ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HTC រួម​ជា​មួយ Skywav ​បើក​ដំណើរ​ការ​​ហាង HTC Concept Store ​នៅ​កម្ពុជា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​​ដំបូង​គេ​ដែល​ផ្តល់​​ជូន​នូវ​ផលិត​ផល HTC សេវា​កម្ម​បន្ទាប់​ពី​ការ​លក់​សេវា​កម្ម​បណ្តុះ​បណ្តាល​ និង​ការ​បង្ហាញ​​ផលិត​ផល​ចុង​ក្រោយ​​បំផុត គឺ​​ជា​ការ​បង្ហាញ​​នូវ​ការ​ឆ្ពោះ​ទៅ​មុខ​មួយ​ទៀត​សម្រាប់ HTC ដែល​បាន​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​របស់​ខ្លួន​ជា​មួយ​ Skywav Pte Ltd និង​តំណាង​​ដៃ​គូ​ក្នុង​ស្រុក The Mehk ដើម្បី​បើក​

រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​​ដំបូង​គេ​ដែល​ផ្តល់​​ជូន​នូវ​ផលិត​ផល HTC សេវា​កម្ម​បន្ទាប់​ពី​ការ​លក់​សេវា​កម្ម​បណ្តុះ​បណ្តាល​ និង​ការ​បង្ហាញ​​ផលិត​ផល​ចុង​ក្រោយ​​បំផុត គឺ​​ជា​ការ​បង្ហាញ​​នូវ​ការ​ឆ្ពោះ​ទៅ​មុខ​មួយ​ទៀត​សម្រាប់ HTC ដែល​បាន​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​របស់​ខ្លួន​ជា​មួយ​ Skywav Pte Ltd និង​តំណាង​​ដៃ​គូ​ក្នុង​ស្រុក The Mehk ដើម្បី​បើក​ហាង “HTC Concept Store” ដំបូង​ក្នុង​រាជធានី​ភ្នំពេញ ​ប្រទេស​​កម្ពុជា ។ នេះ​នឹង​ជា​ហាង​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ជូន​នូ​វ​ផលិត​ផល HTC ផ្តាច់​មុខ​ និង​ការ​ប​ង្ហាញ​​ពី​ការ​វិវឌ្ឍ​ចុង​ក្រោយ​​បំផុត​របស់​ផលិត​ផល HTC  ។ លើស​ពី​នេះ ហាង​នេះ ក៏​នឹង​ផ្តល់​ជូន​អ្នក​ប្រើ​ប្រាស់​នូវ​ការ​បណ្តុះ​បណ្តាល និង​សេវា​កម្ម​ផ្គត់​ផ្គង់​ក្រោយ​ការ​លក់ ។

HTC Concept Store នេះ​ បម្រើ​នូវ​មុខ​ងារ​សំខាន់​​ៗ​ចំនួន​បី​ដែល​មាន​ដូច​ជា ​ទីតាំង​លក់​ផលិត​ផល​ មជ្ឈ​មណ្ឌល​​តាំង​បង្ហាញ​ផលិតផល និង​កន្លែង​ផ្តល់​សេវា​កម្ម​ជួស​ជុល ។ ​សេវា​ទាំង​បី​នេះ​នឹង​មាន​បុគ្គ​លិក​ដើម្បី​ផ្តល់​​ជូន​នូវការ​ប្រឹក្សា​​ ការ​​ពន្យល់​​បង្ហាញ និង​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រើ​ប្រាស់​​ផ្អែក​លើ​តម្រូវ​ការ​របស់​ពួក​គាត់ ។ ​ជា​មួយ​នឹង​ការ​ប​ង្ហាញ​ដោ​យ​ផ្ទាល់​នៃ​​ផលិត​ផល HTC ចុង​ក្រោយ​​បំផុត​ដែល​បង្ហាញ​ជូន​នៅ​ក្នុង​មជ្ឈ មណ្ឌល​​តាំង​បង្ហាញ​នេះ នឹង​ផ្តល់​​ភាពងាយ​ស្រួល​ជួយ​ដល់​អតិថិ​ជន​ឱ្យ​ទទួល​បាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​​អំពី​កា​វិវឌ្ឍ​​ថ្មី​នៃ​ផលិត​ផល​មុន​ពេល​សម្រេច​ចិត្ត​ទិញ​យក​ផលិត​ផល ។

ការ​រួម​បញ្ចូល​ការ​បណ្តុះ​បណ្តាល​ពី​របៀប​ប្រើ​ប្រាស់​​ បាន​ធ្វើ​​ឱ្យ​កាន់​​តែ​ប្រសើរ​ឡើង​សម្រាប់ HTC Concept Store នេះ ដើម្បី​ផ្តល់​ការ​ណែ​នាំ​បន្ថែម​ជួយ​ដល់​អ្នក​ប្រើ​ប្រាស់​ផលិត​ផល HTC ចាប់​ពី​ការ​ប្រើ​ប្រាស់​ជា​មូល​ដ្ឋាន​រហូត​ដល់​លក្ខណៈ​​ពិសេស ​និង​ជឿន​លឿន​​នៃ​ផលិត​ផល​ទូរស័ព្ទ  Smart Phone ជា​ច្រើន​ប្រភេទ​របស់ HTC ។ ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​​ប្តេជ្ញា​​បន្ត​ជានិច្ច​របស់​ HTC ដើម្បី​ស្វែង​រក និង​លើក​កម្ពស់​​ឧត្តម​ភាព​​ក្នុង​ការ​ផ្គត់​ផ្គង់​សេវា​កម្ម​បន្ទាប់​ពី​ការលក់​ ក៏​ដូច​ជា​ការ​អប់រំ​បច្ចេក​វិទ្យា​តាម​រយៈ​​ការ​ពន្យល់​បង្ហាញ​​ជា​ពិសេស​នៅទីតាំង​តែ​មួយ ។

លោក​ឃុន រ៉ាម៉ា អ្ន​ក​គ្រប់​គ្រង​​​ហាង The Mehk ប្រចាំ​ប្រទេស​​កម្ពុជា​មាន​ប្រសាសន៍ថា៖​«នៅ​ក្នុង​​ទី​ផ្សារ​ពិភព​​លោក​ផ្នែក​ទូរស័ព្ទ Smart Phone គឺ HTC តែង​តែ​ផ្តល់​ជូន​នូវ​ផលិត​​ផល​ឈាន​មុខ​គេ​ជានិច្ច ។ ​យើង​ជឿ​ជាក់​ថា ហាង HTC Concept Store នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​​ល្អ​បំផុត​​​សម្រាប់​អតិថិ​ជន​រ​បស់​យើង​​ទាំង​អស់​គ្នា​ជា​មួយ​នឹង​សេវា​កម្ម​ទាំង​​បី ដែល​បាន​រៀប​រាប់​ខាង​លើ ។​ ជា​ការ​ពិត​ណាស់ លោក​អ្នក​នឹង​រីករាយ​ជា​មួយ​ភាព​អស្ចារ្យ​ជា​ច្រើន​​ទៀត​នៅ​ពេល​ខាង​មុខ​ជា​មួយ​ផលិត​ផល HTC នៅ​ទី​នេះ។

​អតិថិ​ជន​អាច​នាំ​យក​ផលិត​ផល HTC របស់​ខ្លួន​​មក​កាន់ HTC Concept Store នេះ ដើម្បី​សាក​សួរ​បន្ថែម​​​ពី​ការ​យល់​ដឹង​​នូវសមត្ថ​ភាព​ដំណើរ​ការ​អតិបរ​មា​របស់​ផលិត​ផល​ខ្លួន ក៏​ដូច​ជា​ឆែក​មើល​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើ​ប្រាស់​​ផ្សេងៗ ។ ជា​មួ​យ​សេវា​កម្ម​ជួស​ជុល ការ​ពិនិត្យ​​មើល​ជួស​ជុល​ដែល​មាន​ភាព​មិន​ស្មុគ​ស្មាញ​​អាច​នឹង​​កែ​សម្រួល​ ឬ​ជួស​ជុល​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ ក្នុង​ករណី​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ ជា​ធម្ម​តា​អាច​នឹង​ទាម​ទារ​ពេលវេលា​យូរ​ជាង​នេះ ។ ពេល​វេលា​យ៉ាង​ឆាប់​រហ័សត្រូវ​បាន​ព្យា​យាម​ធានា​សម្រាប់​រាល់​សេវា​កម្ម​ជួស​ជុល​ទាំង​អស់​ដែល​ធ្វើ​ឡើង​នៅ HTC Concept Store ៕