ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​! ក្រោយ​ឃើញ​តារា​ប្រុស Jes Pipat បង្ហោះ​វី​ដេ​អូ​ជាមួយ Prang ធ្វើ​ព្រងើយ មិន​ខ្វល់​ពី​គូស្នេហ៍

8 ខែ មុន

រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​មតិ​ជា​ច្រើន​កំពុង​តែ​នាំ​គ្នា​វែកញែក​មិន​ឈប់​មិន​ឈរ បន្ទាប់​ពី​ប្រទះ​ឃើញ​តារា​សម្ដែង​ប្រុស​រូបរាង​ស្រស់​សង្ហា គឺ​លោក Jespipat Tilapornputt មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​តារា​ស្រី ladii prang​។ ភ្លាម​ៗ​នោះ

ប្រទេស​ថៃ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​មតិ​ជា​ច្រើន​កំពុង​តែ​នាំ​គ្នា​វែកញែក​មិន​ឈប់​មិន​ឈរ បន្ទាប់​ពី​ប្រទះ​ឃើញ​តារា​សម្ដែង​ប្រុស​រូបរាង​ស្រស់​សង្ហា គឺ​លោក Jespipat Tilapornputt មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​តារា​ស្រី ladii prang​។ ភ្លាម​ៗ​នោះ អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ទាំងប្រុស​ទាំងស្រី​សម្រុក​នាំ​គ្នា​ចូល​ទៅ​រិះគន់ និង​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​កាន់​តារា​ប្រុស​រូប​នេះ ក្រោយ​ពី​លោក​ហ៊ាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ច្រៀង​ជាមួយ​តារា​ស្រី Ladii Prang​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បាន​ហ្វេ​ន​ៗ​នាំ​គ្នា​តាមដាន​មិន​ដែល​ដាច់​នោះ​ទេ គឺ​គ្រប់​សកម្មភាព​របស់​តួឯក​ប្រុស​វ័យក្មេង​លោក Jes pipat តែ​ម្ដង​។ ហើយ​ក៏​មាន​មហាជន​នាំ​គ្នា​ដាក់​ការ​សង្ស័យ​អំពី​ទំនាក់ទំនង​រវាង​តារា​ប្រុស​រូប​នេះ និង​មិត្ត​ស្រី​របស់​លោក គឺ​តារា​ស្រី Vill Wannarot ផង​ដែរ ដោយ​ពួក​គេ​លើក​ឡើង​ថា «​តើ​ពួក​គេ​នៅ​តែ​ស្រលាញ់​គ្នា​ដែរ​ទេ0x017d7 ឬ​មួយ​ក៏​បាន​បែកបាក់​គ្នា​ហើយ​»​។

ដោយសារ​តែ​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណិ​ត​បាន​នាំ​គ្នា​កត់​សម្គាល់ថា មួយ​រយៈ​ចុង​ក្រោយ​មកនេះ មិនសូវ​ឃើញ​តារា​ប្រុស​ស្រី​មួយគូរ​នេះ មាន​រូបថត​គូស្នេហ៍​ដូច​ពី​ពេល​មុន​ៗ​ទៀត​ឡើយ​។ ដូចនេះ​ហើយ ជា​ហេតុ​ធ្វើ​អោយ​អ្នកគាំទ្រ​ហាក់​មាន​មន្ទិល​ងឿងឆ្ងល់ និង​សង្ស័យ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។ មិន​ថា ទិដ្ឋភាព​សម្ដែង ឬ​មួយ​ក៏​បទ​ចម្រៀង​នៅ​ក្នុង​រឿង​ដែល​លោក​បាន​សម្ដែង​នោះ​ឡើយ ជា​ពិសេស​ក្នុងអំឡុងពេល​នេះ លោក Jes Pipat មាន​វត្តមាន​សម្ដែង​រឿង​ដែល​កំពុង​ចាក់​ផ្សាយ​ជាមួយ​តារា​ស្រី Prang ផង​ដែរ​។

មិនតែប៉ុណ្ណោះ ត្រូវ​បាន​គេ​តាមដាន​ជា​ប្រចាំ​ឃើញ​តារា​ប្រុស​រូប​នេះ តែងតែ​បង្ហោះ​រូប និង​ឃ្លី​ប​វី​ដេ​អូ​នៅ​ក្នុង​រឿង​ជាមួយ​ស្រី​ស្អាត Prang Kannarun នៅ​លើ Instagram របស់​ខ្លួន​ជា​ញឹកញាប់ ជា​ជាង​បង្ហោះ​ជាមួយ​គូស្នេហ៍​របស់​លោក គឺ​តារា​ស្រី Vill Wannarot​។ រហូត​រឿង​នេះ ត្រូវ​បាន​គេ​សង្ស័យ​ត​ៗ​គ្នា​ថា «Prang មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្នេហា​របស់​លោក Jes និង Vill ដែរ​ឬ​អត់?​។

គ្រាន់តែ​រឿង​ខាងលើ​នេះ ល្បី​ពាសពេញ​បណ្ដាញ​សង្គម​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ថ្មី​ៗ​នេះ តារា​ប្រុស​លោក Jes pipat បាន​បង្ហោះ​ឃ្លី​បលេង​ហ្គី​តា​ច្រៀង​ជាមួយ Prang ធ្វើ​ព្រងើយ​។ ហើយ​ចំពោះ​ព្រឹត្តិ​ការណ៍​នេះ ធ្វើ​ឱ្យ​អ្នកលេង Internet មួយ​ចំនួន​មិន​សប្បាយចិត្ត រហូត​ធ្វើ​ឱ្យ​មាន​មតិ​ខ្លះ​ផ្ទុះ​ឡើង​លើក​ជា​សំណួរ​ថា «​តើ​ពេល​ណា P’Jes ចេញ​មុខ​មក​និយាយ​គ្នា​ទៅ?​»​។

យ៉ាងណាមិញ ចំពោះ​រឿងរ៉ាវ​មួយ​នេះ​ផង​ដែរ យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ពួក​គេ​បាន​បែកបាក់​គ្នា​ដោយសារ​តារា​ស្រី Prang ឬ​មួយ​ក៏​នៅ​ដូច​ដើម? ហើយ​យើង​មិន​ទាន់​ហ៊ាន​ថា​នោះ​ទេ​។ ដរាបណា​ពួក​គេ​ចេញ​មុខ​មក​បកស្រាយ និង​ចាំ​ស្ដាប់​ចម្លើយ​របស់​តារា​ប្រុស​ស្រី​ទាំង​៣​ដួង​នេះ ចេញ​មុខ​មក​ប្រាប់​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ