ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​ផឹកស៊ី​ពេល​រាត្រី​នៅ​ភ្នំពេញ​កំពុង​កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មិន​ថា​យុវវ័យ និង​វ័យ​កណ្ដាល​នោះ​ទេ ភាគច្រើន​តែង​យក​ហាង​ផឹកស៊ី ដោយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន មិន​ថា​យុវវ័យ និង​វ័យ​កណ្ដាល​នោះ​ទេ ភាគច្រើន​តែង​យក​ហាង​ផឹកស៊ី ជា​កន្លែង​ប្រមូលផ្ដុំ​ណាត់ជួប​គ្នា​ដើម្បី​ជជែក​ពិភាក្សា​ការងារ ឬ​បង្កើន​ចំណងមិត្តភាព​ជាដើម ដោយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​វត្តមាន​ហាង​ផឹកស៊ី​កើន​ឡើងជា​បន្ដបន្ទាប់​នៅ​បណ្ដា​ផ្លូវ និង​តំបន់​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

តាម​បណ្ដា​ហាង​នីមួយ​ៗ មិន​ថា​ថ្ងៃ​ឈប់​សម្រាក ឬ​មាន​ភ្លៀងរលឹម​បែប​ណា​ទេ គឺ​តែងតែមាន​ភ្ញៀវ​ចូល​រាល់ថ្ងៃ មិន​ចេះ​ដាច់ បើ​ទោះបីជា​ហាង​ទាំងនោះ​នៅ​ក្បែរ​ៗ​គ្នា​ក៏​ដោយ ។ ជាក់ស្តែង ដូច​ជា​ហាង​នៅ​តំបន់​ផ្លូវ​កម្ពុជា​ក្រោម​ជាដើម ចាប់ពី​ម៉ោង​៧​យប់​ឡើង​ទៅ នៅ​តាម​ចិញ្ចើម​ផ្លូវ​សម្បូរ​ដោយ​ម៉ូតូ​ចត​តម្រៀប​គ្នា​យ៉ាង​ស្អេកស្កះ និង​មាន​បុគ្គលិក​ចាំ​ស្ទាក់​ហៅ​ម៉ូយ​ទៀត​ផង ។

បើ​តាម​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​មើលឃើញ​ថា កំណើន​នៃ​ហាង​ផឹកស៊ី​កើនឡើង គឺ​មាន​កត្តា​២​យ៉ាង​ធំ​ៗ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​រូប​នេះ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ តុលា ម្សិលមិញ​ថា ៖«​មាន​កត្តា​សំខាន់​ចំនួន​២ ដែល​នាំ​ឲ្យ​ហាង​ផឹកស៊ី​កើតឡើង​ច្រើន  គឺ​យុវវ័យ​និយម​ផឹកស៊ី​នៅ​ក្រៅ​ផ្ទះ​កាន់តែ​ច្រើន ដោយសារ​តែ​ពួក​គេ​មាន​ប្រាក់​ចំណូល​សមរម្យ និង​ការ​និយម​បើកមុខ​របរ​តាម​គ្នា​របស់​សហគ្រិន ដោយសារ​សមត្ថភាព​យល់​ដឹង​របស់​ពួក​គេ​នៅ​មាន​កម្រិត​នៅឡើយ​។ ចំណែក​យុវវ័យ​ដែល​និយម​ចូល​ចិត្ត​ណាត់គ្នា​ផឹកស៊ី​ពេល​ល្ងាច​ជាមួយ​ក្រុមការងារ​នៅ​តាម​ហាង​នោះ ភាគច្រើន​ជា​អ្នក​ដែល​មាន​ប្រាក់ខែ​ចាប់ពី​៨០០​ដុល្លារ​ចុះ​ក្រោម តែបើ​ប្រាក់ខែ​ពី​៨០០​ដុល្លារ​ឡើង​ទៅ ហាក់ដូច​មិនសូវ​ចូល​ហាង​អីចឹង​ៗ​ប៉ុន្មាន​ទេ ព្រោះ​ពួក​គេ​បារម្ភ​ពី​សុខភាព​ច្រើន​ជាង » ។

លោក​ថា ៖« អនាម័យ​នៃ​ការ​ធ្វើ​ម្ហូបអាហារ​នៅ​តាម​ហាង​ខ្លះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ ដោយសារ​កម្ពុជា​ពុំ​ទាន់​មាន​បទដ្ឋាន​ត្រួតពិនិត្យ​បាន​ច្បាស់លាស់​នៅឡើយ » ៕