ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែង បញ្ញា សិទ្ធ នាំ​ម្ដាយ​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​ផ្អាក​សិល្បៈ​ជិត​២​ឆ្នាំ

10 ខែ មុន
  • ភ្នំពេញ

គ្រប់​គ្នា​ប្រាកដជា​បាន​ស្គាល់​ហើយ តារា​សម្ដែង​ប្រុស​ដែល​មាន​រូបរាង​ស្រស់​សង្ហា គឺ​លោក បញ្ញា សិទ្ធ បាន​ចេញ​មុខ​មក​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក ដោយ​និយាយ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ប្រាប់​ឲ្យ​ពុក​ម៉ែ​បងប្អូន​បានដឹង​អំពី​សុខភាព​របស់​ម្ដាយ​ថា

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​ប្រាកដជា​បាន​ស្គាល់​ហើយ តារា​សម្ដែង​ប្រុស​ដែល​មាន​រូបរាង​ស្រស់​សង្ហា គឺ​លោក បញ្ញា សិទ្ធ បាន​ចេញ​មុខ​មក​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក ដោយ​និយាយ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ប្រាប់​ឲ្យ​ពុក​ម៉ែ​បងប្អូន​បានដឹង​អំពី​សុខភាព​របស់​ម្ដាយ​ថា «​នៅ​ពេល​នេះ​ផង​ដែរ អ្នក​ម្ដាយ​របស់​តារា​សម្ដែង​ប្រុស​រូប​នេះ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​មួយ​រយៈ​។ ខណៈ​ពេល​នេះ​ផង​ដែរ អាការ​ជំងឺ​អ្នក​ម្ដាយ​របស់​លោក​ក៏​មាន​សភាព​ធូរស្រាល​រឹង​មាំ​ច្រើន​ជាង​មុន​ច្រើន​ហើយ​ដែរ​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំពោះ​ដំណឹង​មួយ​នេះ​ធ្វើ​ឲ្យ​មហាជន ក៏​ដូច​ជា​អ្នក​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត និង​អ្នកគាំទ្រ​រូប​លោក​ផ្ទាល់ នាំ​គ្នា​សម្ដែង​ការ​ត្រេកអរ និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ពួក​គេ​ឃើញ​សុខភាព​ម្ដាយ​របស់​លោក​បាន​ធូរស្រាល​ឡើង​វិញ​ផង​ដែរ​។ ក្រោយ​ការ​ឧបត្ថម្ភ​ថវិកា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទាំង​ទ្វេ​។

នេះ​បើ​យោង​តាម​រយៈ​តារា​សម្ដែង​ប្រុស​លោក បញ្ញា សិទ្ធ បាន​បង្ហោះ​រូប​មួយ​សន្លឹក ដោយ​ភ្ជាប់​ជាមួយ​សារ​ប៉ុន្មាន​ឃ្លា រួច​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា «​ជំរាបសួរ​បងប្អូន ថ្ងៃនេះ​ខ្ញុំ​និង​អ្នក​ម្តាយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង​វិញ​ហើយ​»​។

តារា​សម្ដែង​ប្រុស​មុខមាត់​មាន​មន្ត​ស្នេហ៍​រូប​នេះ និយាយ​អោយ​ដឹង​ទៀត​ថា «​សារ​ជា​ថ្មី​ម្តងទៀត កូន​ពិតជា​ថ្លែង​អំណរ​អគុណ​ដល់​សម្តេច​ពុក សម្តេចម៉ែ និង​បង​បង បងប្អូន​សិល្បៈ​ដែល​បាន​ជួយ​ដល់​ជីវិត​ម្តាយកូន​សារ​ជា​ថ្មី​ម្តងទៀត​»​។

ហើយ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​រាល់គ្នា​រំភើប​ជាង​នេះ​ទៅ​ទៀត​នោះ លោក​បាន​បង្ហើប​ប្រាប់​បន្ត​អោយ​ដឹង​ទៀត​ថា «​ពេល​នេះ ខ្ញុំបាទ​បាន​មក​បំរើ​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​វិញ​ហើយ នឹង​សូម​មក​រស់​ក្រោម​ម្លប់​សន្តិភាព​បន្ត​។​30-05-2023»​។

ក្រោយ​ពេល​ឃើញ និង​ដឹង​ថា តារា​សម្ដែង​ប្រុស​រូប​នេះ លោក​បាន​ចេញ​មុខ​មក​ប្រាប់​ដូច្នេះ​រួច​មក ក៏​មាន​មហាជន​ទាំងប្រុស​ទាំងស្រី​សម្រុក​នាំ​គ្នា​ចូល​ទៅ​ខ​មិន​គ្រប់​ៗ​គ្នា​ថា «​រីករាយ​ណាស់​អាយ​ដល​មក​កាន់​ប្រទេស​យើង​ដោយ​សុវត្ថិភាព​»​។ ខ្លះ​ទៀត​ក៏​បាន​ជូនពរ​ថា «​ជូនពរ​លោក​ម៉ែ​ឆាប់​ជា​វិញ​បង​»​។ មួយ​ចំនួន​ទៀត​ក៏​លើក​ឡើង​ថា «​ចូលរួម​អរ​អប​សាទរ​ផង​អាយ​ដល​» «​សូម​អរ​អរ​ផង ដែល​អ៊ំ​ស្រី​ជា​សះស្បើយ​វិញ​» «​ឆាប់​ជា​ប្អូនស្រី សាង​បុណ្យ​ឲ្យ​ច្រើន ទេវតា​តាម​ជួយ​រក្សា សូម​ឲ្យ​កូនប្រុស​មានការ​ងារ​ល្អ​ៗ​ធ្វើ​ឲ្យ​បាន​ច្រើន​» និង​នៅ​មាន​ពាក្យ​ជូនពរ​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​រៀបរាប់​អស់​។

យ៉ាងណាមិញ បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ឃើញ​ថា តារា​សម្ដែង​ប្រុស​រូបរាង​ខ្ពស់ស្រឡះ លោក បញ្ញា សិទ្ធ បើ​គិត​មក​ដល់​នា​ពេល​នេះ គឺ​លោក​បាន​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ប្រមាណ​ជិត​២​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ លោក​បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដើម្បី​យក​លុយ​មក​ព្យាបាល​ជំងឺ​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ឃើញ​នៅ​ភាព​អត់ធ្មត់​ទុក្ខ​លំបាក​លាយឡំ​ជាមួយនឹង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ដែល​តារា​សម្ដែង​ប្រុស​លោក បញ្ញា សិទ្ធ ជា​កូនប្រុស​ដ៏​កតញ្ញូ​ម្នាក់​ខិតខំ​ប្រឹងប្រែង​រក​លុយ​មក​ព្យាបាល​ជំងឺ​ម្ដាយ​របស់​ខ្លួន ស្រាប់តែ​ភ្លាម​ៗ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ម្ដាយ​របស់​លោក​ដែល​មាន​ជំងឺ​ធ្ងន់​រហូត​ធ្វើ​អោយ​មហាជន​នាំ​គ្នា​មានការ​ភ័យ​ព្រួយ​មិន​ស្ទើរ​នោះ​ឡើយ​។

ហើយ​ក៏​ឃើញ​ថា ក្រោយ​ពេល​ទទួល​បាន​នៅ​ការ​ឧបត្ថម្ភ​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​ម្ដាយ​របស់​ខ្លួន​ពី​សម្ដេច​ទាំង​ទ្វេ​រួច​មក ថ្មី​ៗ​នេះ​ផង​ដែរ មិន​នៅ​ស្ងៀម​តទៅ​ទៀត តារា​សម្ដែង​ប្រុស លោក​បញ្ញា សិទ្ធ ក៏​បាន​និយាយ​បញ្ជាក់​ច្បាស់​ៗ​ថា បច្ចុប្បន្ន អាការ​ជំងឺ​ម្ដាយ​របស់​លោក​បាន​ធូរស្បើយ​ប្រមាណ​ជាង​៧០​ភាគរយ​ហើយ​។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​ពេល​នោះ លោក​ក៏​បាន​ប្រកាស​ត្រៀមខ្លួន​នឹង​វិល​ចូល​នៅ​ក្នុង​វិស័យ​សិល្បៈ​ឡើង​វិញ ជា​ពិសេស​នឹង​ត្រៀម​ឡើង​ឆាក​តន្ត្រី​ជា​លើក​ដំបូង​ថែម​ទៀត​ផង​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ