ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ភ្ញាក់​ផ្អើល! តារា​ប្រុសសង្ហា Luhan ត្រូវ​គេ​រិះគន់​រឿង​លោក​ហ៊ាន​ធ្វើ​រឿង​មួយ​ដាក់​​អ្នកគាំទ្រ

10 ខែ មុន

ថ្មី​ៗ​នេះ អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ចំនួន​នាំ​គ្នា​លើក​ចិញ្ចើម ហើយ​ងឿងឆ្ងល់​មិន​ស្ទើរ​នោះ​ឡើយ បន្ទាប់​ពី​តារា​ប្រុស​ចិន​ដ៏​ល្បីល្បាញ​ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា

ប្រទេស​ចិន ៖ ថ្មី​ៗ​នេះ អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ចំនួន​នាំ​គ្នា​លើក​ចិញ្ចើម ហើយ​ងឿងឆ្ងល់​មិន​ស្ទើរ​នោះ​ឡើយ បន្ទាប់​ពី​តារា​ប្រុស​ចិន​ដ៏​ល្បីល្បាញ​ដែល​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​អតីត​សមា​ជិក​ក្រុម EXO គឺ​លោក Luhan នោះ ត្រូវ​បាន​គេ​ឃើញ​លោក​ចុះហត្ថលេខា​នៅ​លើ​អាល់​ប៊ុ​ម​របស់ EXO អំឡុង​ពេល​ជួប​ជាមួយនឹង​អ្នកគាំទ្រ​របស់​លោក​។ រហូត​ធ្វើ​ឱ្យ​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណិ​ត​ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​ងើប​ចិញ្ចើម​សើចចំអក ពេប​មុខ​ពេបមាត់​គ្រប់​ៗ​គ្នា បន្ទាប់​ពី​អតីត​សមាជិក​ក្រុម EXO គឺ​លោក Luhan រូប​នេះ ចុះហត្ថលេខា​លើ​អាល់​ប៊ុ​ម EXO ក្នុង​ពេល​ជួប​ជាមួយ​អ្នកគាំទ្រ​នោះ​។

ដោយ​ពួក​គេ​បាន​នាំ​គ្នា​បញ្ចេញមតិ​ថា «​ចាក​ចេញពី EXO ហើយ ហេតុ​អ្វី​ក៏​ត្រូវ​មក​ចុះហត្ថលេខា​ទៀត​អ​ញ្ចឹ​ង ពិតជា​គួរ​អោយ​ខ្មាស់​ខ្លាំង​ណាស់​»​។ ក្នុង​នោះ​ផង​ដែរ រូបភាព​មួយ​នេះ​ផង​ដែរ បាន​ធ្វើ​អោយ​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​មួយ​ចំនួន​ទៀត ហាក់​សម្ដែង​ការ​ត្រេកអរ ក៏​ដូច​ជា​រំភើប​គ្មាន​អ្វី​មក​ព្រៀប​បាន​នោះ​ទេ​។

យ៉ាងណាមិញ ក្នុង​នោះ​ផង​ដែរ តារា​ប្រុស​ដ៏​ស្រស់​សង្ហា លោក Luhan ដែល​ត្រូវជា​អតីត​សមាជិក​ក្រុម​ចម្រៀង​ប្រុស EXO បាន​ធ្វើ​ឱ្យ​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ពាសពេញ​បណ្ដាញ​សង្គម មានការ​រំជើបរំជួល​សប្បាយ​រីករាយ ជា​ពិសេស​នារី​ៗ​មួយ​ចំនួន​តែ​ម្ដង​។ នៅ​ពេល​ដែល​គាត់​ត្រូវ​គេ​ប្រទះ​ឃើញ​ចុះហត្ថ​លេខា​លើ​អាល់​ប៊ុ​ម EXO សម្រាប់​អ្នកគាំទ្រ​ដែល​គាត់​បាន​ជួប​នៅ​កន្លែង​សាធារណៈ​។

ខណៈ​ពេល​ដែល​អ្នកខ្លះ​សរសើរ​កាយវិការ​នៃ​សុច្ឆន្ទៈ​របស់​គាត់ ជា​មនុស្ស​ម៉ត់ចត់ រឹង​មាំ​មិន​ចេះ​វា​.​យ​រិ​ត ដោយ​ក្នុង​នោះ​ក៏​មាន​អ្នកខ្លះ​ទៀត​ក៏​កត់សម្គាល់​បែប​នេះ​ថា «​ដោយសារ​តែ​តារា​ប្រុស Luhan បាន​ចាក​ចេញពី​ក្រុម​កាលពី​ច្រើន​ឆ្នាំ​មុន ហើយ​ថែម​ទាំង​ទៅ​ដាក់​ពាក្យ​ប្តឹង SM Entertainment ទៀត ដូច្នេះ​​ការ​ចុះហត្ថលេខា​លើ​អាល់​ប៊ុ​ម EXO សម្រាប់​អ្នកគាំទ្រ គឺ​មិន​សម​ស្រប​បំផុត​នៅ​ក្នុង​បរិបទ​នេះ​ទេ​»​។

រហូត​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ចំនួន ក៏​បាន​រំលេច​ឡើង​ត្រង់​ៗ​ថា តារា​ប្រុស​ចិន​ដ៏​លេចធ្លោ លោក Luhan អាច​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ចុះហត្ថលេខា​លើ​អាល់​ប៊ុ​ម​នេះ​សម្រាប់​អ្នកគាំទ្រ ដោយសារ​តែ​គាត់​គ្មាន​ហេតុផល​ជាក់លាក់​ណាមួយ​ដែល​ត្រូវ​ទៅ​ឆ្ងាយ ដូច​ការ​បដិសេធ​សំណើ​របស់​អ្នក​គាំទ្រ​នោះ​ទេ​។ ពួក​គេ​បាន​ប្រកែក​ថា ការ​បដិសេធ​អាល់​ប៊ុ​ម​នេះ នឹង​កាន់តែ​អាក្រក់ ជា​ពិសេស​ប្រសិនបើ​អាល់​ប៊ុ​ម EXO មានការ​ចូលរួម​ចំណែក​របស់ Luhan​។

ទោះបីជា​មានការ​រិះគន់​ខ្លះ​ក៏​ដោយ អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ជា​ច្រើន​បាន​រីករាយ​ដែល​ឃើញ​តារា​ប្រុស Luhan នៅ​ក្នុង​ការ​ចាប់អារម្មណ៍​ជា​សាធារណៈ បន្ទាប់​ពី​រយៈពេល​យូរ​ទម្រាំ​តែ​បានឃើញ​លោក​បង្ហាញខ្លួន វា​មិនមែន​ងាយស្រួល​នោះ​ទេ​។

ក្រោយ​ពេល​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​នាំ​គ្នា​រិះគន់​សើចចំអក​នៅ​ពេល​ដែល​បាន​ប្រទះ ឃើញ​តារា​ប្រុស​លោក Luhan ចុះហត្ថលេខា នៅ​លើ​អាល់​ប៊ុ​ម​របស់ EXO រួច​មក ភ្លាម​ៗ​នោះ អ្នកគាំទ្រ​របស់ Luhan ក៏​បាន​ចេញ​មុខ​មក​ការពារ​អាយ​ដល​របស់​ខ្លួន ដោយ​និយាយ​បញ្ចេញមតិ​ដាក់​ទៅ​វិញ​ចំ​ៗ​បែប​នេះ​ថា «​ហេតុ​អ្វី​ក៏​ត្រូវ​មក​ថាអោយ​គាត់​ទៅ​វិញ គាត់​គ្មាន​ហេតុផល​អ្វី​ត្រូវ​បដិសេធ​ចំពោះ​ហ្វេ​ន​របស់​គាត់​នោះ​ទេ? ប្រសិនបើ​មាន​នរណា​ម្នាក់​សុំ​ហត្ថលេខា​គាត់​នោះ​»​។ «​ហើយ​ខ្ញុំ​គិត​ថា ប្រសិនបើ​វា​ជា​អាល់​​ប៊ុ​ម​ដែល​គាត់​បាន​ចូលរួម​ក្នុង​វា​នោះ មិន​អី​ទេ​»​។ «​ហេតុ​អ្វី​គ្រាន់តែ​គាត់​ចុះហត្ថលេខា​សោះ ម្នាក់​ៗ​បែរជា​ថា អោយ​គាត់​ទៅ​វិញ? បើ​ទោះបីជា គាត់​បាន​ចាក​ចេញពី​សមាជិក​ក្រុម EXO ទៅ​ហើយ​ក៏​ដោយ​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ