ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ហាង​លក់​នំ Ziki Burger ជានំ​មក​ពី​ម៉ាឡេ​ស៊ី

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ហាង​លក់​នំ​ Ziki Burger ដែល​មាន​ទី​តាំង​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ គីឡូ​ម៉ែត្រ​លេខ​៨ ច្រាំង​ចំរេះ​បាន​​រៀប​ចំ​ពិធី​សម្ពោ​ធ​ កាល​ពី​​ថ្ងៃ​ទី​១១ ឧសភា​ ដោយ​​មាន​​ការ​ចូល​រួម​ពី​លោក Zainudin តំណាង​ស្ថាន​ទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ លោក​Mak Fasy ប្រធាន​ក្រុម​ហ៊ុន Deminziki ប្រចាំ​នៅ​កម្ពុជា​

រាជ​ធានី​ភ្នំពេញ​ ៖ ហាង​លក់​នំ​ Ziki Burger ដែល​មាន​ទី​តាំង​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ គីឡូ​ម៉ែត្រ​លេខ​៨ ច្រាំង​ចំរេះ​បាន​​រៀប​ចំ​ពិធី​សម្ពោ​ធ​ កាល​ពី​​ថ្ងៃ​ទី​១១ ឧសភា​ ដោយ​​មាន​​ការ​ចូល​រួម​ពី​លោក Zainudin តំណាង​ស្ថាន​ទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ លោក​Mak Fasy ប្រធាន​ក្រុម​ហ៊ុន Deminziki ប្រចាំ​នៅ​កម្ពុជា​ លោក​ Mohamad Khairih Anwar នាយក​​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ Deminziki និង​លោក​សាន ទៀត តំណាង​រាស្ត្រ​ និងជា​អនុ​ប្រធាន​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍ​ន៍អ៊ិស្លាម​កម្ពុជា​។

ក្រុម​ហ៊ុន​ឌី​មីនហ្ស៊ី​គី គឺ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​នាំ​ចូល​ផ្តាច់​មុខ​នំ​Ziki Burger ពី​ប្រទេស​ម៉ា​ឡេ​ស៊ីមក​កាន់​ទី​ផ្សារ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​បាន​ធ្វើ​បញ្ជរ​លក់​នំ Ziki Burger ចំនួន​២០​កន្លែង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ។ ​ក្រុម​ហ៊ុន​ឌី​មីន​ហ្ស៊ីគីមាន​គម្រោង​ពង្រីក​ទី​តាំង​បញ្ជរ​លក់​នំ​រហូត​៣០០​បញ្ជរ​នៅ​ក្នុង​​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ដោយ​ពង្រាយ​ឱ្យ​មាន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​​ ដូច​ជា​ខេត្ត​សៀម​រាប​ បាត់​ដំបង​ និង​កំពង់​ចាម​។

នៅក្នុង​ពិធី​បើក​សម្ពោធ​ ក្រុម​ហ៊ុន​ឌី​មីនហ្ស៊ី​គី​បាន​ចែក​ចាយ​ Ziki Burger ដល់​អ្នក​ចូល​រួម​ទាំង​អស់​ឱ្យ​បរិ​ភោគ​ រួម​ទាំង​ក្មេង​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ​ដើម្បី​ឱ្យ​ភ្លក្ស​រស​ជាតិ​នំនេះដែល​មាន​រស​ជាតិ​ឆ្ងាញ់​មាន​ប្រភព​មក​ពី​ប្រទេស​​ម៉ា​ឡេ​ស៊ី​ ហើយ​នំ​នេះ​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេស៊ី ៕