ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​រដូវប្រាំង​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​រង​ការ​ខូចខាត​ជា​ច្រើន​ខ្នង នៅ​ស្រុក​មេមត់

1 ឆ្នាំ មុន
  • កំពង់ចាម

ស្រប​ពេល​អាកាសធាតុ​កំពុង​តែ​ក្តៅ​ក្នុង​រដូវប្រាំង ធ្វើ​ឱ្យ​មនុស្ស និង​សត្វ​ពិបាក​ក្នុង​ការ​រស់នៅ បន្ទាប់​មក​ស្រាប់តែ​ផ្ទៃមេឃ​ឡើង​ខ្មៅ​ងងឹត​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​២​លើក ស្ថិត​នៅ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​អាកាសធាតុ​កំពុង​តែ​ក្តៅ​ក្នុង​រដូវប្រាំង ធ្វើ​ឱ្យ​មនុស្ស និង​សត្វ​ពិបាក​ក្នុង​ការ​រស់នៅ បន្ទាប់​មក​ស្រាប់តែ​ផ្ទៃមេឃ​ឡើង​ខ្មៅ​ងងឹត​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​២​លើក ស្ថិត​នៅ​ភូមិ​ស្រែ​កណ្តាល ឃុំ​កំ​ពាន់​និង​ភូមិ​កំ​បាស់ ឃុំ​មេ​មង ស្រុក​មេមត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០​យប់ ជា​ហេតុ​ធ្វើ​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ត្រូវ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​ស្លា​.​ប់​នោះ​ទេ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​ធ្វើ​អោយ​ខូច​ផ្ទះ​ប្រជាពលរដ្ឋ​មានការ​ខូចខាត​ជា​ច្រើន​ខ្នង ក្នុង​នោះ​រួម​មាន ៖ ១- ផ្ទះ​ឈ្មោះ សួន សុធា ត្រូវ​រង​ការ​ខូចខាត​បាក់​សំ​យ៉ាប​ខាង​មុខ​ផ្ទះ​។ ២- ផ្ទះ​ឈ្មោះ វ៉ា​ន់ ឃឿ​ន ត្រូវ​របើក​ក្បឿង​មួយ​ជ្រុង​ខាងត្បូង​។ ៣- ផ្ទះ​ឈ្មោះ វ៉ា​ន់ លឹ​ម ត្រូវ​រង​ការ​ខូចខាត​ប៉ើង​យ៉​មុខ​ខាង​មុខ​ផ្ទះ​។ ៤- ផ្ទះ​ឈ្មោះ ហូ លាង​ហេ​ន ត្រូវ​របើក​ដំបូល​។ ៥- ផ្ទះ​ឈ្មោះ រឿ​ន ត្រូវ​របើក​ក្បឿង​ជ្រុង​ខាងត្បូង​។ ៦- ឈ្មោះ សុខ វ៉ា​ន ត្រូវ​របើក​ដែក​ចង្ក្រាន​បាយ​។ ៧- ផ្ទះ​ឈ្មោះ មួន ឈឿ​ន របើក​ដំបូលផ្ទះ​។ ៨- ផ្ទះ​ឈ្មោះ ប្លោក ណេ​ង ត្រូវ​របើក​ដំបូល​។ ៩- កុដិ​លោក​ត្រូវ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​ត្រូវ​ដើមឈើ​ដួល​រលំ​សង្កត់ពីលើ ធ្វើ​ឱ្យ​ខូចខាត​ទាំងស្រុង​តែ​ម្តង និង​នៅ​មានការ​ខូចខាត​តិចតួច​មួយ​ចំនួន​ទៀត​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ថា ស្រព​ពេល​នោះ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០​យប់ ក៏​មាន​ខ្យល់​កន្ត្រាក់​មួយ​កើតឡើង ធ្វើ​ឱ្យ​បាក់​ដើមឈើ​រលំ​សង្កត់ពីលើ​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ​សាន ថន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ចំណុច​គីឡូម៉ែត្រ​៥៤ ស្ថិត​ក្នុងភូមិ​កំ​បាស់ ឃុំ​មេ​មង ស្រុក​មេមត់ បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន​០១​ខ្នង​, បាក់​ធ្នឹម​ចំនួន​០៤​ដើម​, ក្ដារជញ្ជាំង​ផ្ទះ​ចំនួន​០៤​សន្លឹក និង​ផ្ទះបាយ​ទំហំ​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ​ទៀត​ផង​។

ក្រោយ​ពី​ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង លោក​វរសេនីយ៍ឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍​ស្នងការ ដើម្បី​ឱ្យ​កម្លាំង​កាកបាទ​ជួយ​ដល់​លំនៅ​ឋាន​ពលរដ្ឋ​ណា​ដែល​ទទួល​រង​ការ​ខូចខាត​ធ្ងន់​ជាងគេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ