ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ជេ ដា​ដា ព្រម​បញ្ចប់រឿង​ជាមួយ​លោក អ៊ិ​ន សុ​ភិន ក្រោយ​ចេញ​មុខ​ដោះស្រាយ​បំណុល​(​វី​ដេ​អូ​)

9 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារា​សម្តែង និង​ពិធីករ​វី​ជេ ដា​ដា បាន​យល់ព្រម​បញ្ចប់រឿង​ជា​មួយនឹង​លោក អ៊ិ​ន សុ​ភិន ហើយ បន្ទាប់​ពី​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​រូប​នេះ បាន​ចេញ​មុខ​ដោះស្រាយ​បំណុល​តាម​ការ​ទាមទារ​របស់​លោក

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង និង​ពិធីករ​វី​ជេ ដា​ដា បាន​យល់ព្រម​បញ្ចប់រឿង​ជា​មួយនឹង​លោក អ៊ិ​ន សុ​ភិន ហើយ បន្ទាប់​ពី​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​រូប​នេះ បាន​ចេញ​មុខ​ដោះស្រាយ​បំណុល​តាម​ការ​ទាមទារ​របស់​លោក​។

ក្រោយ​ការ​ទូទាត់​បំណុល​ប្រមាណ​ជា​១​ពាន់​ដុល្លារ​ពី​លោក អ៊ិ​ន សុ​ភិន ហើយ​នោះ វី​ជេ ដា​ដា ក៏​សម្រេចចិត្ត​លុប​ចេញ​នូវ​វី​ដេ​អូ​ដែល​លោក​បាន​បង្ហោះ​បង្ហាញ​ពី​ការ​មិន​សប្បាយ និង​ទាមទារ​អោយ​លោក អ៊ិន សុ​ភិន ចេញ​មុខ​ដោះស្រាយ​បំណុល​អោយ​លោក​ជា​បន្ទាន់ នៅ​មុន​ពេល​លោក​អស់​ភាព​អត់ធ្មត់​។

យ៉ាងណា​ម៉ិ​ញ កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ វី​ជេ ដា​ដា ក៏​បាន​ចេញ​វី​ដេ​អូ​មួយ​ថ្មី​ទៀត ដោយ​តារា​រូប​នេះ​បញ្ជាក់​ថា «​រឿងរ៉ាវ​របស់​លោក​ត្រូវ​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ភាគី​លោក អ៊ិ​ន សុ​ភិន បាន​ចេញ​មុខ​ដោះស្រាយ​បំណុល​លោក​រួចរាល់​»​។

តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម វី​ជេ ដា​ដា បាន​ឲ្យ​ដឹង​ថា «​ខាង​គណនី​របស់​ក្រុមហ៊ុន​លោក អ៊ិ​ន សុ​ភិន បាន​ទូទាត់​លុយ​ថ្លៃ​ឈ្នួល​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​មួយ​កាលពី​ខែ​មុន តាម​រយៈ​ធនាគារ ABA រួច​ហើយ នៅ​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា នេះ​»​។ លោក​បញ្ជាក់​ថា «​ក្រោយ​មានការ​ដោះស្រាយ​រួច លោក​ក៏​សម្រេច​លុប​វី​ដេ​អូ​ចាស់​ដែល​ស្នើ​ឲ្យ​លោក អ៊ិ​ន សុ​ភិន ចូលខ្លួន​ដោះស្រាយ​រឿង​បំណុល​នោះ​ចេញ​វិញ​។ ប៉ុន្តែ​សម្រាប់​វី​ដេ​អូ ដែល​លោក​ទើប​ចេញ​នេះ លោក​នឹង​មិន​លុប​ចេញ​ទេ ព្រោះ​ដើម្បី​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​ទៅ​រវាង​លោក និង​លោក អ៊ិ​ន សុ​ភិន លែង​ជាប់​ពាក់ព័ន្ធ ឬ​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​ទៀត​ហើយ ដោយ​ការងារ​លោក គឺ​លោក​ធ្វើ រីឯ​ការងារ អ៊ិ​ន សុ​ភិន គឺ​អ៊ិ​ន សុ​ភិន ជា​អ្នក​ធ្វើ​»​។

យ៉ាងណា បើ​តាម វី​ជេ ដា​ដា ថា «​អ្វី​ដែល​បាន​កើតឡើង​នេះ មិនមែន​ជា​សម្តែង​តាម​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​ឡើយ ពោល​គឺ​វា​ជា​រឿង​ពិត​ដែល​បាន​កើតឡើង​ចំពោះ​លោក​»​។

ជា​ការ​កត់សម្គាល់ មុន​នឹង​រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បាន​បញ្ចប់​នោះ តារា​សម្តែង និង​ពិធីករ​វី​ជេ ដា​ដា បាន​ចេញ​មុខ​ព្រ​មា​.​ន​ចាងហ្វាង​ផលិតកម្ម​មហាហង្ស គឺ​លោក អ៊ិ​ន សុ​ភិន អោយ​ចូលខ្លួន​ដោះស្រាយ​បំណុល​ដែល​ជំពាក់ នៅ​មុន​ពេល​លោក​អស់​ការ​អត់ធ្មត់​ចំពោះ​រឿង​មួយ​នេះ​។

តារា​ប្រុស​រូប​នេះ បញ្ជាក់​ថា «​លោក អ៊ិ​ន សុ​ភិន បាន​ជំពាក់​លុយ​លោក​ប្រមាណ​តែ​ជាង​១​ពាន់​ដុល្លារ​ប៉ុណ្ណោះ អំឡុង​ពេល​ដែល​លោក​បាន​ទៅ​ធ្វើការ​ជា​ពិធីករ​អោយ​លោក​នៅ​ក្នុង​កម្មវិធី​មួយ​កាលពី​ពេល​កន្លង​ទៅ​»​។

តាម​រយៈ​ឃ្លី​ប​វី​ដេ​អូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ វី​ជេ ដា​ដា បាន​អះអាង​ថា «​ការ​ដែល​លោក​ចេញ​វី​ដេ​អូ​នេះ​ឡើង គឺ​ក្នុង​គោលបំណង​អោយ​លោក អ៊ិ​ន សុ​ភិន ចេញ​មុខ​សងបំណុល​ដែល​បាន​ជំពាក់ ក្នុង​ពេល​ដែល​លោក​ព្យាយាម​ទាក់ទង តែ​មិន​ទទួល​បានការ​ឆ្លើយ​តប​»​។

លោក​និយាយ​ថា «​វី​ដេ​អូ​នេះ គឺជា​សារ​មួយ​ប្រាប់​ទៅ​លោក អ៊ិ​ន សុ​ភិន ព្រោះ​លោក អ៊ិ​ន សុ​ភិន បាន​លេង​គេ​ជា​ច្រើន​នាក់​ហើយ ដោយ​ធ្វើការ​មិន​បើកប្រាក់​អោយ​គេ​។ លោក អ៊ិ​ន សុ​ភិន ត្រូវ​គិត​ថា លោក​ជា​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​មួយ ហើយ​កន្លង​មក​លោក​ក៏​ធ្លាប់​គ្រប់គ្រង​កម្មវិធី Miss Grand Cambodia និង​ធ្វើ​កម្មវិធី​ជា​ច្រើន​ទៀត ហើយ​យក​លុយ​ទៅ​ណា​។ ខ្ញុំ​និយាយ​នេះ គឺជា​សារ​អោយ​លោក អ៊ិ​ន សុ​ភិន ចេញ​មុខ​ដោះស្រាយ​លុយកាក់​សម្រាប់​រូប​លោក​ផង ព្រោះ​វា​បាន​អូស​យៈ​ពេល​ប្រមាណ​៤​ខែ​ហើយ ដែល​ខ្ញុំ​ទាក់ទង​ទៅ​តាម​រយៈ​ឆាត​មិន​មើល ខំ​មិន​មិន​ឆ្លើយ​តប និង​តាម​ទូរស័ព្ទ​មិន​លើក វា​ច្រើន​ដង ហើយ​ក៏​យូរហើយ​ដែរ​»​។

លោក​បញ្ជាក់​ថា «​មុន​ចេញ​វី​ដេ​អូ​នេះ លោក​ក៏​បាន​ជូនដំណឹង​ទៅ​លោក អ៊ិ​ន សុ​ភិន រួច​ហើយ ប៉ុន្តែ​លោក​ហាក់​មិន​អើពើ ហើយ​លោក​ជា​មនុស្ស​ដែល​ប្រើ​គេ​ហើយ​ក៏​ទាត់​ចោល​»​។ លោក​បន្ថែម​ថា «​លុយ​ជំពាក់​លោក​ត្រឹម​១​ពាន់ ឬ​១​ពាន់​ជាង​ដុល្លារ​មិន​ច្រើន​ឡើយ ប៉ុន្តែ​លោក អ៊ិ​ន សុ​ភិន តែងតែបាន​ធ្វើបាប​អ្នកសិល្បៈ​ច្រើន​ណាស់ ដោយ​មិន​បើកប្រាក់​អោយ​គេ​»​។

យ៉ាងណា បើ​តាម វី​ជេ ដា​ដា ថា លោក​មិន​ចង់​ចេញ​វី​ដេ​អូ​នេះ​ឡើយ ដោយសារ​តែ​លោក​មិន​ចង់​មានរឿង​មិនល្អ​តាម​បណ្តាញ​សង្គម​នេះ ទើប​លោក​បាន​ទុក​ពេលវេលា​អោយ​លោក អ៊ិ​ន សុ​ភិន ចំពោះ​រឿង​នេះ តែ​រហូត​មក​ទល់​នា​ពេល​នេះ​នៅ​តែ​គ្មាន​ដំណោះស្រាយ​»​។ លោក​បញ្ជាក់​ថា «​ប្រសិនបើ​លោក អ៊ិ​ន សុ​ភិន នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ​រឿង​នេះ​ទៀត លោក​នឹង​មាន​វិធានការ​ផ្សេង ដោយ​លោក​នឹង​មិន​ទុក​មុខមាត់​អោយ​លោក អ៊ិ​ន សុ​ភិន ទៀត​ឡើយ​នៅ​ពេល​ដែល​ជួប​លោក​នៅ​ខាងក្រៅ​»​។

ដោយឡែក​ក្នុង​ពេល​ដែល​វី​ជេ ដា​ដា បាន​ចេញ​វី​ដេ​អូ​ទម្លាយ​រឿងរ៉ាវ​មួយ​នេះ ពិធីករ​លោក សុខ រ៉ា​ស៊ី ក៏​បាន​ចែកចាយ​វី​ដេ​អូ​នេះ ដោយ​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដែរ​ថា «​ជន​រង​គ្រោះ​ទី​៧ ហើយ ទាំង​តារា​សម្តែង ពិធីករ អ្នក​រៀបចំ​ឆាក បុគ្គលិក គ្រូបង្វឹក​បាល់ទាត់​»​។ លោក​បញ្ជាក់​ថា «​លុយ​ខ្ញុំ 15000$ គ្មាន​បាន​សូ​ម្បី​មួយ​រៀល​លុយ​ខ្មែរ ដាក់​ពាក់​បណ្តឹង​ជាង​ពីរ​ឆ្នាំ​ហើយ ពឹង​តុលាការ​ប្រហែល​២០​ឆ្នាំ​ទៀត​បាន បាន​លុយ​មើលទៅ តើ​អ្នក​ណា​អាច​ជួយ​បាន?​។

គួរ​រំលឹក​ផង​ដែរ​ថាទ្រាំ​លែង​បាន​! វី​ជេ ដា​ដា ព្រ​មា​.​ន​លោក អ៊ិ​ន សុ​ភិន ឱ្យ​ដោះស្រាយ​បំណុល ក្រោយ​អស់​ការ​អត់ធ្មត់​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ