ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! ពេជ្រ សុវណ្ណ​ភិ​ជ្ជ​រ៉ា ប្រកួត​លើក​ទី​២ ទោះ​មិនមែន​តួឯក តែ​ក៏​ទទួល​ពានរង្វាន់​២​ក្នុង​ដៃ​ផង​​ដែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា ពេជ្រ សុវណ្ណ​ភិ​ជ្ជ​រ៉ា តារា​ធ្លាប់​លេចធ្លោ​កាលពី​ច្រើន​ឆ្នាំ​មុន​នោះ ពេល​នេះ​បាន​វិល​ត្រឡប់​ចូល​ប្រកួត​ជា​លក្ខណៈ​បវរកញ្ញា ដោយ​នាង​ចូលរួម​ប្រកួត Miss Supranational Cambodia 2023 ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយនឹង

រាជធានី​ភ្នំពេញ ៖ កញ្ញា ពេជ្រ សុវណ្ណ​ភិ​ជ្ជ​រ៉ា តារា​ធ្លាប់​លេចធ្លោ​កាលពី​ច្រើន​ឆ្នាំ​មុន​នោះ ពេល​នេះ​បាន​វិល​ត្រឡប់​ចូល​ប្រកួត​ជា​លក្ខណៈ​បវរកញ្ញា ដោយ​នាង​ចូលរួម​ប្រកួត Miss Supranational Cambodia 2023 ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយនឹង​រក​ឃើញ​ម្ចាស់​មកុដ​ដែល​បាន​ទៅ​លើ​កញ្ញា លីវ ជី​លី​។

អតីត​កញ្ញាឯក​ប្រ៊ី​ន​ស​តុ​ន ឆ្នាំ​២០០៧ រូប​នេះ មិន​ខកចិត្ត​នោះ​ទេ ដោយ​ការ​ប្រជែង​គេឯង​នេះ ធ្វើ​ដោយ​សមត្ថភាព ព្រោះ​ទទួល​បាន​ពាន​ដល់​ទៅ​២​ក្នុង​ឱកាសល្អ​នេះ​។ ពេជ្រ សុវណ្ណ​ភិ​ជ្ជ​រ៉ា ដែល​ដាក់​ឈ្មោះ​ពិត​ពេល​ប្រកួត ឡៅ ពេជ្រ​ពិសិដ្ឋ បាន​ប្រកួតប្រជែង Miss Supranational Cambodia 2023 តំណាង​ខេត្ត​ព្រះ​សីហ​នុ​។

បើ​ទោះបីជា​នាង​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ក្នុង​ការ​ប្រឡង និង​ធ្លាប់​គ្រង​មកុដ​មែន តែ​ស្រី​ស្អាត​រូប​នេះ ក៏​ប្រទះ​នឹង​បរិប​ថ​រដូវ​កាល វិវត្តន៍​ក្នុង​ការ​ប្រកួត​បច្ចុប្បន្ន​ដែល​ប្រែប្រួល​ខុស​ឆ្ងាយ​ពី​អតីតកាល​។ ភិ​ជ្ជ​រ៉ា បាន​ត្រងត្រាប់ យកចិត្តទុកដាក់​លើ​សព្វ​វិញ្ញាសា ដើម្បី​ឆក់​ចិត្ត​គណៈ​ក​ម្មា​ការ​អោយ​មើលឃើញ​ពី​ទេព​កោសល្យ ក្នុង​នាម​ជា​បេក្ខភាព​ម្នាក់​។

ជា​ចុង​ក្រោយ ក្នុង​ចំណោម​បេ​ក្ខ​នារី​ចំនួន​១៨​រូប កញ្ញា​សាច់​.​សរូប​នេះ​ឆ្លង​ចូល​វគ្គ​១០​រូប​ចុង​ក្រោយ ដោយ​មិន​បាន​ចូល​ដល់​នារី​កំពូល​ទាំង​៥​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​ពិសេស គឺ​នាង​ទទួល​បាន​ពានរង្វាន់​២​ក្នុង​ដៃ គឺជា​ពាន​កិត្តិយស និង​ពាន​ទេព​កោសល្យ​ឆ្នើម​។ ទាំង​អស់នេះ ជា​សមិទ្ធផល​ដែល​នាង​ប្រឹងប្រែង ហើយ​ទទួលស្គាល់​ថា នារី​កម្ពុជា​ជំនាន់​ថ្មី មិន​ត្រឹមតែ​ស្អាត​នោះ​ទេ តែ​ក៏​មាន​ភាព​ជឿជាក់ ចេះ​ដឹង និង​មាន​ភាព​ក្លាហាន​ខុស​ពី​ពេល​មុន​ៗ​។

ស្រី​ស្អាត ពេជ្រ សុវណ្ណ​ភិ​ជ្ជ​រ៉ា ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត នាង​នៅ​តែ​ប្រកាស​ទទួល​ការងារ​សិល្បៈ មិន​ថា​សម្តែង ឬ​ថត​ស្ព​ត​ផ្សេង​ៗ​នោះ​ទេ ព្រោះថា សិល្បៈ​ជា​អ្វី​ដែល​នាង​មិន​អាច​បំភ្លេច​បាន ហើយ​តែង​តែ​លះបង់​រក​ផ្លូវ​ដើរទៅ​មុខ​។ ចំណែក​តាម​រយៈ​ការ​ប្រឡងប្រជែង​សម្រស់​ជា​ថ្មី ក៏​ជា​ការ​ដកស្រង់​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ​លើ​វិស័យ​បវរកញ្ញា​ដែល​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​។ នាង​ក៏​អគុណ​អ្នក​ផ្តល់​កម្លាំង​ចិត្ត ទាំង​គ្រួសារ មិត្តភក្តិ និង​បណ្តា​អ្នក​ធ្លាប់​គាំទ្រ ដែល​មិន​បាន​បំភ្លេច​រូប​នាង គ្រា​បាត់​មុខ​ច្រើន​ឆ្នាំ​បែប​ណា​ក៏​ដោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ