ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ិ​ត សឿង អធិការរង​ស្រុក​កូន​មុំ បើក​សង្វៀន​បញ្ជល់មាន់​ត្រូវ​ផ្អាក​ការងារ​បណ្ដោះ​អាសន្ន

11 ខែ មុន
  • រតនគិរី

អធិការរង​មួយ​រូប នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មាន​តួនាទី​ភារៈកិច្ច ត្រូវ​បង្ក្រាប​បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​សង្គម​និង​បន​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​ផង​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា

ខេត្តរតនគិរី ៖ អធិការរង​មួយ​រូប នៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មាន​តួនាទី​ភារៈកិច្ច ត្រូវ​បង្ក្រាប​បទល្មើស ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​និង​បន​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​ផង​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​បើក​សង្វៀន​បញ្ជល់មាន់ នៅផ្ទះ​របស់​ខ្លួន​ទៅ​វិញ​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ ក៏​មាន​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​សំណូមពរ​ឱ្យ​បញ្ឈប់​ការ​បើក​បន​ល្បែ​.​ង ហើយ​សហការ​គ្នា​បង្ក្រាប​បន​ល្បែ​.​ង​ស៊ីសង​ដែល​មាននៅ​ក្នុង​នោះ​វិញ​។ ប៉ុន្តែ​បែរជា​ធ្វើ​ឲ្យ​អធិការរង​រូប​នេះ បញ្ឆេះ​កំហឹង តូចចិត្ត និង​ប្រើ​ពាក្យ​សម្ដី​មិន​គប្បី​មក​កាន់​នាយ​ប៉ុស្តិ៍​នគរបាល ដោយ​យក​អំណាច​ខ្លួន​ជា​អធិការរង មក​គ្របដណ្ដប់​កូនចៅ​។

ទើប​រឿង​មួយ​នេះ ត្រូវ​បាន​អ្នក​និយម​លេង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​យ៉ាង​ព្រោងព្រាត ប្រមាណ​ជា​ជិត​មួ​យស​ប្តា​ហ៍​ទៅ​ហើយ​។ ទីបំផុត​!!! ក៏​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្ត​រតនគីរី ដក​បញ្ឈរជើង​តែ​ម្តង​។

យោង​តាម​លិខិត​បង្គាប់ការ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដែល​អង្គភាព​យើង​ទទួល​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់​ថា ៖

បង្គាប់​ប្រការ​១ ៖ ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំ​ពោ លោក​វរសេនីយ៍ត្រី អ៊ិ​ត សឿង អត្តលេខ ៥៧០០៩ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​។ មូលហេតុ ប្រព្រឹត្ត​ខុស​ទៅ​នឹង​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ ។

ប្រការ​២ ៖ លោក​វរ​ស​នី​យ៍​ត្រី អ៊ិ​ត សឿង ត្រូវ​មក​បង្ហាញខ្លួន​រៀង​រាល់​ម៉ោង​ការងារ នៅ​ការិយាល័យ​បុគ្គលិក ដើម្បី​រង់ចាំ​ការ​ចង្អុល​ណែនាំ​របស់​នាយកដ្ឋាន​បុគ្គលិក​។

ប្រការ​៣ ៖ លោក លោកស្រី​ស្នងការ​រង លោកនាយ​ការិយាល័យ​បុគ្គលិក លោក​អធិការ​នគរបាល​ស្រុក​កូន​មុំ លោក​ប្រធាន​អង្គភាព​ពាក់ព័ន្ធ និង​សាមីខ្លួន​ដែល​មានឈ្មោះ​ក្នុង​ប្រការ​១ ត្រូវ អនុវត្ត​តាម​លិខិត​បង្គាប់ការ​នេះ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ