ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ត្រកូល «​ហ៊ុន​» ជា​ត្រកូល​ការពារ​ព្រះមហាក្សត្រ មិន​ដូច​អ្នកខ្លះ​ជា​ត្រកូល​ត្បត់​ជាតិ

11 ខែ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជា​សាធារណៈ​ថា ត្រកូល «​ហ៊ុន​» ជា​ត្រកូល​ការពារ​ព្រះមហាក្សត្រ ដែល​មិន​ដូច​អ្នកខ្លះ​ក្បត់ជាតិ​៣​ជំនាន់​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជា​សាធារណៈ​ថា ត្រកូល «​ហ៊ុន​» ជា​ត្រកូល​ការពារ​ព្រះមហាក្សត្រ ដែល​មិន​ដូច​អ្នកខ្លះ​ក្បត់ជាតិ​៣​ជំនាន់​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៣ នៅ​សាល​សន្និបាត​កោះ​ពេជ្រ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ត្រកូល «​ហ៊ុន​» តាំងពី​ដើម​មក គឺជា​ត្រកូល​ការពារ​ព្រះមហាក្សត្រ​។ ហើយ​អនាគត​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន ក៏​ជា​អ្នក​ការពារ​ព្រះ​មហា​លក្ស​ត្រ មិន​ដូច​ត្រកូល​មនុស្ស​មួយ​ចំនួន​នោះ​ទេ គឺជា​ត្រកូល​ក្បត់ជាតិ រហូត​ដល់​៣​ជំនាន់​ផង​ដែរ​។ ជាង​នេះ ជា​អ្នក​ជេរ​ប្រមា​.​ថ​ព្រះមហាក្សត្រ និង​ឲ្យ​ព្រះមហាក្សត្រ​ចុះ​ចេញពី​តំណែង​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ទំនង​ចង់​សំដៅ​ដល់​ទណ្ឌិត សម រ​ង្ស៊ី ដែល​បាន​ជាប់​ឈ្មោះ​ថា «​កូន​ក្បត់ជាតិ​៣​ជំនាន់​»​។

សម្តេច​តេ​ជោ​បាន​ប្តេជ្ញា​ថា នឹង​ការពារ​ព្រះមហាក្សត្រ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ សម្តេច​ក៏​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ថា ដោយសារ​តែ​មេដឹកនាំ​របស់​ខ្លួន​ល្ងង់ បានជា​ចាញ់​រហូត ហើយ​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រកាស​ស្វាគមន៍​រាល់​ការ​ចង់​ចូលរួម​ពី​គ្រប់​បណ្តា​គណបក្ស​នយោបាយ​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ