ស្រីស្អាត ហ្វីយ៉ាតា បង្ហោះសារយ៉ាងមានន័យ ក្រោយមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ តារាចម្រៀង ក៏ដូចជាតារាសម្ដែងដ៏ស្រស់ស្អាត កញ្ញា ហ្វីយ៉ាតា បានចេញមុខមកបង្ហោះរូបមួយសន្លឹករបស់ខ្លួនដ៏គួរអោយទាក់ទាញជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ស្ថិតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយតារាស្រីស្រស់រូបនេះ នាងបានភ្ជាប់ជាមួយសារប៉ុន្មានឃ្លា និយាយរៀបរាប់យ៉ាងមានន័យនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់របស់ខ្លួន ជាមួយនឹងទឹកមុខញញឹមសប្បាយរីករាយ ព្រោះមិននឹកស្មានថា ខ្លួនអាចមានឱកាសបង្ហាញខ្លួន និងមានវត្តមាននៅទីនឹងនោះឡើយ ស្ទើរតែមិនគួរអោយជឿនោះទេ។

ដោយក្នុងនោះផងដែរ តារាស្រីកញ្ញា ហ្វី យ៉ាតា ក៏បាននិយាយបែបនេះថា «ទោះមិនបានកាន់ទង់ជាតិតំណាងប្រទេស ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសទឹកដីដើមកំណើតរបស់ខ្ញុំ។ ព្រោះនេះ ជាភារៈកិច្ចដែលយើងជាម្ចាស់ផ្ទះត្រូវមានភារៈកិច្ចចែកគ្នាក្នុងការដើរដំណាងឲ្យប្រទេសបងប្អូនជិតខាងនីមួយៗ ដោយក្ដីគោរព និងស្រលាញ់។ ហើយខ្ញុំពិតជាមានមោទនភាព និងរំភើបណាស់ ដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសខ្មែរយើងមួយនេះ»។

តារាស្រីកញ្ញា ហ្វី យ៉ាតា បន្តថា «សូមអគុណដល់ប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសយើង ដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ ទទួលស្វាគមន៍បងប្អូនប្រទេសជិតខាងបានយ៉ាងកក់ក្ដៅ ព្រោះក្នុងនាមពាក្យថា អាស៊ានគឺបេះដូងរួមគ្នាតែមួយ។ នាងខ្ញុំពិតជារំភើប គោរពស្ងប់ស្ងែងដល់អត្តពលិកជាជនពិការអាស៊ាន និងបងៗកងកម្លាំងស្ម័គ្រចិត្តទាំងអស់ ក៏សូមអគុណដល់បងៗក្រុមការងារសម្រាប់ឱកាសដ៏វិសេសវិសាលមួយនេះ។ វាពិតជាមានន័យខ្លាំងណាស់សម្រាប់នាងខ្ញុំជាកូនខ្មែរមួយរូប»។

ភ្លាមៗនោះផងដែរ បន្ទាប់ពីឃើញកញ្ញា ហ្វីយ៉ាតា បង្ហោះសារនិយាយរៀបរាប់ប្រាប់អោយបានដឹងរួចមក ក៏មានពុកម៉ែបងប្អូននាំគ្នាចូលទៅខមិនគ្រប់ៗគ្នាថា «ល្អណាស់កូនម្ដាយ ម្ដាយពិតជាមានមោទនភាពចំពោះកូន និងរំភើបស្ងប់ស្ងែងដល់អត្តពលិកជាជនពិការអាស៊ានទាំងអស់ដោយទឹកចិត្ត គោរពស្រឡាញ់ I love Cambodia»។ «ខ្ញុំមើលហើយរំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញ កូនខ្មែរគ្រប់រូបមានសមត្ថភាពខ្ពស់ បង្ហាញខ្លួនទៅកាន់ឆាកអន្តរជាតិឲ្យបានឃើញស្គាល់»។ «យាយមែន ឃើញបងក្នុងពិធី ពិតសប្បាយចិត្តណាស់ ព្រោះបងស្អាតទាំងព្រម I love you»។ «សំខាន់ចិត្តទូលាយ មិនប្រកាន់ច្រើន អោយតំណាងប្រទេសណាក៏បាន ជំនួសគេក៏មិនថាអ្វី ងាយស្រួលធ្វើការជាមួយគ្នា ងាយចុះសម្រុងអ្នកដទៃ គិតកិច្ចការងារជាតិជាធំ»។ អ្នកខ្លះទៀតក៏បាននិយាយថា «នៅឆ្ងាយពេកមើលអត់ដឹងថា ជា idol សោះ កុំអីតាម zoom អោយណាណី ដើរលឿនខ្មើត»។

រួចមកក៏មានគណនីមួយបានចូលមកបញ្ចេញមតិសួរដូច្នេះថា «សូមអត់ទោស ដើរតំណាងជាតិប្រទេសជិតខាង តែពាក់អលង្ការផ្ការំដួលបែបហ្នឹង មិនប៉ះពាល់អី្វទេឬអូនហ្វី សូមអធ្យាស្រ័យគ្រាន់តែឃើញអលង្ការខ្ញាល់អារម្មណ៍ ប៉ុណ្ណឹងទេ មិនមានបំណងអ្វីឡើយ»។

នៅពេលបានឃើញខមិនខាងលើនោះភ្លាម កញ្ញា ហ្វីយ៉ាតា ក៏ចេញមុខមកឆ្លើយតបទៅវិញថា «ព្រោះយើងជាម្ចាស់ផ្ទះ ក្នុងនាមជាខ្មែរ យើងទទួលមិត្តជិតខាង ចឹងយើងត្រូវតែតែងជាខ្មែរ នារីកាន់ទង់ជាតិតំណាងប្រទេសទាំង១១ ទាំងអស់ត្រូវតែងដូចគ្នា ព្រោះខ្មែរយើងជាម្ចាស់ផ្ទះ»។ ហើយនិងនៅមានពាក្យខមិននិយាយលើកសរសើរមិនដាច់ពីមាត់នៅសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលយើងមិនអាចរៀបរាប់បានអស់នោះឡើយ។

យ៉ាងណាមិញ បើយើងនាំគ្នាក្រឡេកមកដឹងឃើញថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះដែរ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដោយជោគជ័យ។ មិនតែប៉ុណ្ណោះ សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ យើងជឿជាក់ប្រាកដណាស់ថា នឹងមានភាពល្អិតល្អន់ និងច្បាស់លាស់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ក្លាយជាបទពិសោធន៍ដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត និងមិនអាចបំភ្លេចបានសម្រាប់បងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ក៏ដូចជាអោយពិភពលោកបានឃើញ និងស្គាល់ប្រទេសកម្ពុជារបស់យើងកាន់តែច្បាស់ផងដែរ៕ ដោយ ៖ សុភា ដានេត





























ចែករំលែកព័តមាននេះ