ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ង​រាប់​ឆ្នាំ​! ស្រី​ស្អាត មុន្នី មូ​នី​តា ទើបបាន​គ្រង​ឈុត​បុរាណ​ជា​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ

10 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង មុន្នី មូ​នី​តា បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​មានឱកាស​គ្រង​ឈុត​បែប​បុរាណ​ជា​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ​របស់​នាង បន្ទាប់​ពី​ប៉ងប្រាថ្នា​អស់​ជា​ច្រើន​ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង មុន្នី មូ​នី​តា បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​មានឱកាស​គ្រង​ឈុត​បែប​បុរាណ​ជា​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ​របស់​នាង បន្ទាប់​ពី​ប៉ងប្រាថ្នា​អស់​ជា​ច្រើន​ឆ្នាំ​។

ជាមួយនឹង​ក្តី​រំភើប​ក្នុង​ការ​គ្រង​ឈុត នាងនាគ នេះ ស្រី​ស្អាត មុន្នី មូ​នី​តា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​បំណង​ដែល​ធ្លាប់​ប៉ងប្រាថ្នា​ថា នឹង​គ្រង​ឈុត​បុរាណ​នៅ​ថ្ងៃ​ណាមួយ ថ្ងៃនេះ​នាង​ខ្ញុំ​បាន​សម្រេច​ហើយ​!»​។ នាង​បញ្ជាក់​ថា «​រាល់ដង​អោយ​តែ​ថា​នឹង​ទៅ​ថត តែងតែមាន​នេះ​មាន​នោះ​បង្វែង​មិន​បាន​ថត​រហូត​!​។ បងប្អូន​ជឿ​ទេ​ថា ឈុត​បុរាណ​ទាំងនេះ លុះត្រាតែ​មាន​និស្ស័យ​ទើបបាន​គ្រង សម្រាប់​ខ្ញុំ​ពិតជា​ជឿ ព្រោះ​គ្រាន់តែ​ប៉ង​រាប់​ឆ្នាំទៅ​ហើយ ទើបតែ​គ្រង​បាន​ជោគជ័យ ស្រលាញ់​ខ្លាំង​ណាស់​វប្បធម៌​របស់​ខ្មែរ ទន់ភ្លន់​ស្រស់​ស្អាត​ថ្លៃថ្នូរ​»​។

បើ​តាម​ស្រី​ស្អាត មុន្នី មូ​នី​តា ថា «​នាងនាគ​» ឬ «​ព្រះ​នាង​ធា​រាវ​ត្តី​» ជា​ព្រះ​មហេសី​របស់​ព្រះថោង ពី​ឆ្នាំ​២៦៧ មុន គ​.​ស​. បើ​តាម​រាជពង្សាវតារ​ខ្មែរ​។ ព្រះ​នាង គឺជា​បុត្រី​ស្ដេច​ភុជង្គនាគ ដែល​កាល​ណោះ​ពើបប្រទះ​ជាមួយ​ព្រះថោង នៅ​លើ​កោះ​គោក​ធ្លក​។ ព្រះ​នាម​ពេញ​សម្រាប់​រាជ្យ សម្ដេចព្រះ​វគ​វ​ត្ដី ក្ស​ត្រី​គាប់​លក្ខណ៍ ឯកអគ្គ​ទេវី​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ប្រកាស​ចូល​សម្តែង​ជា​ថ្មី​ឡើង​វិញ ក្រោយ​ផ្អាក​ការងារ​សិល្បៈ​ជិត​១​ឆ្នាំ​នោះ អតីត Miss Grand Cambidia ឆ្នាំ​២០១៧ ស្រី​ស្អាត មុន្នី មូ​នី​តា បាន​បង្ហាញខ្លួន​នៅ​ក្នុង​ខ្សែ​ភាព​ភាគ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​ជា​បន្តបន្ទាប់​។ តារា​រូប​នេះ ធ្លាប់​លើក​ឡើង​ថា នាង​នឹង​បន្ដ​អាជីព​ចាស់​មួយ​នេះ​តទៅ​ទៀត ក្រោយ​ពី​បាន​រៀបចំ​ដំណើរការ​មុខរបរ​ក្រៅ​សិល្បៈ​មាន​ដូច​ជា ផ្នែក Cosmetic និង​រកស៊ី​អចលនទ្រព្យ​។

ស្រី​ស្អាត ម៉ូ​នី​តា ថា ជា​អ្នកសិល្បៈ​អីចឹង ទោះជា​ទៅ​ដល់​ណា​ក៏​នៅ​តែ​ស្រលាញ់ នឹក​ដល់​ការ​សម្ដែង​ជួបជុំ​មិត្ត​រួម​អាជីព ហេតុនេះ​មិន​អាច​បោះបង់​ការងារ​មួយ​នេះ​បាន​ទេ?​។ នាង​បន្ថែម​ទៀត​ថា ទាក់ទង​កា​រកស៊ី​គ្រឿងសម្អាង​វិញ នាង​មាន​ក្រុមការងារ​ធ្វើ​ជំនួស ចំណែក​ការ​រកស៊ី​ខាង​អចលនទ្រព្យ​នោះ នាង​ក៏​មាន​ឪពុក​ជំនាញ​ផ្នែក​នេះ ហេតុនេះ​នាង​គ្រាន់តែ​ចូលរួម និង​យក​បទ​ពិសោធន៍​ខ្លះ​ៗ​ពី​ពុក​នាង មិនមែន​នាង​ប្រឡូក​ពេញទំហឹង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ