ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​ព្រ​មា​.​ន​ជា​ថ្មី​ទៅ​លើ ឯម រៀម ក្រោយ​​បង្ហោះ​រូបភាព​១​សន្លឹក​លើ​បណ្តាញ​សង្គម

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ថ្មី​ម្តងទៀត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ធ្វើការ​ព្រ​មា​.​ន​ជា​ថ្មី​ទៅ​លើ​តារា​ច្នៃ​ម៉ូត​លោក ឯម រៀម អោយ​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ការ​បញ្ចេញ​រូបភាព​បែប​អា​.​ស​អាភា​.​ស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​កន្លង​មក តារា​រូប​នេះ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ធ្វើការ​ព្រ​មា​.​ន​ជា​ថ្មី​ទៅ​លើ​តារា​ច្នៃ​ម៉ូត​លោក ឯម រៀម អោយ​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ការ​បញ្ចេញ​រូបភាព​បែប​អា​.​ស​អាភា​.​ស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​កន្លង​មក តារា​រូប​នេះ​ក៏​ធ្លាប់​ទទួល​ការ​អប់រំ​ពី​ក្រសួង​ពាក់ព័ន្ធ​រឿង​ដូច​គ្នា​នេះ​ផង​ដែរ​។

ការ​ព្រ​មា​.​ន​របស់​ក្រសួង​វប្បធម៌​នា​ពេល​នេះ ធ្វើ​ឡើង បន្ទាប់​ពី​លោក ឯម រៀម បញ្ចេញ​រូបភាព​ស្រា​.​ត​ននលគក​របស់​ខ្លួន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដែល​ករណី​នេះ ត្រូវ​បាន​ចាត់ទុកជា​ការ​មិន​សមរម្យ​សម្រាប់​តម្លៃ​នៃ​សិល្បៈ​វប្បធម៌​ខ្នែ​រ​។

ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​ក្រសួង​វប្បធម៌ បាន​បញ្ចេញ​សារ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ថា «​ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​អ្នកសិល្បៈ សូម​ជូន​ជម្រាប​មក លោក ឯម រៀម ម្ចាស់​​ផេ​ក EM Riem ជ្រាប​ថា ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ ពិនិត្យ​ឃើញ​នៅ​ក្នុង​ផេ​ករប​ស់លោក បាន​បង្ហោះ​ជា​សាធារណៈ​នូវ​រូបភាព​របស់​លោក មាន​លក្ខណៈ​អា​.​ស ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​វប្ប​ធម៌ ប្រពៃណី និង​សេចក្តី​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ​យ៉ាងធ្ងន់ធ្ងរ​ ​។

ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​ក្រសួង​វប្បធម៌ បាន​បញ្ចេញ​សារ​បន្ត​ថា «​ករណី​ដូច​គ្នា​នេះ លេខា​ធិការដ្ឋាន​ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​អ្នកសិល្បៈ ក៏​ធ្លាប់​បាន​អញ្ជើញលោក​មក​ណែនាំ អប់រំ​ចំពោះ​ករណី​ដែល​លោក​បាន​បង្ហោះ​ផ្សព្វផ្សាយ​រូបភាព​បែប​នេះ​ម្តង​រួច​ហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​អ្នកសិល្បៈ តម្រូវ​អោយ​លោក ឯម រៀម លុប​រូបភាព​នោះ​ជា​បន្ទាន់​ចេញពី​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​»​។

ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​ក្រសួង​វប្បធម៌ បាន​បញ្ចេញ​សារ​បន្ត​ទៀត​ថា «​ប្រសិនបើ​លោក​មិន​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​ទេ ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​អ្នកសិល្បៈ នឹង​ចាត់​វិធាន​ទៅ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន​។ ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ​នៃ​អ្នកសិល្បៈ សង្ឃឹម​និង​ជឿជាក់​ថា លោក​ពិតជា​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ ដោយ​បញ្ឈប់​រាល់​ការ​ប្រើប្រាស់​រូបភាព​ដែល​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ ហើយ​ងាក​មក​ប្រើប្រាស់​ទេព​កោសល្យ​ដែល​លោក​មាន​ចូលរួម​លើក​ស្ទួយ​វប្បធម៌ ប្រពៃណី​ជាតិ ក្នុង​នាម​ជា​កុលបុត្រ​ខ្មែរ​ដែល​មាន​អរិយ្យធម៌​ខ្ពង់ខ្ពស់​ជាក់​ជា​ពុំខាន​»​។

ដោយឡែក​បន្ទាប់​ពី​ការ​បញ្ចេញ​សារ​ខាងលើ​ពី​ក្រសួង​វប្បធម៌ តារា​ច្នៃ​ម៉ូត​លោក ឯម រៀម ក៏​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​កំហុស​ខុសឆ្គង​មួយ​នេះ និង​បាន​លុប​ចោល​រូបភាព​ចេញពី​បណ្តាញ​សង្គម​ផង​ដែរ​។

ហើយ​លោក ឯម រៀម បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​សូម​គោរព​និង​ទទួល​បាន ហើយ​ខ្ញុំបាទ EM RIEM បាន​លុប​ចោល​ហើយ​»​។ លោក​បញ្ជាក់​ថា «​តាម​ពិតជា​រូបភាព​ដែល Edit តាម App ឈ្មោះ​ថា ToonMe ហើយ​ខ្ញុំបាទ​ផុស​ក្នុង Story FB គ្រាន់តែ​ចង់​ចែករំលែក​ពី App សម្រាប់ Edit រូបភាព before និង after ដែល​មាន​បងប្អូន​ជា​ច្រើន​ចង់បាន​រាង​របស់​គាត់​ទៅ​ជា​មាន​សាច់ដុំ​ធំ​ៗ ដោយ​មិន​មាន​ចេតនា​អ្វី​ទេ​។ ដូចនេះ​ហើយ សូម​អភ័យទោស និង​សូមទោស ចំពោះ​កំហុសឆ្គង​នៃ​ការ​ចែករំលែក​រូបភាព​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា​»​។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​លោក ឯម រៀម ដែល​ទទួល​ការ​អប់រំ​ពី​ក្រសួង​វប្បធម៌​ចំពោះ​កំហុស​ខុសឆ្គង​ទៅ​លើ​ការ​បង្ហាញ​រូបភាព​មិន​សមរម្យ​នៅ​លើ​បណ្តាញ​សង្គម​។ កន្លង​មក លោក ឯម រៀម ក៏​ធ្លាប់​ត្រូវ​បាន​កោះហៅ​ពី​ក្រសួង​វប្បធម៌ ដើម្បី​អប់រំ​កែប្រែ បន្ទាប់​ពី​លោក​បាន​ស្លៀក​សម្លៀក​បំពាក់​មិន​សមរម្យ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ ខណៈ​ពេល​ការ​ស្លៀកពាក់​របស់​លោក​ក៏​ទទួល​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ​ពី​មហាជន​ផង​ដែរ​។

គួរ​រំលឹក​ថាទ្រាំ​លែង​បាន​! អ្នក​ច្នៃ​ម៉ូ​ដ​ល្បី ឯម រៀម ចេញ​មុខ​ដាក់​ប៉ុន្មាន​ឃ្លា ក្រោយ​រង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ ។ គួរ​រំលឹក​បន្ត​ថាស្ងប់ស្ងាត់​មិន​ទាន់​បាន​ប៉ុន្មាន​ផង អ្នក​ច្នៃ​ម៉ូ​ដ ឯម រៀម បញ្ចេញ​សារ​មួយ​ឃ្លា ធ្វើ​ឱ្យ​មហាជន​ទប់​អារម្មណ៍​មិន​ជាប់​គួរ​រំលឹក​ទៀត​ថាលោក ឯម រៀម ទ្រាំ​លែង​បាន​ធ្វើការ​ព្រ​មា​.​ន​គិត​ខ្លី ខណៈ​ការ​រិះគន់​នៅ​បន្ត​កើត​មាន​មិន​ទាន់​ឈប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ