ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​លក់​ដី​ខ្យល់​! អ្នក​នាង កែវ កល្យាណ និង​មិត្ត​​រួម​អាជីព​សម្រេច​ទុក​ពេល​ឱ្យ​លោក យុ​ត្ថា​រា ឆា​នី ដោះស្រាយ

8 ខែ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​អ្នក​នាង កែវ កល្យាណ និង​មិត្ត​រួម​អាជីព​មួយ​ចំនួន​ទៀត បាន​សម្រេច​ទុក​ពេល​ឱ្យ​លោក យុ​ត្ថា​រា ឆា​នី ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​លក់​ដី​ខ្យល់ ដែល​កំពុង​តែ​ផ្ទុះ​បាតុភាព​យ៉ាង​ក្តៅ​គគុក​ពាសពេញ​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង កែវ កល្យាណ និង​មិត្ត​រួម​អាជីព​មួយ​ចំនួន​ទៀត បាន​សម្រេច​ទុក​ពេល​ឱ្យ​លោក យុ​ត្ថា​រា ឆា​នី ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​លក់​ដី​ខ្យល់ ដែល​កំពុង​តែ​ផ្ទុះ​បាតុភាព​យ៉ាង​ក្តៅ​គគុក​ពាសពេញ​បណ្តាញ​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​នាង កែវ កល្យាណ នៅ​លើ​បណ្តាញ​សង្គម​បានឱ្យ​រៀបរាប់​ប្រាប់​ដឹង​ថា «​ជំរាបសួរ បងប្អូន​ពុក​ម៉ែ​ជាទី​គោរព នាង​ខ្ញុំ កែវ កល្យាណ សូម​ចូលខ្លួន​មក​បកស្រាយ​នូវ​រឿង​ដីធ្លី​ជាមួយ​លោក យុ​ត្ថា​រា ឆា​នី ឥឡូវ​លោក​បាន​ខ​ល​មក​សម្របសម្រួល​ដោះស្រាយ​ហើយ​»​។

អ្នក​នាង​បញ្ជាក់​ថា «​នាង​ខ្ញុំ និង​មិត្ត​រួម​អាជីព​ទាំងអស់​គ្នា ដែល​បាន​ទិញ​ដី​ក៏​ជជែក និង​សម្រេចចិត្ត​ទុក​ពេល​ឲ្យ​លោក ឆា​នី មួយ​រយៈ ដើម្បី​ដោះស្រាយ​តាម​សំណូមពរ ត្រង់​ថា ដោះ​បាន​ពេល​ណា ឬ​យ៉ាងណា ចាំ​នាង​ខ្ញុំ​ជំរាប​បន្តបន្ទាប់​ទៀត​។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បងប្អូន​ពុក​ម៉ែ ដែល​តែងតែ​ស្រលាញ់ និង​គាំទ្រ​ដល់​នាង​ខ្ញុំ និង​មិត្ត​សិល្បៈ​ទាំងអស់​គ្នា​រហូត​មក​»​។

ជា​ការ​កត់សម្គាល់ មុន​នឹង​បែកធ្លាយ​រឿងរ៉ាវ​ខាងលើ​ចំពោះ​អ្នក​នាង កែវ កល្យាណ និង​តារា​មួយ​ចំនួន​ទៀត​នេះ គេ​ក៏​បានឃើញ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ «Seng kim» បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​អតីត​តារា​សម្តែង​លោក យុ​ត្ថា​រា ឆា​នី ថា «​ខំ​ទុកចិត្ត និង​ស្រលាញ់ idol តាំងពី​ក្មេង ក៏​នាំ​បងស្រី​ទៅ​ទិញ​ដី​របស់ idol បង់​រំ​លោះ​បាន​ជាង​២​ម៉ឺន​ដុល្លារ ប៉ុន្តែ​បែរជា​អត់​មាន​ដី​ទៅ​វិញ ដី​ដែល​បាន​បង់​នោះ ត្រូវ​គេ​ព័ទ្ធ​របង​យក​ទៅ​វិញ​។ – ចាំ idol ដោះស្រាយ​ក៏​មិនឃើញ – សុំ​តែ​លុយ​ដើម​វិញ ឬ​ដូរ​ដី​ផ្សេង​ក៏​បាន ប៉ុន្តែ​អត់​មាន​ដំណោះស្រាយ អោយ​ចាំ​ហើយ​ចាំ​ទៀត សូម​បងប្អូន​ជួយ​ស៊ែរ​អោយ​លោកពូ យុទ្ធ​តារា​ឆា​នី បានឃើញ​ផង បង​ខ្ញុំ​ខំប្រឹង​ធ្វើការ​ណាស់ ដើម្បី​យក​លុយ​ទៅ​បង់​អោយ​លោកពូ​រាល់​ខែ មិន​ដែល​យឺត សូ​ម្បី​១​ថ្ងៃ -​សូម​បងប្អូន​ជួយ​ស៊ែរ​អោយ​គាត់​ឃើញ​ផង​»​។

គួរ​បញ្ជាក់​ថា ការ​បង្ហោះ​ខាងលើ​នេះ ក៏​ត្រូវ​បាន​អ្នក​នាង កែវ កល្យាណ ធ្វើការ​ចែកចាយ​បន្ត ដោយនៅ​ក្នុង​នោះ​អ្នក​នាង ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​បើ​ខ្ញុំ​វិញ​ជិត​៦​ម៉ឺន​ដុល្លារ បង់លុយ​ផ្តាច់​អស់​តាំងពី​មុន​កូ​វី​ដ​ទៀត ហើយ​សន្យា​កាត់​ប្លង់​រឹង​បំបែក​ក្បាលដី​អោយ ចាំ​រហូត​ដល់​ឥឡូវ​នៅ​តែ​សន្យា​»​។

អ្នក​នាង​បញ្ជាក់​ថា «​ប្អូន​អើយ ខ្ញុំ​ធ្លាប់​ថត​ជាមួយ រាប់អាន និង​ទុកចិត្ត​ជឿជាក់​ខំ​ជួយ​ទិញ​តាម​ការ​អះអាង​ធានា​សព្វគ្រប់ មិត្ត​ឆា​នី បើ​បានឃើញ​ហើយ គួរ​ជួយ​ដោះស្រាយ​តាម​សន្យា​ផង​»​។ អ្នក​នាង​បន្ថែម​ថា «​លុយ​ញើស​ឈា​.​ម​ណា​មិត្ត ហើយ​ខ្ញុំ​បាន​នាំ​មិត្តភក្តិ​យើង​សិល្បៈ​ជា​ច្រើន​ទិញ តែ​ឥឡូវ​ពួក​គាត់​ពិបាកចិត្ត​តឹងទ្រូង​យំ​មិន​ចេញ​ទេ​។ ពួក​គាត់​បបួល​ខ្ញុំ​ប្តឹង និង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក តែ​ខ្ញុំ​និង​មិត្ត អម្ពរ ទេវី ថា កុំ​ទាន់ ចាំ​មើល​គាត់​ដោះស្រាយ​សិន ចឹ​ង​សូម ឆា​នី ជួយ​ដោះស្រាយ​អោយ​បាន​ឆាប់​ផង កុំ​ពន្យា​ពេល​យូរ​ទៀត​អី ព្រោះ​យូរ​ឆ្នាំ​ហើយ​»​។

យ៉ាងណា ក្រោយ​ពេល​បាន​បង្ហោះ​សារ​ខាងលើ​នេះ​បាន​បន្តិច អ្នក​នាង​ក៏​បាន​សម្រេច​លុប​សារ​នេះ​ចោល​វិញ ដោយសារ​មានការ​ទាក់ទង​ដោយ​ផ្ទាល់​ពី​លោក យុ​ត្ថា​រា ឆា​នី​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​អតីត​តារា​សម្តែង​លោក យុ​ត្ថា​រា ឆា​នី បាន​នៅឡើយ​ទេ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣​នេះ ខណៈ​ពេល​ការ​សាកសួរ នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ការ​ផ្ទុះ​បាតុភាព​ខាង​លើ​នេះ លោក យុ​ត្ថា​រា ឆា​នី ក៏​បាន​ចេញ​មុខ​បង្ហោះ​សារ​ខ្លី​មួយ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ខ្ញុំបាទ យុ​ត្ថា​រា ឆា​នី សូម​បដិសេធ​រាល់​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ ប្រទេស​មានច្បាប់ បើ​យល់​ថា​ខ្ញុំ​ខុស សូម​ធ្វើ​តាម​ច្បាប់​រៀងខ្លួន​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ