ខេត្តស្ទឹងត្រែង៖ ថ្ងៃវិរៈវ័នបត ជាថ្ងៃចូលឆ្នាំទី២ ខេត្តស្ទឹងត្រែង ទទួលភ្ញៀវសរុបចំនួន១០១០២នាក់។ នេះបើតាមការឱ្យដឹងជាផ្លូវការពីប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោកអ៊ន់ ប៉ោសឿន។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងចូលឆ្នាំថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ទទួលបានភ្ញៀវទេសចរចំនួន១០១០២ នាក់ ដែលធ្វើដំណើរមកលេងកម្សាន្តនៅតាមរម្មណីយដ្ឋាននានាក្នុងខេត្ត ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ក៏មានភ្ញៀវទេសចរអន្តរជាតិ២០នាក់ផងដែរ។

លោក អ៊ន់ ប៉ោសឿន បន្តថា ជុំវិញការហក់ឡើងខ្ពស់នៃកំណើនភ្ញៀវទេសចរបែបនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ យើងក៏អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ផងដែរ ដែលជាឱកាសដល់បងប្អូនប្រជាពលរដ្ឋអាចដើរហើរ ដោយសេរីមិនមានការភ័យខ្លាចឡើយ៕
ចែករំលែកព័តមាននេះ