ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត​ភ្នំ​រាម ផ្តើម​បង្កើត​តំបន់​រម​ណីយដ្ឋាន​មួយ​​ចែវ​ទូកចូល​​ក្នុង​ល្អាង​​ភ្នំបាន​

1 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត ៖ រមណីយដ្ឋាន​ថ្មី​បំផុត​មួយ​ ដែល​ផ្ដើម​ចេញពី​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​រាម គឺជា​«​រម​ណីយដ្ឋាន​ភ្នំ​ទឹក» ស្ថិត​នៅ​ជាប់​ទឹកដីព្រំប្រ​ទល់​​កម្ពុជា-​វៀតណាម ។ សូម​បញ្ជាក់​ថា ភ្នំ​ទឹក​នេះ គឺ​មាន​បឹង​ធម្មជាតិ​ព័​ទ្ធ​​ជុំវិញ​​នៅ​ភូមិ​អន្លង់​ថ្ងាន់…

ខេត្ត​កំពត ៖ រមណីយដ្ឋាន​ថ្មី​បំផុត​មួយ​ ដែល​ផ្ដើម​ចេញពី​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​រាម គឺជា​«​រម​ណីយដ្ឋាន​ភ្នំ​ទឹក» ស្ថិត​នៅ​ជាប់​ទឹកដីព្រំប្រ​ទល់​​កម្ពុជា-​វៀតណាម ។

សូម​បញ្ជាក់​ថា ភ្នំ​ទឹក​នេះ គឺ​មាន​បឹង​ធម្មជាតិ​ព័​ទ្ធ​​ជុំវិញ​​នៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ​ដូច្នេះ ​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​រាម ​មាន​​ព្រះ​នាម​ភិក្ខុ សុត​ ដា​វី បាន​​​មើល​ឃើញ​​​ថា នៅ​ប្រទេស​កម្ពុជា​យើងនៅ​​មិន​ទាន់​មាន​ល្អាង​ភ្នំ​ណា​អាច​ចែវ​ទូកលេង​​បាន​ទេ​ ។ ​អុីចឹង ​​​មាន​តែ​ភ្នំ​ទឹក​​នេះ ដែលមាន​ល្អាង​ភ្នំ​អាច​ចែវ​ទូក​លេង​ក្នុង​រូងភ្នំ​បាន និង​អាច​ឡើង​ទៅលេង​​លើ​ភ្នំ​ក៏​បាន ព្រោះ​ព្រះសង្ឃ​បាន​ចំណាយ​ពេលវេលា​ធ្វើ​ជណ្ដើរ​ឡើង​ទៅ​រួចរាល់​អស់ហើយ ។​

ព្រះ​តេជគុណ សុត ដា​វី មាន​សង្ឃដីកា​ថា ដោយ​មើលឃើញ​ពី​សម្រស់​ធម្មជាតិ​ស្អាត​ពិត​ៗ​នៅ​ភ្នំ​ទឹក​នេះ ​ព្រះអង្គក៏​បាន​ចាត់ចែង​ភ្នំ​ទឹក​នេះ ​ឱ្យ​ក្លាយទៅជា​កន្លែង​រមណីយដ្ឋាន​មួយ​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម ថ្វី​ដ្បិតតែ​ភ្នំ​នេះ​តូច​មែន ប៉ុន្តែសង្ឃឹម​​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្​យមក​លំហែកាយ​នៅ​តំបន់​នេះបាន​ច្រើន ព្រោះ​ខាង​វៀតណាមគេ​បាន​បង្កើត​កន្លែង​ទេសចរណ៍​មួយ​នៅ​ប្រចៀវ​កៀក ក្បែរ​និង​ភូមិសាស្ត្រ​ស្រុក​យើង​ដែរ ។

ព្រះ​តេជគុណ​សុត ដា​វី មាន​សង្ឃដីកា​ថា សូម​អោយ​បងប្អូន​ញាតិ​ញោម ជិត​ឆ្ងាយ អញ្ជើញ​មក​ទស្សនា​ភ្នំ​ទឹក​ផង ព្រោះ​ភ្នំ​ទឹក​មួយ​នេះ​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​ប្រទេស​វៀតណាម​ទេ គ្រាន់តែ​តែ​ធ្វើ​ដំណើរ​មក​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ងាក​មក​ខាងកើត​នឹង​ឃើញ​ភ្នំ​ទឹក​នេះ​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ