ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ម៉ា​ដូ​ណា ព្រ​មា​.​ន​ចាត់វិធានការ​លើ​អ្នក​នាង ខ្ញុង រឿង​ជំពាក់​លុយ​ជាង​៤​ម៉ឺន​ដុល្លារ​(​វី​ដេ​អូ​)

7 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង ម៉ា​ដូ​ណា បាន​ព្រ​មា​.​ន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​តារា​កំប្លែង​អ្នក​នាង ខ្ញុង ពាក់ព័ន្ធ​នឹង​ករណី​ជំពាក់​លុយ​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​មិន​ទូទាត់​សង​តាម​ការ​កំណត់​។ ដោយសារ​អត់ទ្រាំ​លែង​បាន តារា​សម្ដែង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ម៉ា​ដូ​ណា បាន​ព្រ​មា​.​ន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​តារា​កំប្លែង​អ្នក​នាង ខ្ញុង ពាក់ព័ន្ធ​នឹង​ករណី​ជំពាក់​លុយ​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​មិន​ទូទាត់​សង​តាម​ការ​កំណត់​។ ដោយសារ​អត់ទ្រាំ​លែង​បាន តារា​សម្ដែង ម៉ា​ដូ​ណា ទម្លាយ​ឈ្មោះ​អ្នក​នាង ខ្ញុង ជា​សាធារណៈ​តែ​ម្ដង ដោយ​បញ្ជាក់​ពី​ការ​ជំពាក់​លុយ​ខ្លួន​ចំនួន​៤៥០០០​ដុល្លារ ហើយ​មិន​បាន​ដោះស្រាយ​ឱ្យ​ទៀងទាត់​តាម​ការ​សន្យា​។

តារា​សម្ដែង ម៉ា​ដូ​ណា បាន​បង្ហោះ​សារ ដោយ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់​ៗ​ទៅ​កាន់​អ្នក​នាង ខ្ញុង នៅ​លើ​បណ្តាញ​សង្គម​ថា «​នាង​ខ្ញុង នាង​ឯង​ឃើញ​អញ​ស្រួល​មិន​ខ្វល់​លុយ​អញ អញ​ស្រួល​ណាស់​តែ​កុំអោយ​អញ​ខឹង​ដល់​.​ក អញ​សម្រួល​២​ឆ្នាំ​ជាង​ហើយ ១​ខែ​សុំ​អញ​បង់ 500$ អញ​យល់ព្រម ទាំង​ប្តី​សុំ​សម្រួល​។ តែ​បង់​បាន​៣/៤​ខែ​ក៏​លែង​បង់ ឥឡូវ​ង៉ែ​ង​ចង់​យ៉ាងម៉េច មី​ក្រឡេចក្រឡុច ពី​មុន​អញ​ឃើញ​នាង​ឯង​ចង់​ងា​.​ប់ អញ​ខំ​អាណិត និង​សម្រួល​អារម្មណ៍ ឥឡូវ​បើ​នាង​ឯង ចង់​បង្ហោះ​ថា ចង់​ងា​.​ប់​ទៀត លុយ​45000$ នៅ​កន្ទុយ​ប៉ុន្មាន​អញ​ចូល​បុណ្យ សល់​៤​ម៉ឺន​ដុល្លារ​អោយ​នាង​ឯង​កុំអោយ​អញ​ប្តឹង​ចូល​គុ​.​ក អញ​ប្រាប់​អោយ​ហើយ កុំ​ភ្លេច​ថា មាន​ស្នាម​ផ្តិត​មេដៃ​»​។

យ៉ាងណា ក្រោយ​ឃើញ​ការ​បង្ហោះ​ខាងលើ​ពី​តារា​សម្ដែង ម៉ា​ដូ​ណា នា​ពេល​នេះ តារា​កំប្លែង​អ្នក​នាង ខ្ញុង ក៏​បាន​សរសេរ​សារ​បង្ហោះ​ឆ្លើយ​តប​វិញ​ថា «​ខ្ញុំ​មិន​តប​.​ត​ទេ ព្រោះ​ខ្ញុំ​មិន​បាន​បោ​.​ក​ប្រាស់​អ្នក​ណា ដូច​ការ​ជេរ​ប្រមា​.​ថ​មើល​ងា​.​យ​របស់​អ្នក​ឡើយ ការ​ជេរ​ប្រមា​.​ថ​ខ្ញុំ​ទាំង​ប៉ុន្មាន​ទូល​ខ្លួនឯង​ចុះ ខ្ញុំ​ជំពាក់ ខ្ញុំ​ប្រឹងរក​សង​តាម​លទ្ធភាព សូ​ម្បី​តែ​គ្រែ​ដេក​ក៏​ខ្ញុំ​កាត់​សង​ដែរ ហៅ​ខ្ញុំ​ទៅ​លេង​កម្មវិធី​ក៏​ខ្ញុំ​ទៅ​កាត់​សង​ដែរ​»​។

នាង​បញ្ជាក់​ថា «​កន្លែង​ណា​ដែរ​ថា​ខ្ញុំ​បោ​.​ក​ប្រាស់ រកបាន​តិចតួច​ខ្ញុំ​ដាក់​ទៅ​រហូត ពេល​ខ្ញុំ​រក​មិន​បាន​ខាន​ដាក់​ទៅ ក៏​បង្ហោះ​ជេរ​ប្រមា​.​ថ​មើល​ងា​.​យ​ខ្ញុំ​ទាំង​ប្ដី​ទាំង​ប្រពន្ធ ទោះ​តតាំង​មុខ​ច្បាប់​ក៏​ខ្ញុំ​លែង​ខ្លាច​ដែរ ព្រោះ​ខ្ញុំ​នៅ​រស់​ជ្រងោ​ដើម្បី​រក​សង តែ​អ្នកឯង​ជេរ​ប្រមា​.​ថ​បរិ​.​ហារ​កេរ្តិ៍​ខ្ញុំ​ជា​សាធារណៈ​នេះ​យ៉ាងម៉េច​វិញ ប្រមា​.​ថ​ទាំង​អាយុជីវិត​ដល់​គ្រួសារ​ខ្ញុំ​ទៀត​»​។

ដោយឡែក បន្ថែម​លើ​អ្វី​ដែល​នាង​បង្ហោះ​ខាងលើ​នេះ អ្នក​នាង ខ្ញុង ក៏​បាន​ធ្វើការ live វី​ដេ​អូ​បកស្រាយ​បញ្ជាក់​ថា «​លុយ​ដែល​នាង​ជំពាក់ ម៉ា​ដូ​ណា នា​ពេល​នេះ គឺជា​លុយ​លេង​តុងទីន​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ដោយ​មាន​បញ្ហា​នៅ​ក្នុង​ការ​ទូទាត់​ទៅ​អោយ​គ្នា​»​។ នាង​បន្ថែម​ថា «​កន្លង​មក នាង​បាន​សន្យា​គ្រប់​ម្ចាស់បំណុល​ទាំងអស់​នៅ​ក្នុង​ការ​សម្រួល​សង​តាម​លទ្ធភាព ខណៈ​ពេល​ដែល​នាង​មិន​បាន​គេចវេស ដោយ​កំពុង​ខិតខំ​រក​ប្រាក់​សង​ជា​បន្តបន្ទាប់​ផង​ដែរ​»​។

យ៉ាងណា បើ​តាម​អ្នក​នាង ខ្ញុង ថា «​រាល់​ម្ចាស់បំណុល​ដែល​បាន​បង្ហោះ​និយាយ​អាក្រក់​មក​លើ​រូប​នាង នាង​ក៏​មិន​ខឹង និង​មិន​តប​.​ត​អ្វី​ឡើយ ប៉ុន្តែ​ពេល​នេះ​បង្ហោះ​ប្រមា​.​ថ​ជី​វិ​.​តម​កលើ​រូប​នាង​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យ​នាង​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ​»​។ នាង​ថា «​បើ​ចង់​ជេរ​ប្រមា​.​ថ​អ្វី គឺ​ធ្វើ​ដាក់​នាង​ម្នាក់​បាន​ហើយ ព្រោះ​បំណុល​ទាំងអស់ គឺ​នាង​ជា​អ្នក​សាង​ឡើង ដោយ​មិន​ពាក់ព័ន្ធ​ស្វាមី និង​កូន​របស់​នាង​នោះ​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ