ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ព្រមា.ន​ការ​ប្រើ​ឧបករណ៍​តេស្ត​ជំងឺគ្រុនឈា.ម​ខ្លួនឯង ចំ​ពេល​ករណី​ឆ្លង​កើនឡើង​យ៉ាង​គំហុក

1 ឆ្នាំ មុន

ថៃ ៖ នៅ​ក្នុង​ការ​អំពាវនាវ​បន្ទាន់​ជា​សាធារណៈ​មួយ​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ប្រទេស​ថៃ

ថៃ ៖ នៅ​ក្នុង​ការ​អំពាវនាវ​បន្ទាន់​ជា​សាធារណៈ​មួយ​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា FDA បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​ឧបករណ៍​ធ្វើតេស្ត​ជំងឺគ្រុនឈា.ម​ដោយ​ខ្លួន​ឯង ខណៈ​ដែល​វា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ដោយ​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព​តែ​ប៉ុណ្ណោះ ដោយ​​សារ​តែ​ភាព​ស្មុគស្មាញ នៃ​ការ​រក​ឃើញ​ជំងឺគ្រុនឈា.ម​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Thaiger ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣​។

លោក Lertchai Lertwut អគ្គលេខាធិការ​រង FDA បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​នៃ​ជំងឺគ្រុនឈា.ម​មានការ​ទាមទារ​ច្រើន ដោយ​តម្រូវ​ឱ្យ​មានការ​ពិនិត្យ​សុខភាព​ដ៏​ទូលំទូលាយ និង​ការ​វាយតម្លៃ​ចេញពី​គ្លីនិក​ដោយ​គ្រូពេទ្យ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​។ ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺគ្រុនឈា.ម ធ្វើ​ឡើង​ដោយ​ប្រើ​វិធីសាស្ត្រ​ផ្សេង​ៗ​គ្នា​ដូច​ជា RT-PCR, ការ​ធ្វើតេស្ត​អង្គ​ប​ដិ​ប្រាណ ការ​រក​ឃើញ​អង្គ​ប​ដិ​ប្រាណ​នៃ​មេរោគ NS1 និង​តាម​រយៈ​ឧបករណ៍​តេស្ត​ជំងឺគ្រុនឈាម​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​បាន​សង្កត់ធ្ងន់​ថា FDA មិន​បាន​ដាក់​កំហុស​លើ​ប្រសិទ្ធភាព​នៃ​ឧបករណ៍​ធ្វើតេស្ត​ជំងឺគ្រុនឈា.ម​ទាំងនោះ សម្រាប់​ការ​ប្រើប្រាស់​ជា​បុគ្គល នៅ​ឆ្ងាយ​ពី​ការ​កំណត់​សុខភាព​ផ្លូវការ​នោះ​ទេ​។ មន្ត្រី FDA បាន​ណែនាំ​យ៉ាង​ខ្លាំង​ដល់​បុគ្គល​ដែល​សង្ស័យ​ថា ពួក​គេ​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​គ្រុនឈា.ម រួម​ទាំង​គ្រុនក្តៅ​ខ្លាំង​ប្រហែល ៤០​អង្សារ ឈឺ​សាច់ដុំ សន្លាក់ ឬ​ឡើង​កន្ទួល ដើម្បី​ស្វែងរក​ការ​ព្យាបាល​ភ្លាម​ៗ​ពី​គ្រូពេទ្យ​ជំនាញ​។

ក្នុង​ការ​ប្រកាស​អាសន្ន ក្រសួងសុខាភិបាល​របស់​ថៃ បាន​ប្រមើល​មើល​ការ​កើនឡើង​នៃ​ករណី​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​។ ស្ថិតិ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​កំពុង​មាន​ភាព​ភ្ញាក់ផ្អើល ដោយ​ចន្លោះ​ខែមករា ដល់​ខែកក្កដា មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន ៣៦,៤៧០​ករណី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លា.ប់​ចំនួន ៣៣​នាក់​។

អាជ្ញាធរ​សុខាភិបាល​ថៃ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​យ៉ាង​គំហុក​នៃ​ករណី​ជំងឺគ្រុនឈា.ម ដែល​ជំរុញ​ឱ្យ​ពួក​គេ​ចេញ​ការ​ព្រមាន​អំពី​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ប្រទេស ខណៈ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ (DDC) បាន​ផ្តល់​យោបល់​ថា នៅ​ត្រឹម​ដំណាច់ឆ្នាំ​នេះ ករណី​ឆ្លង​ជំងឺគ្រុនឈា.ម​ចំនួន ១៥​ម៉ឺន​ករណី​អាច​នឹង​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ