ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត មាន​ភ្ញៀវ​ទេស​ចរ​​ជាតិ និង​អន្តរជាតិ​ដើរ​កម្សាន្ត​ជាង​២​លាន​នាក់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

ខេត្តសៀមរាប ៖ មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣ មាន​ចំនួន​ប្រមាណ ១.០៣០. ០២៤ នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំនួន​ប្រមាណ ១.០២៧.០០០ នាក់​។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បន្ត​ថា ពួក​គាត់​បាន​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​តំបន់​អង្គរ និង​ក្នុង​ក្រុង​សៀមរាប មាន​ចំនួន​ប្រមាណ ៨៥០.០០០ នាក់​, នៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ចំ​នួ​ប្រមាណ ១៥.០០០ នាក់​, តំបន់​ទន្លេសាប ចំនួន​ប្រមាណ ១២.០០០ នាក់ និង​នៅ​ក្នុង​សហគមន៍​ទេសចរណ៍ ព្រមទាំង​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​ទៀត ចំនួន​ប្រមាណ ១៥០.០០០ នាក់ ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣.០២៤ នាក់​ផង​ដែរ​។

ប្រភព​ពី​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បញ្ជាក់​ថា សម្រាប់​រយៈពេល​៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៣​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដើរ​កម្សាន្ត ចំនួន ២.១២០.៣៧៣​នាក់ រួម​មាន ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​ប្រមាណ ២.១០៧.០០០ នាក់ ក្នុង​នោះ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​តំបន់​អង្គរ និង​ក្នុង​ក្រុង​សៀមរាប ចំនួន​ប្រមាណ ១.៧៥០.០០០ នាក់​, នៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ចំនួន​ប្រមាណ ៣៨.០០០ នាក់​, តំបន់​ទន្លេសាប ចំនួន​ប្រមាណ ២៤.០០០ នាក់​, នៅ​សហគមន៍​ទេសចរណ៍ និង​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​មាន​ចំនួន​ប្រមាណ ២៩៥.០០០ នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ១៣.៣៧៣ នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ