ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ភ័យ​បុក​ពោះ​! ពេល​ឮ​ថា ស្រី​ស្អាត Jisoo ក្រុម Blackpink ធ្វើតេស្ត​រក​ឃើញ Covid19

10 ខែ មុន

កាលពី​ពេល​ថ្មី​ៗ​នេះ ធ្វើ​អោយ​បណ្ដា​អ្នកគាំទ្រ​ជា​ច្រើន​លាន​នាក់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ឮ​ដឹង​ដំណឹង​ថា «Jisoo ដែល​ត្រូវជា​សមាជិក​ក្រុម​របស់ BLACKPINK បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់ COVID-19+ ដើម្បី​ចូលរួម​ការ

កាលពី​ពេល​ថ្មី​ៗ​នេះ ធ្វើ​អោយ​បណ្ដា​អ្នកគាំទ្រ​ជា​ច្រើន​លាន​នាក់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្រោយ​​ពេល​ឮ​ដឹង​ដំណឹង​ថា «Jisoo ដែល​ត្រូវជា​សមាជិក​ក្រុម​របស់ BLACKPINK បាន​ធ្វើតេស្ត​វិជ្ជ​មាន​សម្រាប់ COVID-19+ ដើម្បី​ចូលរួម​ការ​ប្រគំ​តន្ត្រី​នា​ពេល​ខាង​មុខ ដែល​ស្ថិត​នៅ​ប្រទេស​ជប៉ុន​»​។ ភ្លាម​ៗ​នោះ ត្រូវ​បាន​គេ​ប្រាប់​ថា Jisoo របស់ BLACKPINK នឹង​ត្រូវ​ខកខាន​ការ​ប្រគំ​តន្ត្រី​នា​ពេល​ខាង​មុខ​របស់​ក្រុម បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់ COVID-19​។

ដោយ​កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ ទីភ្នាក់ងារ YG Entertainment របស់ BLACKPINK បាន​ចែករំលែក​នៅ​សេចក្តីថ្លែងការណ៍ ដែល​ជា​ភាសា​អង់គ្លេស​នៅ​ខាងក្រោម ដើម្បី​ប្រកាស​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ COVID-19 របស់ Jisoo និង​លម្អិត​អំពី​ផែនការ​របស់​ពួក​គេ​សម្រាប់​កាលបរិច្ឆេទ​ដំណើរ​កម្សាន្ត​នា​ពេល​ខាង​មុខ​របស់​ក្រុម ៖ ដោយ​ក្នុង​នោះ ពួក​គេ​បាន​ជូនដំណឹង​យ៉ាង​ប្រញាប់ប្រញាល់​បែប​នេះ​ថា «​សួស្តី នេះ​គឺជា YG Entertainment ។ យើង​សូម​ជូនដំណឹង​ដល់​អ្នក​ថា Jisoo សមាជិក​ក្រុម BLACKPINK ត្រូវ​បាន​បញ្ជាក់​ថា មាន​ផ្ទុក COVID-19 កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៣​។ Jisoo បាន​ធ្វើតេស្ត​ដោយ​ខ្លួនឯង​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា បន្ទាប់​ពី​បង្ហាញ​រោគ​សញ្ញា​ត្រជាក់ស្រាល​។ ដំបូង​ឡើយ នាង​បាន​ធ្វើតេស្ត​អវិជ្ជមាន​ដំបូង ប៉ុន្តែ​ទីបំផុត​បាន​ធ្វើតេស្ត​វិជ្ជមាន​នៅ​ថ្ងៃ​ទី​១ ខែមិថុនា​។ Jisoo ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្តែង ដោយ​ចង់​រក្សា​ការ​សន្យា​របស់​នាង​ជាមួយ​អ្នកគាំទ្រ BLACKPINK ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ ប៉ុន្តែ​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី ដើម្បី​សុខភាព និង​សុវត្ថិភាព​របស់​សិល្បករ​ទាំងអស់​គ្នា​»​។

ពួក​គេ​បាន​ជូនដំណឹង​បន្ត​ថា «​ដូច្នេះ​ហើយ មាន​តែ​សមាជិក​៣​នាក់​ប៉ុណ្ណោះ គឺ Jennie, Lisa និង Rosé ដែល​នឹង​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក [BORN PINK] ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែមិថុនា​។ យើង​យល់​ពី​ការ​ទន្ទឹងរង់ចាំ និង​ថា តើ​អ្នកគាំទ្រ​បាន​រង់ចាំ​ការ​សម្តែង​នេះ​ប៉ុណ្ណា​ហើយ? នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​ការ​ប្រគំ​តន្ត្រី​តាម​ការ​គ្រោងទុក​។ យើង​សូម​ស្នើ​សុំ​ឱ្យ​មានការ​គាំទ្រ​ខ្លាំង​ពី​អ្នក​។ យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​សម្រាប់​ការ​ជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​របស់ Jisoo ព្រមទាំង​សុខភាព និង​សុវត្ថិ​ភាព​របស់​សិល្បករ​យើង​។ យើង​សុំ​ទោស និង​សុំ​ការ​យោគយល់​របស់​អ្នក​ម្តងទៀត​។ សូម​អគុណ​»​។

សូម​ជំរាប​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ ក្រុម​ចម្រៀង BLACKPINK នឹង​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ប្រចាំ​ទ្វីបអាស៊ី​ចុង​ក្រោយបង្អស់ នៃ​ដំណើរ​ទេសចរណ៍​ពិភពលោក “BORN PINK” មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី សម្រាប់​កម្មវិធី​នៅ​ទីក្រុង Melbourne និង Sydney នៅ​ចុងខែ​នេះ​។ ឆាប់​ជា​សះស្បើយ Jisoo​។ នេះ​បើ​យោង​ទៅ​តាម​រយះ​សារព័ត៌​ដ៏​ល្បី​ដែល​មានឈ្មោះ​ថា Soompi បាន​បញ្ជាក់​រាយការណ៍​ផ្សព្វផ្សាយ​ប្រាប់​អោយ​ដឹង​។

ដោយ​ដំណឹង​មួយ​នេះ​ផង​ដែរ បាន​ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Internet ជា​ច្រើន ក៏​ដូច​ជា​សារព័ត៌មាន​ទាំង​ក្នុង និង​ក្រៅប្រទេស ហាក់​កំពុង​តែ​នាំ​គ្នា​ភ័យ​ព្រួយ​អំពី​រឿង​នេះ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។ ដោយ​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា «​ជូនពរ​អោយ​ឆាប់​ជា​ណា​បង មើល​ថែ​សុខភាព​របស់​ខ្លួនឯង​ផង​»​។ អ្នកខ្លះ​ទៀត​ក៏​លើក​ឡើង​ថា «​មិនដឹង​ថា​ពេល​នេះ គាត់​យ៉ាងម៉េច​ទៅ​ហើយ​នោះ​ទេ ពិតជា​ព្រួយបារម្ភ​ខ្លាំង​ណាស់​» «​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់ នេះ​អាច​និយាយ​បាន​ថា វា​ជា​លើក​ទី​១​ហើយ ដែល​បានឃើញ​មាន​សមាជិក​ក្រុម​ចម្រៀង​ស្រី Blackpink បង្ហាញមុខ​មាន​តែ​៣​នាក់ ដែល​នឹង​ត្រូវ​ឡើង​សម្ដែង​នៅ​លើ​ឆាក​បែប​នេះ​» និង​នៅ​មាន​ពាក្យ​ខ​មិនជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​រៀបរាប់​បាន​អស់នោះ​ឡើយ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ