រឿងព្រេងនិទានព្រះនាងឆាងអឺ ទាក់ទិនពិធីបុណ្យសែនព្រះខែ
- ភ្នំពេញ
បុណ្យ«សែនលោកខែ»ប្រពៃណីចិន នៅថ្ងៃ១៥កើតពេញបូណ៌មី ខែ8 (ខែកញ្ញា ប្រតិទិនសាកល) មានរឿងព្រេងនិទានពីព្រះនាងឆាងអឺ ដែលជាទេពធីតានៃព្រះចន្ទ
បុណ្យ«សែនលោកខែ»ប្រពៃណីចិន នៅថ្ងៃ១៥កើតពេញបូណ៌មី ខែ8 (ខែកញ្ញា ប្រតិទិនសាកល) មានរឿងព្រេងនិទានពីព្រះនាងឆាងអឺ ដែលជាទេពធីតានៃព្រះចន្ទ
បុណ្យ«សែនលោកខែ»ប្រពៃណីចិន នៅថ្ងៃ១៥កើតពេញបូណ៌មី ខែ8 (ខែកញ្ញា ប្រតិទិនសាកល) មានរឿងព្រេងនិទានពីព្រះនាងឆាងអឺ ដែលជាទេពធីតានៃព្រះចន្ទ ។
ជនជាតិចិនមានជំនឿថា «ព្រះចន្ទ» តំណាង ឱ្យស្ត្រីភេទ មានភាពស្រស់ស្រាយ ត្រជាក់ត្រជុំ និងជានិមិត្តរូបនៃក្តីស្រឡាញ់ ។នំសែនព្រះខែ គឺជាវត្ថុដ៏សំខាន់ប្រើនៅក្នុងពិធីបុណ្យ «សែនព្រះខែ» ឬ«ពិធីបុណ្យជុងឈីវ» ។
រឿងព្រេងនិទានថា នាងឆាងអឺ មានស្វាមីឈ្មោះហូវអ៊ី គឺជាអ្នកមានជំនាញបា.ញ់ធ្នូនៅឋានសួគ៌ ។ នៅរជ្ជកាលរាជវង្សសៀ ត្រូវនឹងរជ្ជកាលអធិរាជយ៉ាវ ឋានមនុស្សលោកមានព្រះអាទិត្យដល់ទៅ១០ឯណោះ ។ ព្រះអាទិត្យទាំង១០ដួងនេះ រះបញ្ចេញរស្មីព្រមគ្នា បណ្ដាលឲ្យក្ដៅខ្លាំង ដូច្នេះហើយមនុស្សពិបាករស់នៅ ក៏កើតចិត្តខឹងក្ដៅក្រហា.យ ។ ក្នុងស្ថានភាពបែបនេះ ហូវអ៊ី បានទទួលបញ្ជាពីព្រះឥន្ទ្រ ឲ្យកម្ទេចព្រះអាទិត្យ ដោយប្រើធ្នូរបស់គេ ។
តាមបញ្ជាព្រះឥន្ទ្រ ហូវអ៊ី និងភរិយាឆាងអឺ ទេពធីតានៃព្រះចន្ទ្រ បានចុះចាកមកឋានមនុស្ស។ ក្នុងអំនួតជាអ្នកបា.ញ់ធ្នូ ហូវអ៊ី បានបា.ញ់កម្ទេចព្រះអាទិត្យអស់ចំនួន៩ ក្នុងចំណោមព្រះអាទិត្យទាំង១០នោះ ។ វាជាការធ្វើហួសហេតុ បណ្ដាលឲ្យព្រះឥន្ទ្រ ខ្ញាល់ខ្លាំង ក៏បណ្ដេញចេញពីឋានសួគ៌ ឲ្យចុះមកនៅឋានមនុស្សលោក ។ ព្រះនាងឆាងអឺ ក៏បានចុះមកតាមស្វាមីដែរ ។
នៅឋានមនុស្សលោកហូវអ៊ី បានបង្ក្រាបសត្វកំណា.ចទាំងឡាយ ដោយធ្នូរបស់គេ ឃើញដូច្នេះមនុស្សលោកកោតសរសើរ ហើយក៏បានលើកជាមេកុលសម្ព័ន្ធយ៉ុងឈីវ ។ មិនតែប៉ុណ្ណោះ បុរសឈ្មោះហ្វឹងមីង បានសុំធ្វើជាកូនសិស្សហូវអ៊ី ទៀតផង ។
ដោយបានការគោរពកាន់តែខ្លាំងពីមនុស្សលោក ធ្វើឲ្យ ហូវអ៊ី កាន់តែមានអំនួត ឯឆាងអឺ មិនពេញចិត្តនឹងអំនួតរបស់ស្វាមីទេ តែមិនដឹងធ្វើម៉េច ។
ហ្វឹងមីង វិញ កើតចិត្តច្រណែននឹងហូវអ៊ី ដូច្នេះហើយគេបានលបបា.ញ់ធ្នូត្រូវកញ្ចឹង.កស្លា.ប់ភ្លាម ។
ឃើញបែបនោះ ឆាងអឺ បានលួ.ចផឹកទឹកអម្រឹត ក្លាយជាជនមានជីវិតអមតៈ ហើយបានត្រឡប់ទៅរស់នៅឋានព្រះចន្ទវិញ ។
រឿងព្រេងនិទាន ស្រដៀងៗគ្នានេះតំណាលថា ព្រះនាងឆាងអឺ ជាស្ត្រីដ៏ស្រស់ស្អាតបានសោយថ្នាំវេទមន្តដ៏វិសេសធ្វើឱ្យអាចហោះហើរនៅលើដួងព្រះចន្ទបាន ។ ក្រោយមក ព្រះនាងឆាងអឺ មានជីវិតអមតៈ ក្លាយជា «ទេពធីតានៃព្រះចន្ទ»។
ព្រះនាងឆាងអឺ គឺជាទេពធីតា មានក្តីមេត្តាដល់មនុស្សលោក ។ នៅពេលឈានចូលដល់រដូវដាំដុះ ព្រះនាងឆាងអឺ តែងតែប្រោះព្រំទឹកអម្រឹតលើផែនដី និងស្រោចស្រពដំណាំរបស់កសិករ ។ ដោយសារបែបនោះហើយ ទើបមនុស្សលោកសម្តែងការដឹងគុណទេពធីតាឆាងអឺ ដោយយកនំដ៏ពិសេសហៅថា «នំសែនព្រះខែ» ដាក់សែនឧទ្ទិសជូន ។
នៅមានរឿងព្រេងតំណាលខុសប្លែកគ្នាមួយចំនួនទៀត ប៉ុន្តែអត្ថន័យជារួមបង្ហាញពីភាពស្រស់ស្អាត និងទឹកចិត្តមេត្តារបស់ទេពធីតាព្រះចន្ទឆាងអឺ ។
ចំពោះទំនៀមបុណ្យសែនព្រះខែនេះ កាលពីដើមឡើយ បុរសមិននិយមចូលរួមទេ ព្រោះមានជំនឿថាព្រះចន្ទ គឺជាធាតុស្រី តម្រូវឱ្យតែស្ត្រីជាអ្នកសែនប៉ុណ្ណោះ ប៉ុន្តែក្រោយមកតរហូតដល់បច្ចុប្បន្នបុរសក៏សែនព្រះខែដែរ ។
ពិធីសែនព្រះខែចាប់ផ្តើមតាំងពីពេលព្រឹក ឧទ្ទិសដល់បុព្វបុរស និងសែនសំពះព្រះខែនៅពេលព្រលប់។ ពិធីសែនចាប់ផ្តើមតាំងពីព្រះចន្ទរះ និងគួរសែនឱ្យរួចរាល់នៅមុនពេលព្រះចន្ទរះនៅចំពីលើក្បាល ។
នៅពេលពិធីសែនលោកខែចប់ហើយ ត្រូវជួបជុំគ្នាទទួលទាននំសែនព្រះខែ ដោយបែងចែកឱ្យស្មើនឹងចំនួនមនុស្សក្នុងគ្រួសារ ក្នុងទំហំប៉ុនៗគ្នា ៕ ដោយ ៖ សំ សុភារិន្ទ
ចែករំលែកព័តមាននេះ