បុរសម្នាក់ផឹកស្រវឹងវង្វេងរកផ្លូវទៅផ្ទះលែងឃើញដេកតាមផ្លូវ ផ្អើលអ្នកដំណើរ និងសមត្ថកិច្ចនាំគ្នាដាសឱ្យក្រោក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដើរផឹកស៊ីយប់រហូតស្រវឹងជោគជាំវង្វេងរកផ្លូវទៅផ្ទះលែងឃើញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដើរផឹកស៊ីយប់រហូតស្រវឹងជោគជាំវង្វេងរកផ្លូវទៅផ្ទះលែងឃើញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដើរផឹកស៊ីយប់រហូតស្រវឹងជោគជាំវង្វេងរកផ្លូវទៅផ្ទះលែងឃើញ ហើយសូម្បីតែឈ្មោះខ្លួនឯងក៏លែងស្គាល់ដែរ បន្ទាប់មកបានឈប់ម៉ូតូអត់ដកសោចេញទេ និងដេកនៅតាមចិញ្ចើមផ្លូវតែម្ដង បើទោះបីជាអ្នកដំណើរតាមផ្លូវដាស់ឲ្យក្រោកយ៉ាងណាក៏ក្រោកមិនរួចដែរ ប៉ុន្តែជាសំណាងល្អម៉ូតូនិងកាបូបលុយរបស់គាត់មិនត្រូវបានចោរលួចយកទៅឡើយ។ រហូតច្រើនម៉ោងក្រោយមកនគរបាលប៉ុស្តិ៍កាកាបទី១ បានចុះទៅអន្តរាគមន៍ដាស់មិនក្រោកទៀត ដោយសារតែបារម្ភពីសុខភាពបុរសនោះ នគរបាលបានហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់ ស្រាប់តែបុរសរូបនោះស្ទុះក្រោកទាំងលំបាក និងបានប្រកែកថាអត់ទៅពេទ្យទេ។
អ្នកដំណើរបានប្រទះឃើញបុរសរូបនោះកាលពីវេលាម៉ោងប្រមាណ៤ជិតភ្លឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនោះស្រវឹងខ្លាំងណាស់រហូតភ្លេចផ្លូវទៅផ្ទះនិងសូម្បីតែឈ្មោះខ្លួនឯងក៏ភ្លេចដែរ ហើយនៅវេលាម៉ោងខាងលើមានអ្នកដំណើរប្រទះឃើញដេកស្ដូកស្ដឹងនៅលើចិញ្ចើមផ្លូវ ដោយមានកាបូបលុយ១និង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-6917 នៅក្បែរខ្លួនគាត់ដោយពុំបានដកសោចេញពីម៉ូតូឡើយ ។ ខណៈនោះដោយសារតែខ្លា.ចបាត់បង់ម៉ូតូនិងកាបូបលុយ អ្នកដំណើរបានដាស់ឲ្យក្រោក ប៉ុន្តែគាត់មិនក្រោកនិងមិនកម្រើក ឬឆ្លើយសោះ គឺដេកបាត់មាត់បាត់កក្នុងស្ថានភាពសន្លប់ឈឹងហើយធុំក្លិនស្រាហួងតែម្ដង។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា រហូតដល់វេលាម៉ោងជាង៧ព្រឹកថ្ងៃដដែល នគរបាលប៉ុស្តិ៍កាកាបទី១បានចុះទៅកាន់ទីនោះដាស់ឲ្យក្រោកនៅតែមិនក្រោកទៀត ទើបនគរបាលហៅរថយន្តសង្គ្រោះ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់បើកស៊ីរ៉ែនឮខ្លាំងៗ ស្រាប់តែបុរសរូបនេះភ្ញាក់ដឹងខ្លួន ហើយប្រកែកថាអត់ទៅពេទ្យទេ ។ បន្ទាប់មកនគរបាលបានឲ្យគាត់ក្រោកចេញពីចំណុចខាងលើ ទៅសម្រាកកន្លែងផ្សេងរហូតដល់ស្វាងស្រា ទើបឲ្យជិះម៉ូតូបន្តដំណើរទៅមុខទៀត មិនតែប៉ុណ្ណោះនគរបាលក៏បានព្យាយាមសួរឈ្មោះ និងអាសយដ្ឋានរបស់គាត់ដែរ ដើម្បីទាក់ទងទៅក្រុមគ្រួសារឲ្យទៅទទួលយកគាត់ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសួរអ្វីក៏មិនចាំដែរព្រោះស្រវឹងខ្លាំងពេកភ្លេចអស់ហើយ ។
នគរបាលបាននិយាយថា នេះជាសំណាងខ្លាំងណាស់ ដែលបុរសរូបនោះអត់បានដកសោរចេញពីម៉ូតូហើយ ប៉ុន្តែអត់មានអ្នកលួចយកទៅ ឬអាចនិយាយបានថាខណៈនោះមិនមានចោរធ្វើដំណើរឆ្លងកាត់ ទើបគាត់ពុំបានបាត់បង់ម៉ូតូនេះ រួមទាំងកាបូបលុយផងដែរ ៕
ចែករំលែកព័តមាននេះ