ខេត្តបន្ទាយមានជ័យ ៖ ការរៀបចំខ្លោងទ្វារចូលប្រាសាទបន្ទាយឆ្មារ ដោយមានការតុបតែងដាក់ភ្លើងបំភ្លឺជាបណ្តើៗដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ នៅក្នុងខេត្តបន្ទាយមានជ័យ ។

លោក អែម សុខា អភិបាលស្រុកថ្មពួកបានប្រាប់ថា អបអរសាទរឆ្នាំថ្មី ឆ្នាំ២០២៣នេះ ជាការខិតខំប្រឹងពីលោកជំទាវ ម៉ៅ ម៉ាល័យ ភរិយាឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត រួមក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីរដ្ឋបាលស្រុក និងខេត្តបានរៀបខ្លោងទ្វារធំចូលឆ្នាំបន្ទាយឆ្មារ ដែលដំឡើងរួចរាល់នៅខាងមុខផ្លូវចូលប្រាសាទបន្ទាយឆ្មារ ស្ថិតឃុំបន្ទាយឆ្មា ស្រុកថ្មពួក ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកោតសសើរចំពោះក្រុមយុវជនខេត្តបន្ទាយមានជ័យ ដែលបានរៀបចំខ្លោងទ្វារដាក់ភ្លើងបំភ្លឺក្នុងប្រាសាទបន្ទាយឆ្មារ ដើម្បីអបអរសាទឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣ ដើម្បីតុបតែងអោយមានសោភ័ណល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិចូលមកកម្សាន្ត ។

លោកឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបានបញ្ជាក់ដែរថា នៅខេត្តបន្ទាយមានជ័យជាតំបន់កំសាន្តប្រវត្តិសាស្ត្រ មានប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ និងរមណីយដ្ឋានអាងជើងគ្រុស ស្រុកថ្មពួក និងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ជាពិសេស នៅសួនមានជ័យក្រុងសិរីសោភ័ណបានរៀបចំកន្លែងកម្សាន្តរាំសប្បាយ ។











ចែករំលែកព័តមាននេះ