ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​កម្ពស់​៦​ជាន់​ត្រូវ​ភ្លើង​ឆេះ តែ​អន្តរា​គមន៍​​​ទាន់​​ឆេះ​អស់​១​បន្ទប់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សណ្ឋាគារ​កម្ពស់​មាន​៦​ជាន់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​១​បន្ទប់ តែ​សំណាង​ហើយ​ជួយ​អន្តរាគមន៍​ទាន់​ពេល កើតឡើង​កាលពី​ថ្ងៃ​ទី​២០ មេ​សា ស្ថិត​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ សណ្ឋាគារ​កម្ពស់​មាន​៦​ជាន់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​១​បន្ទប់ តែ​សំណាង​ហើយ​ជួយ​អន្តរាគមន៍​ទាន់​ពេល កើតឡើង​កាលពី​ថ្ងៃ​ទី​២០ មេ​សា ស្ថិត​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា អគ្គិភ័យ​បាន​ឆាបឆេះ​សណ្ឋាគារ​៦​ជាន់​ក្នុង​បូ​រី​សាន​ស៊ា​ន ហូ ត្រូវ​បាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ យោធា ដឹកនាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​អន្តរាគមន៍​បាញ់​ពន្លត់​ឆេះ​អស់​១​បន្ទប់​ជាន់​ទី​១ ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ កម្លាំង​ចម្រុះ​ប្រមាណ​ជិត​៥០​នាក់​បាន​ជួយ​អន្តរា​គមន៍ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាន​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា ដែល​ឆាប​ឆេះ​អស់​តែ​១​បន្ទប់​ដែល​ខូចខាតសម្ភារ​មាន​គ្រែ និង​ពូក​ដែល​ជួល​អោយ​ជនជាតិ​ចិន​ស្នាក់​នៅ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា អគ្គិភ័យ​ដែល​ឆាបឆេះសង្ស័យ​អាច​បណ្តាល​មក​ពី​ជនជាតិ​ចិន​ជួល​ស្នាក់​នៅ​ហើយ​ជក់បារី​បោះចោល​ក្នុង​បន្ទប់ ទើប​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ​កើត​ឡើង ដោយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​គ្រឿង​ទើប​គ្រប់គ្រង​ស្ថានភាព​បាន ។​

អត្ថបទសរសេរ ដោយ