រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ឧសភា ភីហ្សាវើលរួមសហការដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា(ប៉ិបស៊ី)បានរៀបចំពិធីបើកសម្ពោធសាខាថ្មីទី៥របស់ខ្លួនដែលស្ថិតក្នុងសួនកំសាន្តឌ្រីមឡែនដ៍។ ពិធីបើកសម្ពោធភីហ្សាវើលសាខាឌ្រីមឡែនដ៍ថ្មីនេះត្រូវបានរៀបចំឡើងដោយមានការរាំបើកកម្មវិធីរបស់នារី CHEER LEADER ដ៏ស្អាតៗយ៉ាងរស់រវើក និងកន្ត្រាក់អារម្មណ៍ ការចែកជូនប៉េងប៉ោងដល់ប្អូនៗកុមារពីតួត្លុកដ៏គួរឱ្យចូលចិត្តរបស់ក្មេងៗ។ លើសពីនេះដើម្បីផ្តល់ភាពរីករាយ និងការចងចាំដ៏ល្អអំពីភីហ្សាវើលជូនដល់ភ្ញៀវ ភីហ្សាវើលក៏មានរៀបចំឱ្យមានការថតរូបអនុស្សាវរីយ៍ជូនដល់ភ្ញៀវដែលបានចូលរួម ហើយភ្ញៀវទាំងអស់អាចទទួលបានរូបថតរបស់ខ្លួនភ្លាមៗពីហាង។
អ្វីដែលមិនអាចខកខានបានគឺពិធីកាត់ខ្សែបូ និងបង្ហោះប៉េងប៉ោង ដោយគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីប៊ីអេម ខបផឺរេសិនជាការបញ្ជាក់ថា ភីហ្សាវើលសាខាឌ្រីមឡែនដ៍ ត្រូវបានបើកដំណើរការលក់ជាផ្លូវការហើយ។ ដើម្បីអបអរការបើកសម្ពោធសាខាថ្មីនេះភីហ្សាវើលក៏មានការផ្តល់ជូនពិសេសដល់អតិថិជនរបស់ខ្លួនដូចជាការញ៉ាំ ប៉ិបស៊ី ការចែកជូនប៉េងប៉ោងដោយឥតគិតថ្លៃដល់ប្អូនៗកុមារ។
ឆ្លៀតក្នុងឱកាសនេះភីហ្សាវើលសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភីហ្សាវើលរហូតមក។ ក្រុមហ៊ុនសង្ឃឹមថា អតិថិជននឹងជួយគាំទ្រភីហ្សាវើលសាខាឌ្រីមឡែនដ៍។ ដោយសារតែបានការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួនយ៉ាងច្រើនរហូតមកទល់ពេលនេះភីហ្សាវើលបានពង្រីកសាខារបស់ខ្លួនយ៉ាងច្រើនជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ