ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត វណ្ណៈ បរ​មី បដិសេធ​រឿង​មហាជន​ថា «​នាង​អន់ចិត្ត​ចំពោះ​ចំណាត់ថ្នាក់​រង​ទី​២»

7 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង វណ្ណៈ បរ​មី បាន​ចេញ​មុខ​ធ្វើការ​បដិសេធ ចំពោះ​ការ​លើក​ឡើង​ពី​មហាជន​មួយ​ចំនួន ដែល​និយាយ​ថា «​នាង​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត ឬ​អន់ចិត្ត​ចំពោះ​ការ​ទទួល​បាន​ចំណាត់ថ្នាក់​រង​ទី​២

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង វណ្ណៈ បរ​មី បាន​ចេញ​មុខ​ធ្វើការ​បដិសេធ ចំពោះ​ការ​លើក​ឡើង​ពី​មហាជន​មួយ​ចំនួន ដែល​និយាយ​ថា «​នាង​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត ឬ​អន់ចិត្ត​ចំពោះ​ការ​ទទួល​បាន​ចំណាត់ថ្នាក់​រង​ទី​២ (2Runner Up) នៃ​កម្មវិធី Miss Universe Cambodia 2023 ដែល​ទើបតែ​បិទ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ​»​។

តារា​ស្រី​ស្រស់​រូប​នេះ បាន​បញ្ជាក់​ថា «​រហូត​មក​ទល់​នា​ពេល​នេះ ការ​ទទួល​បាន​ចំណាត់​ខាងលើ​នេះ នាង​មិន​ដែល​មានការ​អន់ចិត្ត ឬ​មិន​សប្បាយចិត្ត​នោះ​ឡើយ ពោល​គឺ​នាង​គ្រាន់តែ​លើក​ឡើង​ពី​ការ​មិន​សប្បាយចិត្ត​ចំពោះ​ខ្លួនឯង ដែល​ធ្វើ​មិន​បាន​ល្អ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ហើយ​ធ្វើ​ឲ្យ​ក្រុម​របស់​នាង​ទាំងមូល​អ​ស់ង្ឃឹម​»​។

ក្នុង​សំ​ណេ​រដែ​ល​បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ស្រី​ស្រស់ វណ្ណៈ បរ​មី បាន​លើក​ឡើង​ថា «​ខ្ញុំ​អត់​ដែល​និយាយ​ថា ខ្ញុំ​អត់​សប្បាយចិត្ត​ជាមួយនឹង​តំណែង​រង​ទី​២ របស់ខ្ញុំ​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ផុស និង​សរសេរ​នៅ​លើ Facebook ហ្នឹង គឺ​ខ្ញុំ​ចង់​និយាយ​ថា ខ្ញុំ​អត់​សប្បាយចិត្ត​ជាមួយនឹង​ការ​សម្ដែង​របស់ខ្ញុំ​នៅ​លើ​ឆាក ព្រោះ​ដោយសារ​ក្រុម​ខ្ញុំ​ទាំងមូល គឺ​ឃើញ​ពី​ថាមពល​និង​សមត្ថភាព​របស់ខ្ញុំ​។ ព្រោះ​ពួក​គាត់​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ជាង​ហ្នឹង ជា​ពិសេស​គឺ​ទាក់ទង​ជាមួយនឹង​សំណួរចម្លើយ​ផ្ទាល់​តែ​ម្ដង​»​។

ស្រី​ស្រស់ វណ្ណៈ បរ​មី បាន​លើក​ឡើង​បន្ត​ថា «​ប៉ុន្តែ​ចៃដន្យ​អី ខ្ញុំ​ធ្វើ​អត់​បាន​ល្អ​ទេ​។ ហើយ​នេះ គឺជា​អ្វី​ដែល​ខ្ញុំ​អត់​សប្បាយចិត្ត​ជាមួយនឹង​ខ្លួនឯង​។ ទឹកមុខ​របស់ខ្ញុំ គឺ​បាន​ផ្លាស់​ប្ដូរ​តាំងពី​ពេល​ដែល​ខ្ញុំ​ឆ្លើយ​សំណួរ​ចប់​ម៉េ​ស ប៉ុន្តែ​មាន​តែ​ក្រុម​ខ្ញុំ​ទេ បានដឹង ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ផុស​នៅ​ក្នុង Facebook ហ្នឹង គឺ​ខ្ញុំ​ចង់​បង្ហាញ​ពី​កន្លែង​ហ្នឹង ព្រោះ​ដោយសារ​តែ​មាន​បង​ៗ​ខ្លះ គាត់​ឃើញ​ទឹកមុខ​ខ្ញុំ​អត់​សូវ​សប្បាយចិត្ត​។ ប៉ុន្តែ​ខ្ញុំ​អត់​នឹក​ស្មានថា វា​ក្លាយទៅជា​ការ​យល់​ច្រឡំ​ធំ​មួយ​ទៅ​ដល់​អ្នក​ទាំងអស់​គ្នា​ទេ គឺ​អ្នក​ទាំងអស់​គ្នា​គិត​ថា ខ្ញុំ​អត់​សប្បាយចិត្ត​ជាមួយនឹង​តំណែង​ខ្ញុំ តែ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​មែនទែន​»​។

ស្រី​ស្រស់ វណ្ណៈ បរ​មី បាន​លើក​ឡើង​ទៀត​ថា «​ហើយ​ខ្ញុំ​គិត​ថា តំណែង​រង​ទី​១ និង​តំណែង​ឯក គឺ​សាក​សម​មែនទែន សម្រាប់​ពួក​គាត់​ទាំង​២​នាក់ ព្រោះ​ពួក​គាត់ គឺជា​មនុស្ស​ដែល​តស៊ូ​មក​យូរហើយ​។ អ​ញ្ចឹ​ង​អត់​មានការ​អន់ចិត្ត​អី​នៅ​ក្នុង​នឹង​ទេ​។ ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹង​ឈប់​យល់​ច្រឡំ​ទៀត​។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ទៅ​ដល់​ក្រុម​ទាំងមូល​របស់ខ្ញុំ​ផង​ដែរ ដែល​ពួក​គាត់​បាន​ជ្រោមជ្រែង​ខ្ញុំ​តាំងពី​ថ្ងៃ​ដែល​ខ្ញុំ​សម្រេចចិត្ត​ថា ចូល​ប្រកួត​ដំបូង​។ អរគុណ​ដល់​ទាំងអស់​គ្នា​ខ្លាំង​មែនទែន​»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ពី​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​នោះ ស្រី​ស្អាត វណ្ណៈ បរ​មី ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា «​និយាយ​ត្រង់ ម្សិល​ម៉ិ​ញ ខ្ញុំ​អត់​សប្បាយចិត្ត​ជាមួយ​ខ្លួនឯង​ទេ ព្រោះ​ដោយសារ​ខ្ញុំ​ធ្វើ​អត់​បាន​ល្អ មាន​អារម្មណ៍​ធ្វើ​ឲ្យ​ក្រុម​ទាំងមូល​របស់ខ្ញុំ​អស់​ស​ង្ឈឹ​ម តែ​ខ្ញុំ​ភ្លេច​គិត​ថា ខ្ញុំ​អត់​ទាន់ ready ទេ​»​។

នាង​បញ្ជាក់​ថា «​នេះ​ជា​លើក​ដំបូង​របស់ខ្ញុំ បទ​ពិសោធន៍​ជីវិត និង​សិល្បៈ​ខ្ញុំ​មាន​ច្រើន​មែន តែ​បទ​ពិសោធន៍​លើក​វិ​ថី​បវរកញ្ញា​ខ្ញុំ​អត់​ដែល​មាន​ទេ ត្រង់​ៗ​ចុះ​សូ​ម្បី​តែ​ដំបូង កម្មវិធី​គេ​ចង់បាន​អី​ខ្ញុំ​មិន​ដែល​ទាំង​ដឹងផង ទាល់តែ​បាន​ចូលរួម ទើប​ខ្ញុំ​ចាប់ផ្ដើម​រៀន ចាប់ផ្ដើម​យល់ ហើយ​ក៏​សូម​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​ស្រលាញ់ និង​គាំទ្រ​ខ្ញុំ​។ ពី​ខ្ញុំ បូរ​មី Your 2nd runner up of MUC 2023»​។

គួរ​រំលឹក​ថាស្រី​ស្អាត វណ្ណៈ បូរ​មី ទទួលស្គាល់​សមត្ថភាព​ខ្លួន​នៅ​ស្ទើរ ក្រោយ​ឈ្នះ​ត្រឹម​លំដាប់​រង Miss Universe Cambodia 2023

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ