ប្រទេសកូរ៉េ ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Internet បរទេស ក្រោយពីប្រទះឃើញតារាភាពយន្តស្រី ក៏ដូចជាអ្នករាំជនជាតិអាមេរិកដ៏ល្បីល្បាញមិនធម្មតាមួយរូប គឺកញ្ញា Audrey Lane ក្រុមរាំ «Street Woman Fighter 2’»បានធ្វើឱ្យកក្រើកពាសពេញប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េតែម្ដង សម្រាប់ការបង្ហាញក្លៀកដែលមានរោមមិនទាន់ជម្រុះចោល ទាំងទឹកមុខស្មើដោយទំនុកចិត្ត ហាក់មិនខ្វល់ពីអ្វីទាំងអស់។

ភ្លាមៗនោះ នាងក៏បានលាតត្រដាងរូបភាពនេះ នៅក្នុងគណនី Instagram ផ្ទាល់ខ្លួន ស្របពេលដែលនាងចូលរួមរាំ «Street Woman Fighter 2’»។ តារាស្រីរូបនេះ ហាក់កំពុងតែធ្វើឱ្យរូបនាងក្លាយទៅជាប្រធានបទមួយក្នុងការវែកញែកតៗគ្នាចំពោះរូបភាពមួយសន្លឹកបង្ហាញរោមក្លៀកនៅក្រោមដៃរបស់នាង។

យ៉ាងណាមិញ បើយើងនាំគ្នាក្រឡេកមកឃើញថា អ្នករាំដ៏ពូកែ កញ្ញា Audrey Lane នាងមកពី Jam Republic បច្ចុប្បន្នកំពុងស្ថិតក្នុងការចាប់អារម្មណ៍មិនស្ទើរនោះទេក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ សម្រាប់ការបង្ហាញរោមក្លៀកនៅខាងក្រោមដៃរបស់នាង ដោយទំនុកចិត្ត។ ជាពិសេស ទាំងនៅលើកញ្ចក់ទូរទស្សន៍ និង Instagram ផ្ទាល់ខ្លួនរបស់នាងទៀតផង។
ក្រោយពេលមានរឿងបែបនេះផ្ទុះឡើងមក គេនាំគ្នាសង្កេតមើលឃើញថា Audrey Lane មិនបានចេញមុខមកនិយាយអ្វី ឬមួយក៏សុំទោសជាសាធារណៈនោះទេ ក្នុងការរក្សារោមក្លៀករបស់នាងឱ្យនៅដដែល ដោយមិនព្រមដកចេញ ឬមួយក៏ជម្រុះចោលឡើយ។ ហើយការថតបង្ហាញរូបភាពនៅលើបណ្ដាញសង្គមបែបនេះ បានធ្វើឱ្យឈ្មោះរបស់ Audrey Lane លេចឡើងជាញឹកញាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ជាមួយនឹងរោមក្លៀករបស់នាង។

ហើយមានអត្ថបទប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននាំគ្នាពិភាក្សាអំពីរូបភាពមួយនេះ រហូតពួកគេនិយាយថា «គឺវាមិនធម្មតានោះទេ នៅក្នុងចំណោមស្ត្រីកូរ៉េ ដែលហ៊ានបង្ហាញនៅរូបរាងកាយរបស់ខ្លួនឯងបែបនេះ»។ ហើយមានករណីលើកលែងគួរឱ្យកត់សម្គាល់មួយចំនួន ដែលបានបង្កឱ្យមានការជជែកសួរនាំដេញដោលនាពេលកន្លងមក។ អាស្រ័យហេតុនេះ ការសម្រេចចិត្តរបស់ Audrey Lane បានជំរុញឱ្យមានការពិភាក្សាបន្ថែមទៀត ដែលនាំទៅដល់ការវាយតម្លៃឡើងវិញនៃរូបភាពយេនឌ័រ និងបទដ្ឋានវប្បធម៌ទាក់ទងនឹងសក់នៃរាងកាយ។ ហើយការសន្ទនានេះដែរ ក៏បើកការពិភាក្សាឡើងវិញអំពីរូបភាពទាំងអស់នេះគួរឱ្យកត់សម្គាល់ដែលតារាល្បីៗផ្សេងទៀត ក៏បានបង្ហាញរោមក្លៀករបស់ខ្លួនឯងដែរ មិនមែនមានតែ Audrey Lane នោះទេ។
ក្នុងនោះមានដូចជា តារាសម្តែងស្រីដ៏មានស្នាដៃ Moon So Ri បានលើកដៃបញ្ចេញរោមក្លៀក ងាកក្បាលទៅអ្នកគាំទ្រ លើកំរាលព្រំក្រហមដោយក្លាហានតែម្ដងនៅឆ្នាំ២០២១។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា «នេះជារឿងតែមួយគត់ដែលគេចាំច្បាស់ថា ក្លាហានហ៊ានបញ្ចេញនៅរូបរាងកាយរបស់ខ្លួនឯងបែបនេះ គឺមានតែតារាស្រីកូរ៉េទេ ដែលអាចធ្វើបាន»។

ទន្ទឹមនឹងនោះ បើទោះបីជាមានការនិយាយផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមមិនឈប់ក៏ពិតមែន ក៏ប៉ុន្តែស្រីស្អាត Audrey Lane នៅតែបន្តទទួលបាននៅការសរសើរមិនដាច់ពីមាត់ ចំពោះក្បាច់រាំដ៏សម្បូរបែបរបស់នាងក្នុងនាមជា «maknae» នៃ Jam Republic ។ Audrey Lane នាងគឺជាអ្នករាំ និងជាតារាសម្ដែងជនជាតិអាមេរិក ដែលកំពុងតែទទួលបានប្រជាប្រិយភាពសម្រាប់ការបង្ហោះវីដេអូ នៃទម្លាប់ហ៊ីបហប សេរីរបស់នាងផងដែរ។ មិនតែប៉ុណ្ណោះ នាងក៏ធ្លាប់ត្រូវបានគេស្គាល់ផងដែរ សម្រាប់ការមើលឃើញគួរឱ្យចាប់អារម្មណ៍របស់នាងដែលត្រូវបានពណ៌នាថា ស្រដៀងនឹង «តួអង្គ Disney» ដ៏មានមន្តស្នេហ៍មិននឹកស្មានដល់៕ ដោយ ៖ សុភា ដានេត










ចែករំលែកព័តមាននេះ