ប្រវត្តិរាហូ និងជំនឿរបស់ជនជាតិខ្មែរ
- ភ្នំពេញ
រាហូជាតួអង្គទេវកថាមួយនៅក្នុងរឿងកូរសមុទ្រទឹកដោះ ។ ជនជាតិខ្មែរយើងមានជំនឿទៅលើរាហូ ជាក់ស្ដែងតែងតែមានឆ្លាក់រូបរាហូនៅតាមសំណង់នានា ដូចជា ៖ វត្តអារាម ជាដើម
រាហូជាតួអង្គទេវកថាមួយនៅក្នុងរឿងកូរសមុទ្រទឹកដោះ ។ ជនជាតិខ្មែរយើងមានជំនឿទៅលើរាហូ ជាក់ស្ដែងតែងតែមានឆ្លាក់រូបរាហូនៅតាមសំណង់នានា ដូចជា ៖ វត្តអារាម ជាដើម
រាជធានីភ្នំពេញ ៖ រាហូជាតួអង្គទេវកថាមួយនៅក្នុងរឿងកូរសមុទ្រទឹកដោះ ។ ជនជាតិខ្មែរយើងមានជំនឿទៅលើរាហូ ជាក់ស្ដែងតែងតែមានឆ្លាក់រូបរាហូនៅតាមសំណង់នានា ដូចជា ៖ វត្តអារាម ជាដើម ។
បើតាមឯកសារសារមន្ទីរជាតិ មានរឿងតំណាលថា ពួកយក្ស និងពួកទេវតា កូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតមកផឹក ហើយក្លាយជាអមតៈ ។ ការកូរនោះ ភាគីទាំងសង្ខាងសន្មត់គ្នាថា ប្រសិនបើរាល់វត្ថុអ្វីដែលនិម្មិតអំឡុងពេលកូរ អណ្តែតមកភាគីណានោះ វត្ថុទាំងនោះនឹងជាកម្មសិទិ្ធរបស់ភាគីខាងនោះ ។
ទឹកអម្រឹតក៏បាននិម្មិតចេញមក និងក្លាយជាកម្មសិទ្ធិរបស់ពួកទេវតា ។ រាហូ ជាយក្ស បានមកបន្លំយកទឹកអម្រឹតនោះផឹក រីឯព្រះចន្ទ្រ និងព្រះអាទិត្យយល់អំពីដំណើរនេះ ក៏បានប្រាប់ទៅព្រះនារាយណ៍ ហើយទ្រង់ក៏ចោលកងចក្រ ទៅរករាហូ ខណៈរាហូ បានលេបទឹកអម្រឹតត្រឹម.ក ។ ដោយសារតែអំណាច នៃទឹកអម្រឹតដែលរាហូបានលេបត្រឹម.កនោះ ធ្វើឲ្យរាហូនៅរស់ត្រឹម.កបែបនេះមក ។
រាហូ ឬគេស្គាល់មួយបែបទៀតថា ព្រះកាល ជាទេពមួយប្រចាំទិសឦសាន ដែលជានិមិត្តរូបនៃការស្លា.ប់ និងកើត ។ លើសពីនេះ រាហូក៏តំណាងឲ្យពេលវេលា ពោលគឺយប់ និងថ្ងៃ ។
គំនិតដែលរាហូ ទាក់ទងនឹងការកើត និងការស្លា.ប់នេះ គឺមានការទាក់ទងជាមួយចន្ទ្រគ្រាស (ភាគច្រើនគេនិយាយថា រាហូចាប់ច័ន្ទរ) និងសូរ្យគ្រាស ។ ច័ន្ទគ្រាស គឺនៅពេលដែលរាហូលេបព្រះច័ន្ទ និងសូរ្យគ្រាសនៅពេលដែលរាហូលេបព្រះអាទិត្យ ។ អំឡុងពេលរាហូលេបព្រះច័ន្ទ ឬព្រះអាទិត្យ វាធ្វើឲ្យកើតជាភាពងងឹត ដែលតំណាងឲ្យសេចក្តីស្លា.ប់ ហើយពេលដែលរាហូខ្ជាក់ព្រះច័ន្ធ ឬព្រះអាទិត្យមកវិញ ធ្វើឲ្យមានពន្លឺឡើងម្តងទៀត គឺតំណាងឲ្យការកើតឡើងវិញ ។
បច្ចុប្បន្ន ការបង្ហាញអំពីរាហូ មានជាគំនូរនៅតាមវត្ត ព្រះវិហារ ចេតិយ និងនៅលើវត្ថុដែលមានពាក់ព័ន្ធនឹងពិធីសាសនា ឬជំនឿពាក់ព័ន្ធនឹងសេចក្តីស្លា.ប់ និងបុណ្យស.ពជាដើម ។ នៅក្នុងសិល្បៈខ្មែរ រាហូ និយមឆ្លាក់បង្ហាញតាំងពីសម័យបុរាណមកម្ល៉េះ មានដូចជា ៖ ចម្លាក់ក្បាច់លម្អនៅតាមប្រាសាទ ជាពិសេសនៅលើផ្តែរ និងហោជាង សសរផ្អោប ទ្រនាប់ក្បាច់ត្របកឈូក ជើងទម្រ ចម្លាក់នៅតាមវត្ត ខ្លោងទ្វារវត្ត នៅលើមឈូស និងទូបុស្បុក ។
ចម្លាក់រាហូ ឃើញឆ្លាក់បង្ហាញក្នុងទម្រង់ និងបច្ចេកទេសខុសៗគ្នា ដោយខ្លះឆ្លាក់ជាចម្លាក់ក្រឡោតទាប ខ្លះគូសជារូបរាហូឲ្យឃើញច្បាស់ និងខ្លះទៀតឆ្លាក់ ឬគូសបន្ស៊ីចូលទៅក្នុងក្បាច់សន្លឹក ផ្សេងៗ សឹងតែមើលមិនដឹងថា ជារាហូឡើយ ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ