ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង សុខ​ឃី​ម បង្ហោះ​សារ​និយាយ​យ៉ាង​ចាក់​ដោត​ពាក់ព័ន្ធ​អតីត​ស្វាមី​ រឿង​ចិញ្ចឹម​កូន ​(វីដេ​អូ​)

10 ខែ មុន
  • ភ្នំពេញ

អ្នក​ណា​ក៏​ធ្លាប់​ជួប​រឿង​បែប​នេះ​ដែរ គ្រាន់តែ​ថា​តិច​ហើយនឹង​ច្រើន​តែ​ប៉ុណ្ណោះ​។ បើ​និយាយ​ទៅ​ដល់​អ្នក​មេម៉ាយ​កូន​មួយ​សាច់​.​សខ្ចី​ដូច​បណ្ដូលចេក អ្នក​នាង សេង សុខ​ឃី​ម ដែល​គ្រប់​គ្នា​បាន​ស្គាល់​យ៉ាង​ច្បាស់ គឺជា

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​ក៏​ធ្លាប់​ជួប​រឿង​បែប​នេះ​ដែរ គ្រាន់តែ​ថា​តិច​ហើយនឹង​ច្រើន​តែ​ប៉ុណ្ណោះ​។ បើ​និយាយ​ទៅ​ដល់​អ្នក​មេម៉ាយ​កូន​មួយ​សាច់​.​សខ្ចី​ដូច​បណ្ដូលចេក អ្នក​នាង សេង សុខ​ឃី​ម ដែល​គ្រប់​គ្នា​បាន​ស្គាល់​យ៉ាង​ច្បាស់ គឺជា​អតីត​សង្សារ​របស់​តារាចម្រៀង​ប្រុស​មុខមាត់​មាន​មន្ត​ស្នេហ៍ គឺ​នាយ​ចឺម នោះ ក៏​ឃើញ​ថា ចាប់​តាំង​តែ​ពី​ស្រី​ស្អាត​រូប​នេះ បែកបាក់​គ្នា​ជាមួយ​អតីត​ស្វាមី​មុន​មក នាង​តែងតែ​ជួប​រឿង​មិន​សមប្រកប អស់ពី​មួយ​ចូល​មួយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាល់តែ​សោះ​។

ជា​ពិសេស កាលពីមុន​មិនដឹង​ថា តើ​នាង​ត្រូវ​ហែល​ឆ្លងកាត់​នៅ​រឿងរ៉ាវ​ដ៏​លំបាក​ជូរ​ចត់​ជា​ច្រើន​រាប់​មិន​អស់​នៅ​ក្នុង​ជីវិត​បែប​ណា​នោះ​ទេ?​។ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា នា​ពេល​នេះ​នាង​មានជីវិត​រស់នៅ​យ៉ាង​ស្រស់បំព្រង​សប្បាយ​រីករាយ មិន​ខ្វល់​ពី​អ្វី​ទាំងអស់ ដោយ​អ្នក​នាង​រស់នៅ​ចិ​ញ្ចឹ​ញ​កូនប្រុស​ជាទី​ស្រលាញ់​ស្មើរ​ជ​វិត​របស់​តែ​ម្នាក់ឯង​។

ទន្ទឹម​នឹង​នោះ អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​មានការ​អាណិតអាសូរ​ជាង​នេះ​ទៅ​ទៀត​នោះ អ្នក​មេម៉ាយ​កូន​មួយ​ដ៏​ស្រស់​ស្អាត អ្នក​នាង សេង សុ​ឃី​ម បាន​ចេញ​មុខ​មក​បង្ហោះ​សារ​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​មួយ ដោយ​និយាយ​ទម្លាយ​នៅ​រឿង​ខ្លះ​ៗ​ពាក់ព័ន្ធ​អតីត​ស្វាមី និង​ការ​ចិញ្ចឹម​កូន បន្ទាប់​ពី​ការ​បែកបាក់​គ្នា​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

ដោយនៅ​ក្នុង​ខ្លឹមសារ​នោះ អ្នក​នាង សេង សុខ​ឃី​ម បាន​សរសេរ​រៀបរាប់​បែប​នេះ​ថា «​ខ្ញុំ​លែងលះ អាហារកិច្ច​គេ​ថា​ជួយ តែ​មិន​ដែល​ជួយ​… ខ្ញុំ​ក៏​មិន​ដែល​ទាមទារ មិនមែន​ខ្ញុំ​ខ្លាំង​ទេ ខ្ញុំ​ចេញ​មក​តែ​ខ្លួន​និង​យក​កូនប្រុស​មក​ផ្ទះ​វិញ តែ​ខ្ញុំ​មិន​សុំ​គេ​ឡើយ ទោះ​ក្រ​ម៉េច​ក៏​ដោយ ព្រោះ​បើ​គេ​មាន​ចិត្តជា​ឪពុក គេ​នឹង​មើលថែ​កូន​ហើយ តែបើ​គេ​គ្មាន​ចិត្ត ចាប់​ទុក​ថា គេ​ជា​មនុស្ស​មិន​ចេះ​ស្រលាញ់​កូន ខ្ញុំ​គិត​ត្រូវ​ដែល​លែងលះ​នឹង​គេ បើ​អ្នក​សម្រេចចិត្ត​ថា​ចង់​ចិញ្ចឹម​កូន​ម្នាក់ឯង​។ ហើយ​កុំ​យក​រឿង​កូន​មក​ទាមទារ​លុយ​ពី​គេ កុំ​យាយ​រឿង​ឪពុក​មិនល្អ មិន​ដែល​មើលថែ យាយ​ឲ្យ​កូន​ស្អប់ ខឹង​ឪពុក ធ្វើ​បែប​នេះ​ស្មើនឹង​យើង​ជា​ម្តាយ​ដែល​ជា​អ្នក​សម្ពាធ​ឲ្យ​កូន មាន​អារម្មណ៍​ថា ខ្លួនឯង​ខ្វះ​ភាព​កក់ក្តៅ​ពី​ឪពុក​-​ល​-​។ យើង​ធ្វើ​បែប​នេះ​កាន់តែ​ធ្វើ​ឲ្យ​ខ្លួនឯង​អត់​តម្លៃ យាយ​ក្នុង​នាម​មនុស្ស​ស្រី​»​។

ក្រោយ​ពេល​និយាយ​ដូច្នេះ​រួច​មក អ្នក​នាង​ក៏​បាន​បង្ហោះ​វី​ដេ​អូ​ខ្លួន​ជាមួយនឹង​កូន​ជាទី​ស្រលាញ់​ដោយ​បាន​ភ្ជាប់​ជាមួយ​សារ​យ៉ាង​មាន​ន័យ​ថា «​ធ្វើ​ជា​មនុស្ស​ស្រី ត្រូវធ្វើ​អោយ​គេ​សោកស្ដាយ​ដែល​បោះបង់​យើង​ទើប​មាន​តម្លៃ​។ ទោះបីជា​គ្មាន​គេ ក៏​យើង​អាច​ចិញ្ចឹម និង​មើលថែ​កូន​យើង​អោយ​ក្លាយជា​មនុស្ស​ល្អ​បាន​យ៉ាង​ល្អ នោះ​ហើយ​គឺជា​ម្ដាយ​ដែល​មាន​ទំនួល​ខុស​ត្រូវ នឹង​ស្រលាញ់​កូន​ដោយ​បេះដូង ថ្លើម ប្រ​ម៉ាត់ កូន​គឺជា​អ្វី​ៗ​គ្រប់យ៉ាង​របស់​ម្ដាយ ទោះ​ពិភពលោក​បោះបង់​កូន តែ​ម្ដាយ​មិន​បោះបង់​កូន​ជា​ដាច់ខាត​»​។

បន្ទាប់​ពី​បានឃើញ​តារា​ស្រី​រូប​នេះ បង្ហោះ​រូប និង​សារ​បែប​នឹង​រួច​មក ក៏​ឃើញ​ថា មាន​ពុក​ម៉ែ​បងប្អូន​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ចូល​ទៅ​ខ​មិន​លើកទឹកចិត្ត​ថា «​មនុស្ស​ត្រូវ​តែ​រឹង​ពឹង ទោះ​មាន​អ្វី​កើតឡើង ស៊ូ​ៗ​ស្រី​ស្អាត​»​។

អ្នកខ្លះ​ទៀត​ក៏​និយាយ​ថា «​មែនហើយ​ប្អូនស្រី បង​ធ្វើ​រួច​ហើយ លែង​គ្នា មិន​យក​សូ​ម្បី​តែ​ចិ​ញ្ជៀ​ន​ភ្ជាប់ពាក្យ កុំ​ថា​ឡើយ​ទ្រព្យសម្បត្តិ​ផ្សេង​ៗ អ្វី​ដែល​ស្ត្រី​ជា​ម្ដាយ​ត្រូវ​គិត​នោះ គឺ​មើលថែ​ទាំ​កូន ទាំង​ចិត្ត​ទាំង​កាយ ផ្ដល់​ទាំង​ចំណេះដឹង ការងារ​ទាំង​អស់នេះ មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ តែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កូន​យើង មាន​តែ​អ្នក​ធ្លាប់​ឆ្លងកាត់​ទេ ទើប​យល់​អារម្មណ៍​មួយ​នេះ​» «​ត្រឹមត្រូវ​បង សូ​ម្បី​តែ​ខ្ញុំ​ក៏​ចិ​ញ្ទឹ​ម​កូន​ម្នាក់ឯង​ដែរ ខ្ញុំ​មិន​ដែល​ទទួល​លុយ​ពី​ខាង​ឪពុក​គេ​សូ​ម្បី​តែ​មួយ​រយ​ខ្មែរ ចិញ្ចឹម​ម​តាំង​តែ​ពី​កូន​អាយុ​១០​ខែ រហូត​ឥឡូវ​កូន​ខ្ញុំ​អាយុ​១៣​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​ក៏​មិន​ដែល​បង្គាប់​កូន​អោយ​ស្អប់​ឪពុក​គេ​ម្ដងណា​ដែរ ដល់​តែ​គេ​ស្លា​.​ប់​បាត់​ក៏​ខ្ញុំ​នៅ​តែ​អោយ​កូន​ជូន​ដំណើរ​គេ​ជា​លើក​ចុង​ក្រោយ​ទៀត​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ