ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង អា​លី​ណា ត្រូវ​ជ្រើសរើស​ជា Miss International 2023 ត្រៀម​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ

7 ខែ មុន
  • ភ្នំពេញ

អតីត Miss Univers Cambodia ឆ្នាំ​២០១៩ កញ្ញា សំណាង អា​លី​ណា ត្រូវ​បាន​ជ្រើសរើស​ជា​ថ្មី​ម្តងទៀត​សម្រាប់​តំណែង «Miss International 2023» នេះ ដើម្បី​ចូលរួម​ការ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ ដែល​គ្រោង​នឹង​ធ្វើ​ឡើង

រាជធានី​ភ្នំពេញ ៖ អតីត Miss Univers Cambodia ឆ្នាំ​២០១៩ កញ្ញា សំណាង អា​លី​ណា ត្រូវ​បាន​ជ្រើស​រើស​ជា​ថ្មី​ម្តងទៀត​សម្រាប់​តំណែង «Miss International 2023» នេះ ដើម្បី​ចូលរួម​ការ​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

យោង​តាម​ការ​ប្រកាស​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ «Miss International» បាន​ឲ្យ​ដឹង​ថា សំណាង អា​លី​ណា អាយុ​២២​ឆ្នាំ ជា​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​-MBA តារា​បង្ហាញ​ម៉ូ​ដ និង​ជា​បវរកញ្ញា​អន្តរ​ជាតិ​កម្ពុជា​ឆ្នាំ​២០២៣​។ Alyna គឺជា​អ្នកតស៊ូ​មតិ​គាំទ្រ​ការ​អប់រំ​។ នាង​បាន​កំពុង​ផ្សព្វផ្សាយ​យ៉ាង​​សកម្ម​អំពី​សារៈសំខាន់​នៃ​ការ​ស្នាក់​នៅ​ក្នុង​សាលារៀន​ក្នុងអំឡុងពេល​គម្រោង​សហគមន៍​ផ្សេង​ៗ​របស់​នាង​ចាប់តាំងពី​ឆ្នាំ​២០១៩ និង​លើកទឹកចិត្ត​អ្នក​សិក្សា​វ័យក្មេង​ឱ្យ​ខិតខំ​សិក្សា និង​សម្រេច​ក្តី​សុបិន​របស់​ពួក​គេ ដើម្បី​បំបែក​ខ្សែ​សង្វា​ក់​នៃ​ភាព​ក្រីក្រ​។

ហើយ​ក្រោយ​គ្រង​តំណែង​ខាងលើ​នេះ ស្រី​ស្អាត សំណាង អា​លី​ណា បាន​បង្ហោះ​សារ​ខ្លី​មួយ​ថា «​ពី Miss Universe ទៅ​ជា Miss International នៅ​ទី​នេះ ដើម្បី​ចាប់​ឈោង​ក្តី​ស្រមៃ​របស់ខ្ញុំ​»​។

យ៉ាងណា​ម៉ិ​ញ ក្រោយ​ពេល​ស្រី​ស្អាត សំណាង អា​លី​ណា ត្រូវ​បាន​ជ្រើសតាំង​ជា «Miss International» នា​ពេល​នេះ គេ​បានឃើញ​បណ្តា​អ្នកគាំទ្រ​ច្រើន​បាន​សម្តែង​ការ​អបអរ និង​គាំទ្រ​រូប​នាង ហើយ​ចាត់​ទុក​នោះ គឺជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​នាង​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ខណៈ​ពេល​ដែល​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​វិស័យ​មួយ​នេះ ។

ជា​ការ​កត់សម្គាល់ ស្រី​ស្អាត សំណាង អា​លី​ណា បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​កម្មវិធី​ប្រឡង​សមត្ថភាព និង​សម្រស់​ដ៏​របស់​ធំ «Miss Cambodia 2019» ។ តាម​រយៈ​ការ​ប្រកាស​ជ័យ​លា​ភី​របស់​កម្មវិធី​នេះ ស្រី​ស្អាត សំណាង អា​លី​ណា បាន​ក្លាយ​បេ​ក្ខ​នារី​តំណាង​កម្ពុជា ឆ្ពោះទៅ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Univers) បន្ត​ទៀត កាលពី​ឆ្នាំ​២០១៩ ។

ជា​ពិសេស​ក្រោយ​ជាប់​ជ័យ​លា​ភី ស្រី​ស្អាត សំណាង អា​លី​ណា ទទួល​បានការ​ងារ​សិល្បៈ​ជា​បន្តបន្ទាប់ ដោយនៅ​ក្នុង​នោះ​មាន​ទាំង​ការ​ថត​ស្ព​ត​ពាណិជ​កម្ម និង​ការ​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ​២០២៣ (Miss International 2023) លើក​ទី​៦១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ