ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងរៀបចំ​ទទួលភ្ញៀវ ស្រាប់តែ​មានភ្លើងឆេះ​រាលដាល​​ខ្យូសជា​ច្រើន ផ្អើល​​រត់ចែកជើងគ្នា​

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ភោជនីយដ្ឋាន ​«​កន្លែង​អូន» ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​តែ​មួយ​ប៉ប្រិច​​ភ្នែក​អស់​

រាជធានី​ភ្នំពេញ​ ៖ ​ភោជនីយដ្ឋាន ​«​កន្លែង​អូន» ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​តែ​មួយ​ប៉ប្រិច​​ភ្នែក​អស់​១២​ខ្យូស​​រង​ការ​ខូចខាត​ទាំងស្រុង ខ​ណៈ​ពេល​បុគ្គលិក​រៀបចំ​ត្រៀម​ទទួល​​ភ្ញៀវមក​​​ទទួល​ទាន​អាហារ​ និង​ស្តាប់ភ្លេង​កម្សាន្ត​នៅ​វេលា​ល្ងាច​នៃ​ថ្ងៃ​ឈប់​សម្រាកពី​ការងារ​នេះ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​សៀ​ល​ថ្ងៃ​ទី​៣០ ​ខែកក្កដា ឆ្នាំ​២០២៣​នេះ ​នៅ​ភោជនីយដ្ឋាន​មួយកន្លែងយីហោ «​កន្លែង​អូន» ​​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៥១ ក្នុងភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។

ភោជនីយដ្ឋាន​«​កន្លែង​អូន​»​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ម្ចាស់​ឈ្មោះ​ម៉ែ​ន ចាន់ធូ​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ ។
​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​រសៀល​នេះ​«​កន្លែង​អូន​» ត្រូវ​បាន​រៀបចំ​កែវ ចាន​ដើម្បី​ចាំ​ទទួលភ្ញៀវ ផឹកស៊ី​សប្បាយ តែ​​មិន​ទាន់​មាន​ភ្ញៀវ​នោះ​ទេ​ ស្រាប់តែ​​ខ្យូស​មួយ​ដែល​ស្ថិត​នៅ​ផ្នែក​ខាងលិច បាន​ឆ្លង​ចរន្ត ទុ​ស្សេ​ខ្សែភ្លើង​ហើយ បាន​ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ​ស្បូវ​រាលដាលយ៉ាង​ឆាប់រហ័ស​ពី​ខ្យូស​​មួយ​ទៅ​ខ្យូស​មួយ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខ​ណៈ​នោះ បុគ្គលិក រួម​ទាំង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា ជួយ​ពន្លត់​តែ​ពុំ​អាច​ទប់ស្កាត់​បាន​។​នៅ​ក្នុង​ហេតុការណ៍​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​៣​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៣​រសៀល​។

តាម​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ បាន​បំផ្លាញ​ខ្យូស​​ចំនួន​១២​រង​ការ​ខូចខាត​ទាំងស្រុង (​ឆេះ​អស់​ស្បូវ​នៅ​សល់​តែ​ចម្រឹង​ដែក​) ​រួម​នឹង​សម្ភា​រៈ​មួយ​ចំនួន​ទៀត​ ។​ អគ្គី​ភ័យ​នេះ​បណ្តាល​​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី តែ​ពុំ​បាន​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ