រាជធានីភ្នំពេញ ៖ ស្ទើរតែពុំគួរឱ្យជឿ តារាកំប្លែងនាយ ទីកូ ដែលពោរពេញទៅដោយភាពកំប្លុកកំប្លែងនោះ បានជួបរឿងស៊.យផ្ទួនៗរហូតដល់ទៅ៣ដងក្នុងឆ្នាំ២០២៣នេះ គឺចាប់តាំងពីឧសភា មកទល់នឹងខែកញ្ញានេះ ហើយលោកជួបតែបញ្ហាមិនចេះចប់តែម្ដង។
ប្រាកដណាស់ កាលពីពេលថ្មីៗនេះ តារាកំប្លែងនាយ ទីកូ ជាតារាដ៏លេចធ្លោម្នាក់នោះ បានបង្ហោះបញ្ហាដែលលោកជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងគណនីហេ្វសប៊ុករបស់លោកថា «ម៉ោង១គត់គ្រោះថ្នាក់បុ.កគ្នានៅម្តុំក្រាំងក្នុង ១ខែនេះគ្រោះថា្នក់២ដង ចោ.រឆ.ក់កាបូ.បអស់ជិត ២០០០ ឥឡូវគ្រោះថ្នាក់សងគេ២០០ ហើយឡានខ្ទេច មិនដឹងអស់ប៉ុន្មានទៀត ជីវិត»។

គួររំលឹករម្លឹកផងដែរថា កាលពីកន្លងទៅ ក្នុងខែឧសភា លោកទៅថតកំប្លែងឱ្យគេ លោកក៏បានបាត់ទូរស័ព្ទ និងបាត់លុយខ្លះៗផងដែរ ហើយមកទល់ខែនេះ លោកក៏ជួបរឿងមិនល្អ២ដងទៀត ពោលគឺពិតជួបរឿងផ្ទួនៗតែម្តង។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក ខុម សុខាក់ ហៅនាយ ទីកូនេះ បាននិយាយថា «កាលពីពេលថ្មីៗនេះ លោកជួបបញ្ហាគ្រោះថ្នាក់ ដោយឡានរបស់លោកបានប៉ះពារគ្នាម្តុំក្រាំងក្នុង ដោយមិនបង្កជារបួសអ្វីឡើយចំពោះលោកផ្ទាល់ តែសម្រាប់រថយន្តរបស់លោក ក៏មានការខូចខាតច្រើនគួរសមដែរ»។
ក្នុងនោះ លោកបញ្ជាក់ថា «លោកចេញថ្លៃជួសជុលឱ្យគេអស់២០០ដុល្លារ ដោយសរុបទាំងជួសជុលឡានខ្លួនឯង ១០៧០ដុល្លារ នេះអាចថា ជាឆ្នាំស៊.យចំពោះលោកផ្ទាល់»។ តារាសម្តែងនាយ ទីកូ បន្តថា «មុនពេលកើតហេតុនោះ លោកបានចេញពីផ្ទះទៅកម្មវិធីបងប្អូន តែជាហេតុចៃដន្យនៅពាក់កណ្តាលផ្លូវក៏បានជួបគ្រោះថ្នាក់ ដោយសំណាងល្អ លោកពុំមានរបួសអ្វីឡើយ ហើយក្រោយជួបបញ្ហានោះ លោកក៏ធ្វើការដោះស្រាយគ្នា ដោយសន្តិវិធី ដោយចេញថ្លៃជួសជុលឡានឱ្យឡានម្ខាងទៀត ដើម្បីបញ្ចប់រឿង»។

បើនិយាយដល់ត្រង់រឿងអបិយជំនឿវិញ លោកក៏បាននិយាយថា «បងប្អូនរបស់លោកបានយល់សប្តិថា រថយន្តរបស់លោកបានបុ.កគ្នាជាមួយអ្នកដទៃ លុះនិយាយពុំទាន់នឹងចប់ផង ស្រាប់តែរថយន្តរបស់លោកបានប៉ះពារជាមួយគ្នា ដូចការយល់សប្តិ ពោលគឺត្រង់ចំណុចនេះ អាចថា ជាប្រផ្នូរមុនពេលកើតហេតុចំពោះលោក បើពុំជឿ កុំប្រមា.ថ»។

គួរបញ្ជាក់ដែរថា នេះជាលើកទី១ សម្រាប់តារាកំប្លែង នាយទីកូ ដែលបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខូចខាតរថយន្ត និងសងថ្លៃខូចខាតរថយន្តដូច្នេះ។
ជាចុងក្រោយ តារាកំប្លែងនាយ ទីកូ សូមឱ្យមហាជនចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសពេលកំពុងធ្វើដំណើរ ដោយពុំត្រូវធ្វេសប្រហែលនោះឡើយ ពោលគឺអាយុជីវិតពិតជាសំខាន់ខ្លាំងណាស់៕ ដោយ ៖ លីហួ គីមឆាយ










ចែករំលែកព័តមាននេះ