ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ព្រះ​កាយ​ច័ន្ទ នឹង​ជ្រើសរើស​គ្រូបង្វឹក​ក្នុងស្រុក ប្រសិនបើ​នាង​ចូលរួម​ប្រកួត​កម្មវិធី «Miss Grand Cambodia»

7 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង ព្រះ​កាយ​ច័ន្ទ បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិនបើ​នាង​អាច​នឹង​ចូលរួម​ប្រកួត​កម្មវិធី «Miss Grand Cambodia» ឆ្នាំ​២០២៤ នេះ​មែន នាង​នឹង​សម្រេច​ជ្រើសរើស​គ្រូបង្វឹក​នៅ​ក្នុងស្រុក ជា​ជាង​យក​គ្រូ​មក​ពី​ក្រៅ​ស្រុក​។ ខុស​ពី​បេក្ខភាព​មួយ​ចំនួន​ដែល​ចង់បាន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ព្រះ​កាយ​ច័ន្ទ បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិនបើ​នាង​អាច​នឹង​ចូលរួម​ប្រកួត​កម្មវិធី «Miss Grand Cambodia» ឆ្នាំ​២០២៤ នេះ​មែន នាង​នឹង​សម្រេច​ជ្រើសរើស​គ្រូបង្វឹក​នៅ​ក្នុងស្រុក ជា​ជាង​យក​គ្រូ​មក​ពី​ក្រៅ​ស្រុក​។ ខុស​ពី​បេក្ខភាព​មួយ​ចំនួន​ដែល​ចង់បាន និង​យក​គ្រូ​មក​ពី​ក្រៅ​ស្រុក ដើម្បី​ជួយ​បង្ហាត់​រៀន​ជំនាញ​នានា សម្រាប់​ការ​ប្រកួត​នោះ ប៉ុន្តែ​សម្រាប់ ព្រះ​កាយ​ច័ន្ទ បែរជា​បង្ហាញ​បំណង​ថា បើ​នាង​ចូលរួម​ប្រកួត នាង​នឹង​ជ្រើសរើស​នៅ​ក្នុងស្រុក ត្បិត​នាង​យល់​ថា គ្រូ​នៅ​ក្នុងស្រុក​ក៏​មាន​សមត្ថភាព និង​ល្អ​ច្រើន​ផង​ដែរ​។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ស្រី​ស្អាត ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ថា «​ជម្រាបសួរ​បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ ព្រះ​កាយ​ច័ន្ទ នា​ពេល​នេះ នាង​ខ្ញុំ​កំពុង​សម្រួលកា​ងារ​របស់​នាង​ខ្ញុំ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​កា​ប្រកួត ហើយ​បើ​នាង​ខ្ញុំ​ចូល​ប្រកួត នាង​ខ្ញុំ​នឹង​ជ្រើសរើស​គ្រូបង្វឹក​នាង​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ នាង​ខ្ញុំ​ជឿជាក់​ថា គ្រូបង្វឹក​នៅ​ប្រទេស​យើង​ដែល​ល្អ​ៗ មាន​ច្រើន​ណាស់ ខ្ញុំ​ជឿជាក់​យ៉ាង​ដូច្នេះ​។ ដូចនេះ​នាង​ខ្ញុំ​សូម​អរគុណ​បងប្អូន​ជា​ច្រើន​ដែល​ស្រលាញ់ និង​គ្រាំ​ទ្រ​នាង​ខ្ញុំ ហើយ​បាន​ឲ្យ​មតិយោបល់​ដល់​នាង​ខ្ញុំ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថ​ភាព បើ​នាង​ខ្ញុំ​ពិតជា​ចូល​ប្រកួត​ពិតមែន​»​។

ជា​ការ​កត់សម្គាល់ បណ្តា​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​តារា​សម្តែង ព្រះ​កាយ​ច័ន្ទ ជា​ច្រើន​នាក់ បាន​បង្ហាញ​បំណង​ចង់​ឃើញ​រូប​នាង​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​កញ្ញាឯក​ណាមួយ ជា​ពិសេស​កម្មវិធី «Miss Grand Cambodia»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បណ្តា​អ្នក​គា​ទ្រ​របស់​ស្រី​ស្អាត ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ថា «​តារា​រូប​នេះ មាន​រូប​សម្រស់​ផ្សំ​ជាមួយ​ចំណេះដឹង និង​ការ​និយាយ​ស្ដី​មានទឹក​ដង​ផ្អែមល្ហែម មានឱជារស​នៅ​ក្នុង​ការ​និយាយ​ទៅ​កាន់​សាធារណជន ។ សមត្ថភាព ចំណេះដឹង បទ​ពិសោធន៍ និង​ទេព​កោសល្យ​របស់​កញ្ញា ព្រះ​កាយ​ច័ន្ទ ចូលរួម​ប្រកួត​កម្មវិធី​មួយ​ណា​ក៏​បាន​ដែរ មិន​រើស​កម្មវិធី​ឡើយ​សម្រាប់​កញ្ញា ពីព្រោះ​កញ្ញា​មាន​ទាំង​ព្រម ។ ព្រះ​កាយ​ច័ន្ទ អាច​ចូលរួម Miss Universe (​មិន​កំណត់​អាយុ​) Miss World (​ការ​ច្រៀង​ត្រូវ និង​ទេព​កោសល្យ​របស់​គាត់​) Miss Supranatioal (​ទេព​កោសល្យ​ខាង​រាំ​បាំ​រ​) និង Miss Grand (​ច្រៀង​រាំ​មាន​អ្វី​ដែល​ថ្មី ហើយ​ប្លែក​គ្រប់ពេល​) ដែល​កម្មវិធី​នេះ​មួយ​ណា​ក៏​បាន​ដែរ ត្រូវ​នឹង​សមត្ថភាព​របស់​នាង​គ្រប់​ទាំងអស់​»​។

ការ​បង្ហាញ​បំណង​ខាងលើ​នេះ ដោយសារ​ពួក​គេ​បាន​មើលឃើញ​ពី​សមត្ថភាព និង​រូប​សម្រស់​របស់​នាង គឺ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ឈាន​ឆ្ពោះទៅ​គ្រង​មកុដ​នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សម្រស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ