ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងមួួយឆ្នាំ​ប្រទេសកម្ពុជា​​នាំចូល​​ផ្លែ​ឈើ​ពីថៃតម្លៃ​1.500លានបាត

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាយកដ្ឋាន​​ជំរុញ​​ការ​នាំ​​ចេញ​នៃក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​​សហការ​ជា​មួយ​​ផ្សារទំនើប​​ផារ៉ាហ្កន​ រៀបចំ​ពិធី​​តាំង​ពិព័រណ៍​​​​ផ្លែ​ឈើ​​​​ថៃ​ឆ្នាំ​២០១១​នេះ ​រយៈពេល​​៤​ថ្ងៃ​​ នៅ​ផ្សារ​​ទំនើប​​ផារ៉ាហ្កន​ គឺ​ចាប់​​ពីថ្ងៃទី៥​ ដល់​ទី​៨​ ឧសភា ហើយ​ពិធី​​សម្ពោធ​​ការ​តាំងពិព័រណ៍​​នេះ​ ត្រូវ​បានធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​​លោក​ ស៊ុម​ ប៉ងសះងួនបាន់ ឯកអគ្គ​រាជ​ទូត​ថៃ​ប្រចាំ​​នៅ​កម្ពុជា​ ។

លោក​ស្រី​ជីរ៉ាណាន់វង្ស​មង្គល ​អគ្គទីប្រឹក្សា​​​ពាណិជ្ជកម្ម​​ស្ថាន​ទូត​ថៃ ប្រចាំ​​កម្ពុជា​បាន​ថ្លែង​ថា ការ​​រៀបចំ​​​ពិព័រណ៍​​ផ្លែឈើ​​ថៃ​ឆ្នាំ២០១១ លើក​នេះ ​ គឺជា​កម្ម​វិធី​​ជំរុញ​ការ​​បរិភោគ​ផ្លែឈើ​ថៃ របស់​​នាយក​ដ្ឋាន​​ជំរុញ​ការនាំចេញ​​នៃក្រសួង​​ពាណិជ្ជ​កម្ម​​ថៃ​ ដោយ​​មាន​​​កិច្ច​​​សហការពី​ផ្សារ​ទំនើប​​ផារ៉ាហ្កន​ ហើយ​​រៀបចំ​​​ធ្វើ​​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​​៨ ខែឧសភា ឆ្នាំ២០១១ ព្រម​ទាំង​​មាន​កិច្ច​​សហការ​​​ពីស្ថាប័ន​ជា​ច្រើន​​ដែល​បាន​​រួម​គ្នា​​រៀបចំ​​កម្ម​វិធី​​​យ៉ាង​អធិកអធម​ដូចជា​ ខេត្ត​ចន្ទ​​បុរី បានដឹកនាំ​​​ក្រុម​​សហករណ៍​ និង​កសិករ​ អ្នក​ដាំដុះ​ផ្លែ​ឈើ​​ ដែល​​​មាន​ឈ្មោះ​​ល្បី​ប្រចាំ​​ខេត្ត ព្រមទាំង​​បាននាំ​​​យក​ផ្លែឈើ​កែច្នៃ​ និងទំនិញ​ OTOP ​មក​​លក់​ផងដែរ ។ ក្រៅពីនេះ​ ការិយា​ល័យ​​​ជំរុញ​ការ​នាំចេញ​​​ភាគ​ខាង​កើត​ (ចន្ទ​បុរី​ )​បាន​នាំយក​​ផ្លែ​ឈើ​​ពីខេត្ត​រៈយ៉ង​ ខេត្ត​ត្រាត និង​ខេត្ត​​ចន្ទ​បុរី​ ដូចជា​​​ផ្លែ​ទុរេន​ សាវម៉ាវ​  មង្ឃុត ឡង់កង់ មក​កាន់​ទី​ផ្សារ​​​កម្ពុជា ដើម្បី​​ជាការ​នាំចេញ​ផ្លែឈើ​​​មក​កាន់​ទីផ្សារ​​​ក្រៅប្រទេស​ ដែល​​នឹងជួយ​​​មិន​ឱ្យ​​តម្លៃផ្លែឈើ​​នៅក្នុង​ប្រទេស​ធ្លាក់​ចុះ​នៅក្នុង​​រដូវ​ដែល​មាន​ផ្លែឈើ​​ច្រើន​នៅលើ​ទីផ្សារ ។

កម្ម​វិធី​​ពិសេស​នៅ​ក្នុង​ពិព័រណ៍​នេះ​មាន​ដូចជា​ ការ​លក់​ផ្លែឈើ​​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​ទូទៅ​ ​មួយគីឡូក្រាម​ប្រហែល​៥​បាត  ។​ កម្ពុជា​​​នាំចូល​ផ្លែឈើ​​ពីប្រទេស​​ថៃ​ក្នុង​មួយ​ ​​ឆ្នាំៗ​ប្រហែល​​១.៥០០​លាន​បាត មាន​អត្រា​កំណើន​​២៥%​ ក្នុង​មួយ​ឆ្នាំ ។ ផ្លែឈើ​​​ថៃ​ដែល​បាន​​នាំចូល​​មាន​ដូចជា​ ក្រូច​ឃ្វិច​ ឡង់កង់ មង្ឃុត​ សាវម៉ាវ​​ ទុរេន​ អំពិល​ផ្អែម រៈកាំ ស្វាយ និង​ក្រូច​ថ្លុង​ជាដើម ។

គោល​បំណង​នៃ​ការ​រៀបចំ​ពិព័រណ៍​​​នេះ​ឡើង​គឺ​ដើម្បី​​ជំរុញ​ការ​និយម​ចូល​ចិត្ត​បរិភោគ​ផ្លែឈើ​​ថៃ​នៅ​​​ក្នុង​ស្រទាប់​​ប្រជាជន​កម្ពុជា​ ដែល​នឹង​ជួយ​បង្កើន​ការធ្វើ​​​ពាណិជ្ជ​កម្ម ការវិនិយោគ​​ទុន និង​​សម្ព័ន្ធ​​​ភាព​រវាង​ប្រទេស​ទាំងពីរ ៕