ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាបុរស​តៃវ៉ាន់រៀប​ការ​បាន​ប៉ុន្មាន​ថ្ងៃ​ស្លា.ប់​ចោល​ភរិយា​ដែល​មាន​អាយុ​តិច​ជាង​គាត់​៤០ឆ្នាំ

1 ឆ្នាំ មុន

អ្នក​និពន្ធ​ទំនុក​ច្រៀង​តៃវ៉ាន់​ដ៏​ល្បី​ម្នាក់​​​បាន​លាចាក​លោក​នេះ​ទៅ​ ដោយ​បន្សល់​ទុក​នូវ​ភរិយា​វ័យ​ក្មេង​​​ដែល​មាន​អាយុ​តិច​ជាង​គាត់​៤០​ឆ្នាំ​ និង​ទើប​តែ​រៀប​ការ​ជា​មួយ​គ្នា​បាន​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​។​ ​​លោក​លីឃុន​ឆឹង (Lee Kun-Cheng) ស្លាប់​នៅ​វ័យ​៦៦​ឆ្នាំ​​។ គាត់ និង​ភរិយា​​ស្គាល់​គ្នា​ជា​សង្សារ​រយៈ​ពេល​១០​​ឆ្នាំ,​ និង​​ទើបតែ​​​​​សម្រេច​ចិត្ត​​រៀប​ការ​នៅ​ដង្ហើម​ចុង​ក្រោយ​។​​…

អ្នក​និពន្ធ​ទំនុក​ច្រៀង​តៃវ៉ាន់​ដ៏​ល្បី​ម្នាក់​​​បាន​លាចាក​លោក​នេះ​ទៅ​ ដោយ​បន្សល់​ទុក​នូវ​ភរិយា​វ័យ​ក្មេង​​​ដែល​មាន​អាយុ​តិច​ជាង​គាត់​៤០​ឆ្នាំ​ និង​ទើប​តែ​រៀប​ការ​ជា​មួយ​គ្នា​បាន​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​។​ ​​លោក​លីឃុន​ឆឹង (Lee Kun-Cheng) ស្លាប់​នៅ​វ័យ​៦៦​ឆ្នាំ​​។ គាត់ និង​ភរិយា​​ស្គាល់​គ្នា​ជា​សង្សារ​រយៈ​ពេល​១០​​ឆ្នាំ,​ និង​​ទើបតែ​​​​​សម្រេច​ចិត្ត​​រៀប​ការ​នៅ​ដង្ហើម​ចុង​ក្រោយ​។​​ ​

ដំណឹង​មរណ​ភាព​​នេះ​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​​​​នៅ​លើ​​បណ្ដាញ​សង្គម​​តាម​​​រយៈ​​​អ្នក​ស្រី​លីន​ជីងអេន​ (Lin Jing En)​ ជា​ភរិយា​។ ​អ្នក​​ស្រី​ប្រាប់​ថា​ស្វាមី​​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​៧​ខែមុន​​។ នៅ​​ពេល​ធ្លាក់​ខ្លួន​ឈឺ​​ទៅ​ទល់​នឹង​​​​​​​​ថ្ងៃ​ស្លាប់​, អ្នក​ស្រី​​​នៅ​ក្បែរ​ស្វាមី​​ដែល​ដេក​​ស្ងៀម​​នៅ​លើ​គ្រែ​​រហូត​ដល់​​​ដង្ហើម​ចុង​ក្រោយ​​​។ គាត់​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក​​ពោះ​វៀន​ធំ​។​

លោក​លីឃុនឆឹង​ផ្ទុះ​ការ​ចាប់​អារម្មណ៍ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​កាល​ពី​ឆ្នាំ​២០១៣ នៅ​ពេល​គេ​ទទួល​ដំណឹង​ថា​គាត់​ទាក់​ទង​ស្នេហា​ជា​មួយ​សង្សារ​ដែល​ជា​អនីតិ​ជន​មិន​ទាន់​ពេញ​​វ័យ​​នៅ​ឡើយ​ទេ​។​​​ កាល​នោះ​សង្សារ​ទើប​តែ​មាន​អាយុ​១៧​ឆ្នាំ​។ ​​​​ស្នេហា​ខុស​វ័យ​រវាង​លោក​លីឃុនឆឹង និង​នាង​​លីន​ជីង​អេន​ បាន​ក្លាយ​ជា​រឿង​អាស្រូវ​​។ ​គ្រួសារ​របស់​នាង​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ។ ពួក​គេ​យល់​ថា​​គាត់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​​​របស់​គេ​។ ប៉ុន្តែ​​តុលាការ​សម្រេច​ឱ្យ​ម្ចាស់​បណ្ដឹង​ចាញ់​ក្ដី​។​

​អ្នក​ទាំង​២​នៅ​តែ​​បន្ត​​ទំនាក់​ទំនង​ស្នេហា​​​​​ ព្រោះ​​មិន​មែន​ជា​ស្នេហា​បង្ខិត​បង្ខំ​​ ប៉ុន្តែ​ជា​ស្នេហា​ស្មោះ​ស្ម័គ្រ​ ឬ​អាច​និយាយបាន​​ថា​ជា​និស្ស័យ​របស់​មនុស្ស​​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់​, ក្រោយ​ពេល​លោក​លីឃុនឆឹង​ធ្លាក់​ខ្លួន​ឈឺ​ដល់​ថ្នាក់​ចូល​​ដេក​ពេទ្យ,​ សង្សារ​របស់​គាត់​ដឹង​ច្បាស់​​ថា​នាង​មិន​អាច​ចុះ​ហត្ថលេខា​ជំនួស​គាត់​នៅ​លើ​ទម្រង់​ឯក​សារ​ផ្សេង​ៗ​ បាន​ទេ​ ដោយ​សារ​នាង​មាន​ឈ្មោះ​ត្រឹម​តែ​ជា​សង្សារ​​​។​ ដូច្នេះ ដើម្បី​ឱ្យ​ពេញ​លក្ខណៈ​ច្បាប់​ ពួក​គេ​ក៏​សម្រេច​ចិត្ត​រៀប​ការ​​។ ប៉ុន្តែ​ការ​រៀប​ការ​នេះ​គ្រាន់​តែ​ជា​ការ​​ឧបកិច្ច​ប៉ុណ្ណោះ ព្រោះ​លោក​លីឃុនឆឹង​ឈឺ​ធ្ងន់​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​ហើយ​។

លោក​លីឃុនឆឹង​ជា​បុរស​ពោះ​ម៉ាយ ​មាន​កូន​ប្រុស​២​នាក់​ជា​មួយ​​​ភរិយា​ដើម​​​។ កូន​ប្រុស​ប្អូន​​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​។​ ​​​កូន​ប្រុស​ច្បង​​ប្រាប់​ថា​ប៉ា​​​​​សូម​​ទោស​​​​​ដែល​គាត់​មិន​បាន​ចែក​កេរ​មត៌ក​ឱ្យ​​កូន​។​ ប៉ុន្តែ​​​មិន​ថ្វី​ទេ​។ កូន​​ប្រាប់​ថា​ខ្លួន​​មិន​អាក់​អន់​ស្រពន់​ចិត្ត​ទេ​ ព្រោះ​ប៉ា​​​បាន​ជួយ​​​កូន​​ច្រើន​ណាស់​ដើម្បី​រក​ប្រាក់​ដោយ​ខ្លួន​ឯង​។ ​ប៉ា​​​ជួយ​​​ឱ្យ​​កូន​​​​ស្វែង​រក​ទ្រនំ​សុភ​មង្គល​​​​។

លោក​លីឃុនឆឹង (រូប​កណ្ដាល) ថត​រូប​ជុំ​គ្នា​ជា​មួយ​ភរិយា​របស់​លោក (រូប​ខាង​ឆ្វេង​បង្អស់) និង​កូន​ប្រុស​របស់​គាត់ (រូប​ស្ដាំ​បង្អស់​) មុន​ពេល​លា​ចាក​លោក​នេះ​ទៅ​

​អ្នកប្រើ​​បណ្ដាញ​សង្គម​​រិះ​គន់​ថា​​​​លោក​លីឃុន​ឆឹងមុន​​នឹង​ស្លាប់​ទៅ គាត់​​​​​គិត​តែ​ប្រគល់​ទ្រព្យ​សម្បត្តិ​​​ឱ្យ​​ប្រពន្ធ​ក្មេង​​​។ ​រីឯ​​​កូន​​ខ្លួន​ឯង​បង្កើត​គ្មាន​បាន​​​​ទទួល​​​អ្វី​​សូម្បី​ប៉ុន​សរ​សៃ​សក់​​។​ អ្នក​ខ្លះ​រិះ​គន់​ប្រពន្ធ​ក្មេង​របស់​គាត់​យ៉ាង​ចាស់​ដៃ​។ ពួក​គេ​គិត​ថា​​នាង​ចេះ​ឫក​ពារ​​ដាក់​ប្ដី​ចាស់​ដើម្បី​ឱ្យ​គាត់​ប្រគល់​ទ្រព្យ​សម្បត្តិ​អស់​ពី​ខ្លួន។ នាង​​ដេក​សោយ​សុខ​​នៅ​លើ​ទ្រព្យ​សម្បត្តិ​តែ​ម្នាក់​ឯង​​។

​អ្នក​ស្រី​លីនជីងអេន​ប្រាប់​ថា​អ្នក​ស្រី​​មិន​សូវ​ចាប់​អារម្មណ៍​​នឹង​ការ​រិះ​គន់​របស់​អ្នក​ដទៃ​​ទេ​។​ ​អ្នក​ស្រី​ប្រាប់​ថា​អ្នក​ស្រី​ និង​ស្វាមី​បាន​​ទាក់​ទង​គ្នា​រយៈ​ពេល​ដប់​ឆ្នាំ​មក​ហើយ​។ នៅ​ពេល​អ្នក​លេង​បណ្ដាញ​សង្គម​មាន​គំនិត​អវិជ្ជ​មាន​ចំពោះ​​អ្នក​ស្រី​, អ្នក​ស្រី​មិន​អាច​​បណ្ដោយ​ខ្លួន​ឱ្យ​គិត​ទៅ​​រឿង​ទាំង​នេះ​​ខ្លាំង​ពេក​ទេ​ ​នាំ​ឱ្យ​សៅ​ហ្មង​ចិត្ត​។ អ្នក​ស្រី​ត្រូវ​តែ​ដើរ​នៅ​លើ​ផ្លូវ​របស់​អ្នក​ស្រី​៕​​

ប្រភព៖ Strait Times
https://tnp.straitstimes.com/entertainment/music/taiwanese-lyricist-dies-days-after-marrying-girlfriend-40-years-his-junior?dicbo=v2-jRnOBzi

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ