មនុស្សជាច្រើនទាំងប្រុសទាំងស្រីមិនថាក្មេងចាស់នោះទេ នាំគ្នាសម្រុកទៅលេងនៅទឹកធ្លាក់មួយកន្លែង មានឈ្មោះថា «Beji Griya» ហើយត្រូវគេស្គាល់យ៉ាងច្បាស់ថា គឺជាកន្លែងទឹកធ្លាក់ដែលមានរូបរាងជាសត្វពស់ដ៏អាថ៌កំបាំងមួយ ស្ថិតនៅកោះបាលី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Internet នាំគ្នាប្រទះឃើញរូបភាពនឹងហើយ ធ្វើឱ្យម្នាក់ៗស្ទើរតែស្រក់ទឹកភ្នែកគ្រប់ៗគ្នាតែម្ដង។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ជាងនេះទៅទៀតនោះ ចំពោះកោះបាលីនេះដែរ គឺជាកន្លែងដើរលេងបែបកម្សាន្តមួយ មានទឹកដីធម្មជាតិ ស្រស់ត្រកាល និងអាទិទេពហិណ្ឌូ ដែលមានឥទ្ធិពលជ្វាបំផុត។ នេះបើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់ថៃ មានឈ្មោះថា «Sanook» បានចុះផ្សព្វផ្សាយរាយការណ៍ប្រាប់អោយដឹង។

ហេតុដូច្នេះហើយ បានជាបងប្អូនប្រជាពលរដ្ឋជាច្រើននៅពេលទំនេរពីការងារ ក៏ឆ្លៀតពេលនាំគ្នាទៅលេងនៅកោះបាលីនេះ ដោយពួកយើងអាចទៅទស្សនាដោយផ្ទាល់ទាំងកន្លែងកម្សាន្តធម្មជាតិដ៏ស្រស់ស្អាតនេះ។ មានទាំងសមុទ្រពណ៌ខៀវភ្លឺ រួមទាំងប្រាសាទហិណ្ឌូ ដែលមើលទៅមានមន្តអាគម និងរូបភាព ក៏ដូចជាសម្រស់ស្រស់ស្អាតគ្មានទាស់នោះឡើយ។ ប៉ុន្តែមានកន្លែងមួយ ដែលរួមបញ្ចូលធម្មជាតិ និងកន្លែងសាសនាចូលគ្នា។ ចំណែកទឹកធ្លាក់ Beji Griya នេះវិញ គឺជាទឹកធ្លាក់ដែលមានរូបរាងពស់យ៉ាងធំនៃកោះបាលីតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ កោះបាលីនេះ ឃើញថា ទទួលបាននៅការចាប់អារម្មណ៍មិនស្ទើរនោះឡើយពីសំណាក់មហាជន។ ជាពិសេស នេះគឺជាកន្លែងដែលមនុស្សជាតិបានជួបនឹងធម្មជាតិពិតៗ ដោយសារតែមានទឹកជ្រោះក្បែរផ្ទះកន្លែងរស់នៅខ្លួនឯងអញ្ចឹង គឺជាទឹកធ្លាក់បែបធម្មជាតិ សប្បាយៗ។ ប៉ុន្តែរូបសំណាកពស់យក្ស និងរូបព្រះផ្សេងៗទៀត ត្រូវបង្កើតឡើងដោយមនុស្ស ដែលស្ថិតនៅកណ្តាលព្រៃធំមួយ វាមានបរិយាកាសត្រជាក់ និងហាក់ដូចជាមានអាថ៌កំបាំងខ្លាំងណាស់។ មិនតែប៉ុណ្ណោះ អ្នកដែលបានឃើញនៅរូបភាពទាំងអស់នេះហើយ នាំគ្នានិយាយជាសំឡេងថា «ពិតជាស្រៀវមែន មិនដែលឃើញពីមុនមកនោះទេ»។

ហើយសម្រាប់រូបចម្លាក់ដែលមានរូបរាងដូចជា សត្វពស់ និងរូបព្រះ នេះដែរ បើអ្នកមិនដឹង ដែលមើលទៅពិតជាមានអ្នកនិយាយថា «វាហាក់ដូចជាមានជីវិតណាស់»។ ដោយក្នុងនោះ វាអាចត្រូវបានគេហៅថា «Unseen of Bali» ដែលមិនត្រូវបានគេស្គាល់ច្បាស់អោយជាក់លាក់នោះឡើយ។ បើនរណាមានឱកាសរៀបគម្រោងទៅលេងកោះបាលី សូមសាកទៅលេងមើល អាចស្រស់ស្អាតដូចនៅក្នុងរូបក៏ថាបានដែរ ពីព្រោះថា កម្រមានអ្នកណាបានទៅលេង ក៏ដូចជាទស្សនាឃើញដោយផ្ទាល់ភ្នែកបែបនេះខ្លាំងណាស់។

ពេលបានឃើញនៅរូបភាពទាំងអស់នោះរួចមក ភ្លាមៗនោះក៏មានអ្នកចូលទៅខមិននិយាយលើកឡើងថា «ខ្ញុំមើលរូបភាពហើយ មានអារម្មណ៍ថា ខ្លាចតិចៗដែរ តែនៅតែចង់ទៅអោយស្គាល់ដដែល ចង់ដឹងថា នៅកន្លែងនឹងមានអ្វីខ្លះ»។ អ្នកខ្លះទៀតក៏បានបញ្ចេញមតិថា «ខ្ញុំមើលយូរៗទៅពិតជាអស្ចារ្យខ្លាំងណាស់ មានទេសភាពស្រស់ស្អាតត្រជាក់ភ្នែក ជាពិសេសខ្ញុំផ្ដោតទៅលើរូបចម្លាក់នៅកន្លែងនឹងតែម្ដង គួរអោយចង់ទៅលេងពិតមែន»៕ ដោយ ៖ សុភា ដានេត







ចែករំលែកព័តមាននេះ