ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ​​ថៃ​ស្វែង​រក​ការ​វិនិយោគ​​នៅ​​ខេត្ត​ព្រះសីហនុ

14 ឆ្នាំ មុន

ខេត្តព្រសីហនុ ៖ ទោះបីជា​សភាព​ការណ៍​​​យោធា​​នៅតាម​​​ព្រំដែន​កម្ពុជា​-ថៃ កំពុង​​ស្ថិត​​ក្នុង​ស្ថានភាព​តាន​តឹង​​​​ក្តីក៏ប្រតិភូ​ពាណិជ្ជ​ករ​ថៃ​មួួ​យ ក្រុម​បាន​មក​​​ដល់​​ខេត្តព្រះសីហនុ​​កាលពី​​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​​២០១១ ដើម្បី​ស្វែង​រក​​​​ដៃគូ​វិនិយោគ​​ផ្នែក​ពាណិជ្ជកម្ម ។ ថ្លែង​នៅ​​ក្នុង​កិច្ច​ពិភាក្សា​​រវាង​​សភាពាណិជ្ជ​កម្ម​​ខេត្តព្រះសីហនុ និងក្រុម​ពាណិជ្ជករថៃ​

ខេត្តព្រសីហនុ ៖ ទោះបីជា​សភាព​ការណ៍​​​យោធា​​នៅតាម​​​ព្រំដែន​កម្ពុជា​-ថៃ កំពុង​​ស្ថិត​​ក្នុង​ស្ថានភាព​តាន​តឹង​​​​ក្តីក៏ប្រតិភូ​ពាណិជ្ជ​ករ​ថៃ​មួួ​យ ក្រុម​បាន​មក​​​ដល់​​ខេត្តព្រះសីហនុ​​កាលពី​​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​​២០១១ ដើម្បី​ស្វែង​រក​​​​ដៃគូ​វិនិយោគ​​ផ្នែក​ពាណិជ្ជកម្ម ។ ថ្លែង​នៅ​​ក្នុង​កិច្ច​ពិភាក្សា​​រវាង​​សភាពាណិជ្ជ​កម្ម​​ខេត្តព្រះសីហនុ និងក្រុម​ពាណិជ្ជករថៃ​ លោក​ CHOKEDEG KAWSANE អនុប្រធាន​​​គណៈកម្មាធិការ​វិនិយោគ​ថៃ​ ​ថ្លែង​ថា ក្រុម​ពាណិជ្ជករ​ថៃ​ចំនួន​១៥​នាក់​ ដែល​បាន​មក​ដល់​​ខេត្ត​ព្រះសីហនុ​ថ្ងៃនេះ​ មាន​គោល​បំណង​​តែមួយ​​​​គត់​គឺ​ស្វែង​រក​ដៃគូ​វិនិយោគ​​ផ្នែក​ពាណិជ្ជ​កម្ម​ ឬក៏ការដាក់​​ទុន​វិនិយោគ​​​ផ្នែក​សេវាកម្ម​ណាមួយ មិន​ពាក់​ព័ន្ធ​​នឹង​រឿង​​នយោ​បាយ​ទេ ។ ជាមួយ​គ្នា​​នេះ​ ក្រុម​​ប្រតិភូ​​ថៃក៏​បានពិភាក្សា​​ពិគ្រោះ​យោបល់​​គ្នា​ទៅវិញទៅមក​អំពី​​ច្បាប់​​វិនិយោគ​​លើ​គ្រប់​​វិស័យ​ជាមួយ​អាជ្ញាធរ​​ខេត្ត​ផងដែរ ។ ​

លោកស៊ុន សាខន អភិបាល​​រង​ខេត្ត​បាន​សម្តែង​​ការ​ស្វាគមន៍​​ចំពោះ​​ប្រតិភូ​​ថៃ ហើយ​ក៏​បាន​ពន្យល់​និង​ធ្វើ​បទបង្ហាញ​​អំពី​ស្ថាន​ភាព​ច្បាប់​​ផ្នែក​វិនិយោគ​​ដល់ភាគី​ថៃ ។ ជាមួ​យនឹង​ការ​​ពិភាក្សា​រវាង​​ពាណិជ្ជ​​ករ​កម្ពុជា​ និង​​ក្រុម​ពាណិជ្ជ​ករ​ថៃ​​​ គឺក្រុម​ពាណិជ្ជករ​​ថៃ​បាន​ចាប់​អារម្មណ៍​​លើ​វិស័យ​​ដឹកជញ្ជូន​​​ផ្លូវទឹក ​វិស័យ​ឧស្សាហកម្ម​ បង្កើត​រោង​ចក្រ​ (ផលិត​ផល​ពាក់​កណ្តាល​សម្រេច​​ដែល​នាំ​ចូល​វត្ថុ​ធាតុដើម​ពីបរទេស )​ ​វិស័យ​កសិកម្ម​ ។ល។ លោក​​សុខ សុង អនុប្រធាន​​​សភាពាណិជ្ជ​កម្ម​​​ខេត្ត​ព្រះសីហនុ​​ បាន​ថ្លែង​អំណរគុណ​ប្រតិភូ​ថៃ និង​បាន​អំពាវ​នាវ​ផងដែរ​​ដល់​​ពាណិជ្ជ​ករ​ថៃ​ឱ្យ​មក​​​វិនិយោគ​​លើ​គ្រប់​​វិស័យ​​​នៅ​ខេត្ត​ព្រះសីហនុ​ ​​ដោយ​អាជ្ញាធរ​​ខេត្ត​ក៏ដូចសភា​ពាណិជ្ជ​កម្ម​ខេត្ត​​រង់​ចាំ​ស្វាគមន៍​ជានិច្ច ៕