ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ស្រាប់តែ​ស្រី​ស្អាត ម៉ៃ​យ៉ា ប្រកាស​រឿង​កំពុង​ពពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ពិ​ធិ​ការិនី​នាង ម៉ៃ​យ៉ា បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្ដា​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិ​ធិ​ការិនី​នាង ម៉ៃ​យ៉ា បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្ដា​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ស្ងាត់​ៗ ស្រាប់តែ​តារា​រូប​នេះ​ចេញ​មុខ​មក​ប្រកាស​ជា​សាធារណៈ​អំពី​ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​នាង​ជិត​គ្រប់​ខែ​ទៅ​ហើយ ក្នុង​ពេល​ដែល​តារា​រូប​នេះ នៅ​មិន​ទាន់​លេចលឺ​ពី​ដំណឹង​ចូល​រោងការ​នោះ​ឡើយ​។

ការ​ចេញ​មក​ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​របស់​ស្រី​ស្អាត ម៉ៃ​យ៉ា នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​អាក់​ខានទៅ​លើ​ការងារ​សិល្បៈ​មួយ​ចំនួន​ធំ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​នាង​សម្ងំ​ថែទាំ​សុខភាព​អោយ​បាន​ល្អ ដើម្បី​ត្រៀមខ្លួន​ទទួល​សមាជិក​ថ្មី​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ជាមួយនឹង​រូបភាព​ពពោះ​ដែល​បាន​ថត​ជាមួយ​គូស្នេហ៍​របស់​ខ្លួន រួច​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម តារា​​សម្តែង ម៉ៃ​យ៉ា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​កាដូ ៤​ឆ្នាំ​ស្រលាញ់​គ្នា គឺ​កូន​ទន្សាយ​នៅ​ក្នុង​ពោះ​ម៉ាក់​ៗ នេះ​ហើយ 7months ទាយ​មើល​ថា អូន Girl or Boy (Pich Tom ឈ្មោះ​គូស្នេហ៍​របស់​នាង​) love you papa»​។

ទោះជា​យ៉ាងណា តាម​រយៈ​ការ​បញ្ចេញ​ដំណឹង​ល្អ​ពី​ការ​ពពោះ​របស់​ស្រី​ស្អាត ម៉ៃ​យ៉ា នា​ពេល​នេះ ត្រូវ​បាន​មិត្តភក្តិ ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​ដូច​គ្នា​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ដោយ​ម្នាក់​ៗ​សម្តែង​ការ​អបអរសាទរ​ចំពោះ​រូប​នាង ដែល​ទទួល​បាន​ចំណងដៃ​កូន​ដំបូង​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ កន្លង​មក តារា​សម្តែង​កូនកាត់​អា​ល្លឺ​ម៉​ង់ ស្រី​ស្អាត ម៉ៃ​យ៉ា ហាក់​មិន​មានការ​ខ្លាច​ក្នុង​ការ​បង្ហាញ​មុខមាត់​ពិត​របស់​គូស្នេហ៍ និង​បញ្ចេញ​ភាព​ផ្អែមល្ហែម​ជា​សាធារណៈ​ឡើយ ហើយ​នាង​រឹតតែ​មិន​ខ្លាច​ក្នុង​ការ​បាក់​ស្រុត​ប្រជាប្រិយភាព​ក្នុង​នាម​ជា​អ្នកសិល្បៈ​នៅ​ពេល​បង្ហាញមុខ​គូស្នេហ៍​នោះ​ដែរ​។

យ៉ាងណា បើ​ទោះបីជា​គូស្នេហ៍​របស់​តារា​ស្រី ម៉ៃ​យ៉ា រូប​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា គឺជា​ស្រី​ដូច​គ្នា​នោះ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ ហាក់​មិន​អើពើ និង​ចេញ​មុខ​បកស្រាយ​អ្វី​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​កាន់​តែ​​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​បញ្ជាក់​ពី​ក្ដី​សុខ​ក្រោម​ការ​រស់នៅ​ក្នុង​ដំបូលផ្ទះ​តែ​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ