ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិនហ្វ៊ី​សហ​ការ​ជា​មួយ​​ក្រុមចម្រៀង​​​តៃវ៉ាន់​​​បង្កើត​ផលិតកម្ម​សម្ដែង​ថ្មី​​​​

2 ឆ្នាំ មុន

តារា​កំប្លែង​ដ៏​ល្បី​ល្បាញ​របស់​ហុងកុង លោក​ស្ទីហ្វឹន​ ចូវ​ (Stephen Chow)​ ដែល​​​គេ​ច្រើន​ស្គាល់​ថា​ទិនហ្វ៊ី ក្រៅ​ពី​ជា​តារា​ភាព​យន្ត លោក​ក៏​ជា​​អ្នក​ដឹក​នាំ​​ខ្សែ​ភាព​យន្ត​​ផង​ដែរ​។​ តាម​ព័ត៌មាន​ចុ​ង​ក្រោយ​នេះ​បង្ហាញ​ថា​លោក​កំពុង​សហ​ការ​គ្នា​ជា​មួយ​ក្រុម​​ចម្រៀង​តៃវ៉ាន់​​​ម៉េដេ (Mayday)…

តារា​កំប្លែង​ដ៏​ល្បី​ល្បាញ​របស់​ហុងកុង លោក​ស្ទីហ្វឹន​ ចូវ​ (Stephen Chow)​ ដែល​​​គេ​ច្រើន​ស្គាល់​ថា​ទិនហ្វ៊ី ក្រៅ​ពី​ជា​តារា​ភាព​យន្ត លោក​ក៏​ជា​​អ្នក​ដឹក​នាំ​​ខ្សែ​ភាព​យន្ត​​ផង​ដែរ​។​ តាម​ព័ត៌មាន​ចុ​ង​ក្រោយ​នេះ​បង្ហាញ​ថា​លោក​កំពុង​សហ​ការ​គ្នា​ជា​មួយ​ក្រុម​​ចម្រៀង​តៃវ៉ាន់​​​ម៉េដេ (Mayday) ​ដើម្បី​បង្កើត​ក្រុម​ថ្មី១​ទៀត​ដែល​លោក​​ឱ្យ​ឈ្មោះ​ថា​ «​ក្រុម​ចម្រៀង​មាន​ពេល​វេលា​កំណត់​»​។

ទិន​ហ្វ៊ី​ (រូប​កណ្ដាល​) ថត​រូប​ជុំ​គ្នា​ជា​មួយ​សមាជិក​ក្រុម​ម៉េដេ​ (Mayday)

តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​​​​អ៊ីនស្តាក្រាម​កាល​ពី​ថ្ងៃ​សៅរ៍, ​តារា​កំប្លែង​ដែល​មាន​វ័យ​៦០​ឆ្នាំ​រូប​នេះ​បាន​ផ្សព្វផ្សាយ​រូប​ថត​របស់​លោក​ថត​ជុំ​គ្នា​ជា​មួយ​​​សមាជិក​ក្រុម​ម៉េដេ​ដែល​មាន​ចំនួន​បួន​នាក់​។​ ប៉ុន្តែ​អ្នក​វាយ​ស្គរ​ដៃ​ឯក​ លោក​ក័នយូ (Guan You) មិន​បាន​មាន​វត្ត​មាន​នៅ​ក្នុង​ពិធី​ថត​រូប​នោះ​ទេ​។ ​ទិនហ្វ៊ី និង​ក្រុម​​​តន្ត្រី​ករ​​ទាំង​នោះ​បាន​​ព្រម​ព្រៀង​គ្នា​​បង្កើត​ក្រុម​ថ្មី១​​ឈ្មោះ​ជូនដេ (Juneday)។​

សមាជិក​ក្រុម​តន្ត្រីករ​តៃវ៉ាន់ ម៉េដេ (Mayday)

ទិន​ហ្វ៊ី​និយាយ​បែប​កំប្លែង​នៅ​លើ​ស្ទេថឺស​អ៊ីនស្ត្រាក្រាម​ (Instagram status) របស់​លោក​ថា​ក្រុម​ថ្មី​នេះ​បង្កើតឡើង​​យ៉ាង​ហោច​​​ណាស់​ក៏​​​​បាន​​​​លើស​ពី​២៤​ម៉ោង​ដែរ​។ លោក​ថា​​យើង​កំពុង​ខិត​ខំ​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​កំណត់​ប្រភេទ​បទ​ភ្លេង​ ​និង​ដើម្បី​ធ្វើ​ម៉េច​ចេញ​បទ​ចម្រៀង​ទី​១​ភ្លាម មិន​ឱ្យ​រង់​ចាំ​យូរ​ទេ ត្រូវ​តែ​​ទទួលបាន​ការ​និយម​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​តែ​ម្ដង​។​

​កាល​ពី​ថ្ងៃ​អាទិត្យ​, ​​ប្រធាន​ក្រុម​​​​តន្ត្រី​ម៉េដេ​ លោកអាស៊ីន (Ashin) វ័យ​៤៧​ឆ្នាំ​ បាន​បង្ហោះ​រូប​ថត​​នៅ​ក្នុង​ឱកាស​ជួប​ជុំ​គ្នា​ជា​មួយ​ទិនហ្វ៊ី។​ គាត់​ក៏​​បង្ហោះ​រូប​​ថត​ដទៃ​ទៀត​​ជា​មួយ​នឹង​ទិនហ្វ៊ី​តាំង​ពី​​មុន​នោះ​ផង​ដែរ​​​។ ទិនហ្វ៊ី​បាន​ជួប​សមាជិក​ក្រុម​ម៉េដេ​ដោយ​ឥត​ព្រាង​ទុក​កាល​ពី​សប្ដាហ៍​មុន, នៅ​ពេល​​​​សមាជិក​ក្រុម​ម៉េដេ​​​ធ្វើ​ដំណើរ​ទស្សនា​ចរណ៍​​កម្សាន្ត​នៅ​ទី​ក្រុង​ហុង​កុង​។

​គ្រាន់​តែ​ពួក​គេ​ជួប​គ្នា​ភ្លាម ​ក៏​និយាយ​​ត្រូវ​ចិត្ត​គ្នា​ភ្លែត ហាក់​ដូច​ជា​មាន​និស្ស័យ​ជា​មួយ​គ្នា​តាំង​ពី​យូរ​មកហើយ​។ ​​​ដោយ​មិន​ចង់​​​រង់​ចាំ​យូរ​ទេ​ត​ទៅ​ទៀត​​​, ទិន​ហ្វ៊ី​​​ជា​មនុស្ស​ល្បី​ស្រាប់។​​ ពួក​គេ​ក៏​​ផ្ដួច​ផ្ដើម​បង្កើត​ក្រុម​ផលិត​កម្ម​សម្ដែង​ថ្មី​​ភ្លាម​ៗ​តែ​ម្ដង​​​។ ​

ទិនហ្វ៊ី​បង្ហោះ​ស្ទេថឺស (status) នៅ​លើ​អ៊ីន​ស្ត្រាក្រាម​ថា​ «​សមាជិក​​ទាំង​៤​រូប​ដែល​បាន​ជួប​គាត់​នោះ​បាន​កោត​សរសើរ​គាត់​មិន​ដាច់​ពី​មាត់​ចំពោះ​សមត្ថភាព​សម្ដែង​របស់​​គាត់​​។ មិន​តែ​ប៉ុណ្ណោះ​, ពួក​គេ​បាន​ជូន​​កាដូ​សម្រាប់​គាត់​នៅ​ក្នុង​ការ​ជួប​គ្នា​គ្រា​ដំបូង​នូវ​នំ​ដំណាប់​ម្នាស់​១​ចំនួន​ផង​ដែរ​។ ពួក​គេ​គួរ​សម​ណាស់ និង​​បាន​ជម្រាប​ជូន​គាត់​ឱ្យ​រង់​ចាំ​ដំណឹង​ល្អ។​​ ​មិន​យូរ​ទេ​, ពួក​គេ​នឹង​ហៅ​ទូរស័ព្ទ​ទៅ​រក​គាត់​​»​។​

​មិន​យូរ​ប៉ុន្មាន​ ទិន​ហ្វ៊ី​​​​ក៏​បាន​បង្ហោះ​​ស្ទេ​ថឺស​នៅ​លើ​អ៊ីនស្តាក្រាម​ អម​ដោយ​រូប​ថត​១​សន្លឹក​បង្ហាញ​នំ​ស្នូល​ដំណាប់​ម្នាស់​ដែល​ពួកគេ​ជូន​គាត់​ជា​កាដូ។ ទិន​ហ្វ៊ី​​​សរសេរ​រៀប​រាប់​ថា​​ «​សង្ឃឹម​ថា​ពេល​ខ្ញុំ​ញ៉ាំ​នំ​នេះ​មិន​ទាន់​អស់​ទេ ពួក​គេ​មុខ​តែ​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​ជាក់​ជា​មិន​ខាន​ឡើយ​»​។​ ​គ្រាន់​តែ​ឮ​​​ថា​ទិនហ្វ៊ី​ និង​ក្រុម​តន្ត្រី​តៃវ៉ាន់​​ត្រៀម​បើក​ផលិត​កម្ម​សម្ដែង​ថ្មី​​, ​ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​សម្ដែង​ការ​អប​អរ​សាទរ​​យ៉ាង​ច្រើន​លើស​លប់​​ ។ ប្រធាន​ក្រុម​នេះ គឺ​លោក​អាស៊ីន (Ashin)​មិន​រង់​ចាំ​យូរ​ទេ​។

​គាត់​ក៏​សួរ​ប្រិយមិត្ត​អ្នក​គាំទ្រ​ថា​​តើ​ពួ​កគេ​ចង់​ឱ្យ​ទិនហ្វ៊ី​ថត​ឈុត​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ណា​។​ ត្រឹម​តែ​រយៈ​ពេលបី​​ម៉ោង​ប៉ុណ្ណោះ​ ​​​​អ្នក​​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​បាន​សរសេរ​ខំ​មឹន​ឆ្លើយ​តប​រហូត​ដល់​ជាង​៤៧​ខេ​ (47K)។ នៅ​ក្នុង​ចំណោម​នោះ, អ្នក​ខ្លះ​ចង់​ឱ្យ​ទិនហ្វ៊ី​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​តាំង​ពី​យូរ​មក​ហើយ ​​គឺ​បទ​​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា​អូនលីយូ (Only You) ​ជា​បទ​ចម្រៀង​​ដើម​របស់​ក្រុម​ដឹផ្លេតថឺ​ ​(The Platters)​ ​និង​ត្រូវ​បាន​ថត​ឡើង​វិញ​កាល​ពី​ឆ្នាំ​១៩៩៥​​។​ ​

​បទ​ចម្រៀង​អូនលី​យូ​​ ត្រូវ​បាន​​​ដាក់​បញ្ចូល​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​​រឿង​ ស្ដេច​​ស្វា​ទិនហ្វ៊ី​វគ្គ​២​ (A Chinese Odyssey: Part 2) ​ចេញ​ផ្សាយ​ឆ្នាំ​១៩៩៥។ រឿង​នេះ​សម្ដែង​ដោយ​​​ទិនហ្វ៊ី ​និង​​​តារា​ជើង​ចាស់​លោក​ឡាវកា​យីង (Law Kar Ying)៕

ប្រភព៖ The Strait Times

រូប​ poster ​នៃ​ខ្សែ​ភាពយន្ត​រឿង​ស្ដេច​ស្វា​ទិនហ្វ៊ី​ វគ្គ​២​
ឈុត​មួយ​នៃ​រឿង​ស្ដេច​ស្វា​ទិន​ហ្វ៊ី​ វគ្គ​២
ឈុត​មួយ​នៃ​រឿង​ស្ដេច​ស្វា​ទិន​ហ្វ៊ី​ វគ្គ​២
ឈុត​មួយ​នៅ​ក្នុង​រឿង​អ្នក​លេង​កាំបិត​ហោះ​ ០០៧, លោក​ឡាវកា​យីង (Law Kar Ying) និង​ទិនហ្វ៊ី​
ទិនហ្វ៊ី​ថត​ជា​មួយ​គូ​សម្ដែង​ចាស់​វស្សា​ លោក​ង៉ ម៉ាន់តាត (Ng Man-tat) (ទទួល​អនិច្ច​កម្ម​ឆ្នាំ​២០២១​)
ទិនហ្វ៊ីសម្ដែង​ជា​មួយ​អ្នក​ស្រីសឹស៊ីលា ឆឺង (Cecilia Cheung)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ