ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ឡក់អេន​ឡក់​នាំ​ផលិត​ផល​ផ្ទះ​បាយ​មក​កាន់​ទី​ផ្សារ​កម្ពុជា​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ Lock & Lock បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៨​ ហើយ​បាន​ឈរ​យ៉ាង​រឹង​មាំ​ និង​ជា​អ្នក​នាំ​មុខ​គេ​លើ​ពិភព​លោក​ផ្នែក​ប្រអប់​មាន​ត្រចៀក​​បិទ​ជិត​បួន​ជ្រុង។​ជា​​ច្រើន​ឆ្នាំ​បន្ទាប់​មក​ ក្រុម​ហ៊ុន Lock & Lock បាន​ណែ​នាំ​ផលិត​ផល​ថ្មី​ជាង​៤០​មុខ​ជា​ប្រចាំ​ឆ្នាំ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​បាន​ទទួល​​ជា​បន្ត​បន្ទាប់​នូវ​ការ​ប្រកាស​នីយ​បត្រ​តក្ក​កម្ម​ម៉ាក​យី​ហោ​ផ្សេងៗ​ច្រើន​ជាង​១០២២​ប្រភេទ​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ Lock & Lock បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៨​ ហើយ​បាន​ឈរ​យ៉ាង​រឹង​មាំ​ និង​ជា​អ្នក​នាំ​មុខ​គេ​លើ​ពិភព​លោក​ផ្នែក​ប្រអប់​មាន​ត្រចៀក​​បិទ​ជិត​បួន​ជ្រុង។​ជា​​ច្រើន​ឆ្នាំ​បន្ទាប់​មក​ ក្រុម​ហ៊ុន Lock & Lock បាន​ណែ​នាំ​ផលិត​ផល​ថ្មី​ជាង​៤០​មុខ​ជា​ប្រចាំ​ឆ្នាំ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ក្រុម​ហ៊ុន​បាន​ទទួល​​ជា​បន្ត​បន្ទាប់​នូវ​ការ​ប្រកាស​នីយ​បត្រ​តក្ក​កម្ម​ម៉ាក​យី​ហោ​ផ្សេងៗ​ច្រើន​ជាង​១០២២​ប្រភេទ​។

ក្រុម​ហ៊ុន Lock & Lock មាន​រោង​ចក្រ​នៅ​ប្រទេស​កូរ៉េ ចិន វៀត​ណាម ហើយ​មាន​សាខា​នៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​អាមេរិក ជប៉ុន ឥណ្ឌា វៀត​ណាម​។ល។ ​ក្រុម​ហ៊ុន Lock & Lock បាន​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ទី​ផ្សារ​ជាង​១១០​ប្រទេស​ទូទាំង​ពិភព​លោក​។

ក្រុម​ហ៊ុន Lock & Lock គឺ​ជា​ក្រុម​ហ៊ុន​អន្តរ​ជាតិ​មួយ​ផ្តោត​សំខាន់​ទៅ​លើ​ផលិត​ផល​ផ្ទះ​បាយ​ បន្ទប់​ទឹក​ បន្ទប់​ទទួល​ភ្ញៀវ​ជា​ដើម ហើយ​ក្រុម​ហ៊ុន​កំពុង​ពង្រីក​ការ​ផ្គត់​ផ្គង់​របស់​យើង​ឱ្យ​ទៅ​ដល់​សណ្ឋា​គារ​ ភោជនីយ​ដ្ឋាន​ និង​កា​ហ្វេ​តារី​  (Cafeteria)ដែល​មាន​ផលិត​ផល​ច្រើន​ជាង​២០.០០០​មុខ​។​

ក្រុម​ហ៊ុនបាន​ចូល​​មក​ក្នុង​ទី​ផ្សារ​កម្ពុជា​នៅ​ឆ្នាំ​២០១០​ ហើយ​ក្រុម​ហ៊ុន Lock & Lock មាន​គំរោង​បង្កើត​សាខា​ជា​ច្រើន​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា​នៅ​​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ហើយ​មាន​ផលិត​ផល​ដែល​មាន​ម៉ាក​ល្បីៗ​ដូច​ជា Bor mioli, Cookplus, Goldsun, Cultery, Zen & Lock ជា​ដើម ។

បច្ចុប្បន្ន​ក្រុម​ហ៊ុន Lock & Lock មាន​ហាង​របស់​ខ្លួន​ទី​១ នៅ​មហា​វិថី​​ព្រះ​មុនី​វង្ស ផ្ទះ​លេខ​​៤៤៣B ដែល​បាន​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១០ ហើយ​ហាង​ទី​២​របស់​យើង​ទើប​តែ​ចាប់​ផ្តើម​បើក​សម្ពោធ​ថ្មី​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១១ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្សារ​ទំនើប City Mall បាន​កំពុង​ដំណើរ​ការ​ផ្តល់​ការ​លក់​ និង​ចែក​ចាយ​​ផលិត​ផល​របស់​ខ្លួន​យ៉ាង​សកម្ម​ ហើយ​ការ​លក់​ចាប់​បើក​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អាទិត្យ​ ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់​សំរាប់​ហាង​នៅ​មហា​វិថី​ព្រះ​មុនី​វង្ស​ ហើយ​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨ និង​៣០​នាទី​យប់​ សម្រាប់​ហាង​នៅ​ផ្សារទំនើប​ City Mall ។

ក្រុម​ហ៊ុន​ Lock & Lock បាន​នាំ​ចូល​នូវ​ផលិត​ផល​ដែល​មាន​គុណ​ភាព​ខ្ពស់​ មានអត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​បរិ​ស្ថាន។ ​ផលិត​ផល Lock& Lock មាន​ឈ្មោះ​ល្បី​ទូទាំង​ពិភព​លោក​ ហើយ​ក្រុម​ហ៊ុន​មាន​គំរោង​ឈាន​ទៅ​ដល់​ម៉ាក​លេខ​១​ដែល​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ​ស២០១២ ៕