ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​រថយន្ត​ដឹក​ធ្យូង​៣​គ្រឿង បំរុង​ដឹក​ឆ្លង​ដែន​ទៅ​លក់​នៅ​វៀតណាម

11 ខែ មុន
  • ក្រចេះ

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ស្នាក់​ការ​សន្តិសុខ​៧១១ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី លន់ បុ​ន​ថុ​ល បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ផល​អនុ​ផល​ព្រៃឈើ​

ខេត្តក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ស្នាក់​ការ​សន្តិសុខ​៧១១ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី លន់ បុ​ន​ថុ​ល បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ផល​អនុ​ផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត្ត (​ធ្យូង​) បំរុង​ដឹក​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​។

ការ​បង្ក្រាប​រថយន្ត​ដឹក​ធ្យូង​ខាងលើ​នោះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។

ករណី​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បាន​ឃាត់​រថយន្ត​ដឹក​ធ្យូង​ចំនួន​០៣​គ្រឿង ក្នុង​នោះ ៖ ទី​១- រថយន្ត​កែ​ច្នៃ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ​2A-1013 មាន​ផ្ទុក​ធ្យូង​ពេញ​ប្រៀប​តែ​ម្តង​។ ទី​២- រថយន្ត​កែ​ច្នៃ​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2D-9054 មាន​ផ្ទុក​ធ្យូង​ពេញ​ប្រៀប និង​ទី​៣- រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក់​លេខ ត្បូងឃ្មុំ​2A-1264 មាន​ផ្ទុក​ធ្យូង​ពេញ​ប្រៀប​ដូច​គ្នា​។

គួរ​បញ្ជាក់​ថា រថយន្ត​ទាំង​៣​គ្រឿង​ដែល​ត្រូវ​បង្ក្រាប​ខាងលើ​នោះ ពុំ​ទាន់​ធ្វើការ​រាប់​ចំនួន​តួលេខ​ពិតប្រាកដ​នៅឡើយ​ទេ គឺ​រង់ចាំ​ខាងលើ​ជំនាញ​ផ្តល់​លទ្ធផល​តាម​ក្រោយ​។ ហើយ​ក្នុង​ពេល​បង្ក្រាប​នោះ​ដែរ អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​តែ​ម្តង​។

បច្ចុប្បន្ន វត្ថុ​តាង​ខាងលើ ត្រូវ​រក្សារ​ទុក​ប្រគល់​ឱ្យ​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ