ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក្ខ​នារី Top 13 ដែល​រើស​​ដំបូង​គេ​សម្រាប់​អ្នក​​​បាន​​ថតរូប​ស្អាត​ជាងគេ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បេ​ក្ខ​នារីដ៏ស្រស់​សោភា​ចំនួនជាង​១០​រូប ត្រូវ​បាន​បង្ហាញ​ថា ជានា​រី​ដ៏​​មាន​សម្រស់​​ ក្នុង​ការ​ប្រកួត​​បើក​​បង្ហាញ​បេក្ខភាព​ប្រកួត Miss Grand Cambodia 2023…

​រាជធានីភ្នំពេញ ៖ បេ​ក្ខ​នារីដ៏ស្រស់​សោភា​ចំនួនជាង​១០​រូប ត្រូវ​បាន​បង្ហាញ​ថា ជានា​រី​ដ៏​​មាន​សម្រស់​​ ក្នុង​ការ​ប្រកួត​​បើក​​បង្ហាញ​បេក្ខភាព​ប្រកួត Miss Grand Cambodia 2023 នា​ខែឧសភា​នេះ​។

ក្នុង​ចំណោម​Top 25 ក្នុងឆ្នាំនេះ ឃើញ​ថា ១៣រូប ​ម្នាក់​ៗ​ជះ​សម្រស់ ម្យ៉ាង​ៗ​ម្នាក់ ឃើញ​ហើយ​រឹត​​តែ​ធ្វើ​​ឱ្យ​គ្រប់​គ្នា​លាន់មាត់​សរសើរ​តែ​ម្តង​ ។ មិនដឹង​ថា ពេល​ប្រកាស​ផ្លូវការ ចំនួន​២៥នាក់​សម្រាប់​២៥ ខេត្ត​ក្រុង ស្អាត​ចែងចាំង​បែប​ណា​នា​រដូវ​កាល​នេះ​ ។

សម្រស់​ពួក​គេ​ទាំងនោះ បាន​រំលេច​ឡើង​ដោយ​ស្ថាប័ន អ្នកគ្រប់គ្រងឃើញ​ថា មានការ​លាន់មាត់​សរសើរពី​អ្នក​តាមដាន​ថា ទម្រ​ង់​មុខ​អ្នក​មក​ប្រកួត​ឆ្នាំ​នេះ ញាក់​ៗ កាច​សិចស៊ី​ ទាក់ភ្នែក រឹត​តែ​
ញាំ​ង​​​ឱ្យ​កម្មវិធី​នេះ ពុះកញ្ជ្រោល​ឡើង​ទ្វេរ​ទៀត​។ សូ​ម្បី តែ​អ្នក​តាមដាន នៅ​ប្រទេស​ថៃ វិញ ក៏​លាន់​មាត់ សរសើ​ថា កម្ពុជា មាន​បេក្ខភាព​ស្អាត​ៗ បញ្ជាក់​ពី ការ​រីក​លូតលាស់ នៃ វិស័យ​បវរកញ្ញា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ វិវត្តន៍​លឿន​មិន​ចាញ់​គេ​ ។

​អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ បេ​ក្ខ​នារី​មួយ​ចំនួន ដើ​ម្បី​ទទួល​បាន​ម្កុដ Miss Grand Cambodia 2023 បេក្ខភាព​ចូលរួម​ប្រកួត​បាន​ចំណាយ​ទាំង ពេលវេលា និងថវិកា ដើម្បី​រៀន​វឹក​ហាត់​បន្ថែម​ជាមួយ​នឹង​គ្រូ Miss Grand ដ៏​ល្បី​នៅ​ឯ​ប្រទេស​ថៃ​។ ដើម្បី​ក្លាយជា​ម្ចាស់​ម្កុដ​ក្នុ​ការ​តំណាង​អោយ​ប្រទេស​កម្ពុជា​នៅ​លេ​ី​ឆាក Miss Grand international 2023 ក្នុងឆ្នាំនេះ ។ នេះ​បញ្ជាក់​ថា ស្រី​ស្អាត របស់​កម្ពុជា ពិតជា​ស្រឡាញ់ និង​ចង់បាន​ភាព​ជោគជ័យ ទាំង​សម្រាប់​ខ្លួនឯង ទាំង​ក្រុម​គ្រួសារ ពិសេស​ដើម្បី​ជាតិ​ខ្លួន អោយ​ល្បី​។

ឆ្នាំ​នេះ ​នៅ​កម្ពុជា​បាន​ប្តូរ​អ្នកគ្រប់គ្រង MGC ដោយ​ចាត់តាំង​ថ្មី​ពី​អគ្គ​នាយិកា GH7 លោកស្រី អុ​ឹ​ម សុ​គ​ន្ឋា ព្រមទាំង​មានការ​ចូលរួម​វាយតម្លៃ​ពី មន្ត្រី​ក្រសួង​វប្បធម៌​និង​សិល្បៈ​ផង​ដែរ​។ ដូចនេះ​រំពឹង​ថា នឹង​រកបាន​ម្ចាស់​កុ​ដ​ឆ្នើម​ដែល​កំពុង​ស្វែងរក និង​ជឿជាក់​ថា​ល្អ​ទុកចិត្ត​ដើម្បី​បន្ត​មុខមាត់​លើ​ឆាក​អន្តរជាតិ​។ តើ​អ្នក​ណា​នឹង​ក្លាយជា នារី​ដ៏​មាន សម្រស់ ឆ្លាត​វៃ យល់​ការងារ យល់​ពី​វិ​ញ្ញា ដូច​ម្ចាស់​មកុដ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី ហើយ​ម្នាក់​ណា ត្រូវ​បាន រៀមច្បង សា​រ៉ាវ​ឌ្ឍី ឡើង​ទៅ​បំពាក់​មកុដ​ជូន ផ្ទេរតំណែង ដើម្បី​បន្ត​ភាព​ជោគជ័យ ទៀត​ដូច​សិស្ស​ច្បង​ដែល​នាំ​អោយ​គេ​ស្គាល់​កម្ពុជា បាន​ល្បី​កន្លង​មក​។ ​

អត្ថបទសរសេរ ដោយ