ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ណាស់​… ស្លា​.​ប់​ដោយសារ​ក្រុម​ជ​.​ន​ពា​.​ល​ថៃ វ៉ៃ​ធ្វើ​បា​.​ប (​វី​ដេ​អូ​)

8 ខែ មុន
  • បន្ទាយមានជ័យ

ស្ត្រី​ម្នាក់​សម្រក់​ទឹកភ្នែក​មុខ​កូន​តូច​ៗ​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្បែរ​មឈូស​ស​.​ព​ប្តី ដោយ​និយាយ​រៀបរាប់​ថា

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​សម្រក់​ទឹកភ្នែក​មុខ​កូន​តូច​ៗ​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្បែរ​មឈូស​ស​.​ព​ប្តី ដោយ​និយាយ​រៀបរាប់​ថា «​ប្តី​នាង​បាន​ស្លា​.​ប់​លើ​ដី​ថៃ សង្ស័យ​ត្រូវ​គេ​ប្រើ​អំពើ​ហិ​.​ង្សា បណ្តាល​ឲ្យ​ស្លា​.​ប់​»​។ ស្ត្រី​រូប​នេះ​មានឈ្មោះ ថន ណា​រ៉ុ​ម អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​រូង ស្ថិត​នៅ​ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ជា​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​ផ្នែក​កា​.​ប់​អំពៅ​ឲ្យ​ជនជាតិ​ថៃ នៅ​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ​។

ស្ត្រី​ខាងលើ​ដែល​មានកូន​ប្រុស​ស្រី​ជាប់​ខ្លួន​ចំនួន​៤​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​២​នាក់ ដោយ​កូនប្រុស​ច្បង​អាយុ​១១​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​ទើបតែ​៤​ខែ​។ ស្ត្រី​រូប​នេះ​បាន​និយាយ​បន្ត​ថា «​ប្តី​នាង​ដែល​ស្លា​.​ប់​នៅ​លើ​ដី​ថៃ​មានឈ្មោះ កាវ គង់ អាយុ​៣១​ឆ្នាំ​»​។ នាង​រៀបរាប់​បន្ត​ថា «​នាង​នឹង​ប្តី​បាន​នាំ​កូន​ៗ​ចេញពី​កម្ពុជា ទៅ​ធ្វើការ​នៅ​លើ​ដី​ថៃ ចំណុច​កើតហេតុ ទើបតែ​បាន​៥​ទៅ​៦​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយ​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ដែន (Border Pass) តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​»​។

ស្ត្រី​ខាងលើ​បន្ត​ថា «​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ប្តី​នាង​ហាក់​មាន​ជំងឺ​ចម្លែក ដោយ​ដំបូង​និយាយ​បែបរ​វើ​រ​វា​.​យ​ថា ក្តៅខ្លួន បន្ទាប់​មក​ថា រងារ​។ លុះ​នាង​ដងទឹក​ជូត​ខ្លួន​ក៏​ដេក​មួយ​ភ្លែត តែ​ពេល​ក្រោក​ពី​ដេក​វិញ ក៏​សួរ​រក​កូនប្រុស​ច្បង ប៉ុន្តែ​នាង​ក៏​ប្រាប់​វិញ​ថា កូន​យើង​ទៅ​ស្ទូចត្រី​ជាមួយ​កូន​គេ​ហើយ​»​។

ក្រោយ​ពេល​ស្តាប់​ហើយ ស្រាប់តែ​ប្តី​នាង​និយាយ​ថា «​ឮ​សម្លេង​កូន​ស្រែក​» ព្រមទាំង​លោ​.​ត​ចុះ​ពីលើ​គ្រែ រួច​ទាញ​យក​កាំ​បិ​.​ត​ខ្វែវ​រត់​កាត់​ចម្ការ​អំពៅ​ទៅរ​កកូន​តែ​ម្ដង​។ លុះ​ពេល​ឃើញ​ប្តីរ​វើ​រ​វា​.​យ​ខុស​ប្រក្រតី នាង​ក៏​បាន​ស្រែក​ប្រាប់​មេការ​ធ្វើការ​ជាមួយ​គ្នា (​ខ្មែរ​) ឲ្យ​ជួយ ហើយ​នាង​ក៏​បាន​ព្យាយាម​រត់​តាម ដោយ​កុហក​ប្តី​ថា «​កូនប្រុស​ច្បង​មក​ដល់​កន្លែង​ស្នាក់​នៅ​វិញ​ហើយ​» ទើប​បុរស​ជា​ប្តី ព្រម​វិល​ត្រឡប់​មក​វិញ​»​។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា «​លុះ​មក​ដល់​ជិត​កន្លែង​ស្នាក់​នៅ ស្រាប់តែ​ឃើញ​ជនជាតិ​ថៃ​១​ក្រុម​ចុះ​ពីលើ​រថយន្ត ពណ៌​ស ១​គ្រឿង ខ្លះ​កាន់​បន្ទះ​ឬ​ស្សី ឯ​អ្នកបើកបរ​កាន់​អា​វុ​.​ធ​វែង​១​ដើម​ដើរ​តម្រង់​មក​រក​ពួក​នាង​។ ដំបូង​អ្នក​កាន់​អា​វុ​.​ធ​បាន​បា​.​ញ់​ឡើង​លើ​១​គ្រាប់ ហើយ​ស្រែ​កថា «​ឯង​វា​ម៉េច​ញៀ​.​ន​ថ្នាំ​ឬអី​» នៅ​ពេល​ប្តី​នាង​អង្គុយ​ចុះ រួច​និយាយ​ថា «​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​» ស្រាប់តែ​បុរស​កាន់​អា​វុ​.​ធ​នោះ ទាត់​ប្តី​នាង​១​ជើង​ចំ​ដើមទ្រូង បណ្ដាល​ឱ្យ​ដួល​ផ្ងារ​ក្រោយ បន្ទាប់​មក​គេ​ក៏​នាំ​គ្នា​ចាប់ចង​ដៃជើង​ប្តី​នាង​នឹង​ខ្សែ​ដាក់​លើ​ឡាន​តែ​ម្ដង​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​បន្ត​ទៀត​ថា «​មាន​បុរស​ម្នាក់ ក្នុង​ចំណោម​៥​ទៅ​៦​នាក់​នោះ បាន​យក​ជើង​ជាន់​.​ក​របស់​ប្តី​នាង​ពី​ខាងក្រោយ នៅ​ពេល​ប្តី​នាង​ដេក​ផ្កាប់មុខ​។ ខណៈ​ឃើញ​ប្តី​មាន​ឈា​.​ម​ហូរ​ចេញ​តាម​មាត់ នាង​ក៏​បាន​ព្យាយាម​អង្វរ​មិន​ឲ្យ​ធ្វើ​បា​.​ប និង​សុំ​ទៅ​ជាមួយ​ប្តី ព្រោះ​ខ្លាច​គេ​ធ្វើ​បា​.​ប តែ​គេ​មិន​អនុញ្ញាត​ឡើយ​»​។ នាង​បន្ត​ថា «​លុះ​ម៉ោង​ប្រហែល​៦​ល្ងាច​ថ្ងៃ​ដដែល​ស្រាប់តែ​តម្រួត​ថៃ បាន​ទូរស័ព្ទ​ប្រាប់​នាង​ថា «​ប្តី​ស្លា​.​ប់​ហើយ គឺ​ស្លា​.​ប់​តាំងពី​ម៉ោង​ប្រហែល​៣​រសៀល​»​។

អ្វី​ដែល​ចម្លែក នាង​បញ្ជាក់​ថា «​ដំបូង​ខាង​ថៃ​ឲ្យ​បូ​ជាស​.​ព​ប្តី​នៅ​ដី​ថៃ តែ​ភ្លាម​ៗ​ក៏​សុំ​ឲ្យ​នាង​នាំ​កូន​ចេញ​ទៅ​ខ្មែរ​វិញ ព្រោះ​ខ្លាច​គ្មាន​សុវត្ថិភាព​។ បន្ទាប់​មក តម្រួត​ក្នុងស្រុក​កើតហេតុ​ក៏​យក​រថយន្ត​ដឹក​គាត់ និង​កូន​ៗ​មក​ដល់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ប៉ោយ​ប៉ែ​ត ចំណែកឯ​ស​.​ព​ប្តី​នាង​វិញ ទើប​គេ​បញ្ជូន​ឲ្យ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា​នេះ​ទេ​»​។

នាង​និយាយ​ទៀត​ថា «​ចង់​យកស​.​ព​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត តែ​គ្មាន​ប្រាក់ ម្យ៉ាងទៀត​គ្រួសារ​នាង​ក្រីក្រ ផ្ទះ​តូច និង​រស់នៅ​តំបន់​ដាច់​ស្រយាល​ពី​គេឯង​ទៀត​។ ដូច្នេះ​នាង​អំពាវនាវ សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​កម្ពុជា មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្តី​នាង​ផង​»​។

ជុំវិញ​ករណី​ខាងលើ អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ដោយសារ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ករណី​នេះ​បើ​តាម​របាយការណ៍​របស់​មន្ត្រី​កុងស៊ុល បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​គឺ​ស្លា​.​ប់​ដោយសារ​ជំងឺ​ខ្យល់គរ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ស​.​ព​ជន​រង​គ្រោះ​កំពុង​តែ​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ត្រី​ខាងលើ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ខាង​ភាគី​ថៃ កំពុង​តែ​ហៅ​អ្នក​ពាក់ព័ន្ធ រួម​ទាំង​ក្រុម​ខ្មែរ ដែល​ទៅ​ធ្វើការ​ជាមួយ​គ្នា​សួរនាំ ដោយ​គេ​ទូរស័ព្ទ​ប្រាប់​ថា «​រយៈពេល​៤៥​ថ្ងៃក្រោយ គេ​នឹង​ជូនដំណឹង​ពី​ករណី​ស៊ើប​អ​ង្គេ​ត​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ