ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាទរ​! ស្រី​ស្អាត ស៊ី​ន យូ​ប៊ី​ន ទទួល​បាន​ពាន​កិត្តិយស​ក្នុង​កម្មវិធី​មួយ នៅ​ប្រទេស​សិង្ហ​បុរី (វីដេអូ)

7 ខែ មុន
  • ភ្នំពេញ

នេះ​ចាត់​ទុក​ថា ជា​កិត្តិយស​មួយទៀត​សម្រាប់​វិស័យ​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​តារា​សម្តែង​កូនកាត់ គឺ​ស្រី​ស្អាត​នាង ស៊ី​ន យូ​ប៊ី​ន បាន​ទទួល​ពាន​កិត្តិយស​មួយទៀត នៅ​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​

រាជធានី​ភ្នំពេញ ៖ នេះ​ចាត់​ទុក​ថា ជា​កិត្តិយស​មួយទៀត​សម្រាប់​វិស័យ​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​តារា​សម្តែង​កូនកាត់ គឺ​ស្រី​ស្អាត​នាង ស៊ី​ន យូ​ប៊ី​ន បាន​ទទួល​ពាន​កិត្តិយស​មួយទៀត នៅ​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ពេល​ថ្មី​ៗ​នេះ​។

តារា​សម្តែង កញ្ញា ស៊ិ​ន យូ​ប៊ី​ន បាន​ទទួល​ពានរង្វាន់ “Shining international award“ by HOFS 2023 Singapore ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​សម្តែង​ប្រុស​ភូមា ដែល​ចាប់ដៃ​គូរ​សម្តែង​ជាមួយ​នាង​ផង​ដែរ​។ នៅ​ចំពោះ​មុខ​អ្នកចូលរួម​ទាំងអស់ នៃ​វេទិកា​ប្រគល់​ពានរង្វាន់​នោះ ស្រី​ស្អាត យូ​ប៊ី​ន ត្រូវ​មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​បាន​ទទួល​ពាន​មួយ​នេះ​។ នាង​ក៏​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់​ខ្លួន ដោយ​ក្នុង​នោះ នាង​ក៏​ភ្ជាប់​សារ​អំពាវនាវ​ទៅ​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ឱ្យមក​ទស្សនា​កម្សាន្ដ​នៅ​ប្រទេស​កម្ពុជា យ៉ាង​ហោច​ណាស់​ឱ្យ​បាន​ម្តង​ក្នុង​មួយ​ឆាកជីវិត​។

ស្រី​ស្អាត ស៊ី​ន យូ​ប៊ី​ន ក៏​បាន​ថ្លែង​ការ​អរគុណ​សម្រាប់​ទស្សនិកជន​កម្ពុជា​ទាំងអស់ ដែល​បាន​គាំទ្រ​រូប​នាង​ជា​រៀង​រហូត​មក ។

ជា​ការ​កត់សម្គាល់ តារា​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​របស់​កម្ពុជា កញ្ញា ស៊ី​ន យូ​ប៊ី​ន ត្រូវ​បាន​ទស្សនិកជន​មើលឃើញ​ថា បច្ចុប្បន្ន​អាជីព​សិល្បៈ​របស់​នាង​កាន់តែ​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​ក្រៅពី​ត្រូវ​បានការ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​កម្រិត​ពិភពលោក​ធំ​ៗ​ហើយ​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ នាង​ក៏​ទើបតែ​ឈ្នះ​ពានរង្វាន់​មួយ​បន្ថែម​ទៀត គឺ​ពាន «​តារា​សម្តែង​ស្រី​មាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ​» ពី​កម្មវិធី «ASIA TOP AWARD 2023» នៅ​ប្រទេស​ថៃ​។

ក្រៅពី​នោះ ស្រី​ស្អាត ស៊ី​ន យូ​ប៊ី បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ម្ដងទៀត ក្រោយ​ពី​នាង​បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​អឺរ៉ុប ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​លើក​ទី​៧៦ របស់​បារាំង ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​តារា​ល្បី​ៗ​មក​ពី​ទូ​ទាំង​ពិភពលោក​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​តារា​ស្រី​កម្ពុជា សម្រេច​បាន​សមិទ្ធផល​គួរ​ឲ្យ​ស្ញប់ស្ញែង​នៅ​លើ​ទឹកដី​អឺរ៉ុប បន្ទាប់​ពី​ដើមឆ្នាំ​២០២៣​នេះ នាង​ក៏​បាន​ចូលរួម​កម្មវិធី Fashion ដ៏​ធំ​មួយ​របស់​បារាំង​ដែរ តាម​ការ​អញ្ជើញ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​។

សម្រាប់​ការ​បង្ហាញខ្លួន​ជា​ថ្មី​នៅ​ទឹកដី​បារាំង​នា​ពេល​នេះ ស៊ី​ន យូ​ប៊ី​ន បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​គឺ​នាង​បាន​ក្លាយជា​គោលដៅ​មួយ​របស់​ភ្នាក់ងារ​ថតរូប​អន្តរជាតិ​ដ៏​ល្បី​ដូច​ជា Getty Image និង Reuter ជាដើម បើ​ទោះបីជា​ការ​ចូលរួម​របស់​នាង​នា​ពេល​នេះ​ត្រូវ​កាន់​ឈើច្រត ដោយសារ​នាង​មាន​របួស​ជើង​អំឡុង​ពេល​ថតកុន​ក៏​ដោយ​៕

@yubinshin

Im so excited to accepted this honorable trophy “Shining international award “ by HOFS 2023 Singapore

♬ original sound – Yubinshin – Yubinshin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ