ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ បញ្ញា រង​ការ​រិះគន់​រឿង​មិន​ព្រម​ផ្ទេរ​មកុដ​ឱ្យ​ម្ចាស់​ថ្មី​ពេក ពេល​នេះ Mister Supranational Cambodia ចេញ​មុខ​បញ្ជាក់​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​គ្មាន​មិន​សំចៃមាត់​ដល់ ឡៅ បញ្ញា ពេញ​បណ្តាញ​សង្គម​ខ្លាំង​ពេក ពេល​នេះ​ទើប​ផេ​ក Mister Supranational Cambodia បាន​ចេញ​លិខិត​បកស្រាយ​ថា «​មកុដ​របស់​កម្មវិធី Mister Supranational Cambodia Organization គឺជា​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​គ្មាន​មិន​សំចៃមាត់​ដល់ ឡៅ បញ្ញា ពេញ​បណ្តាញ​សង្គម​ខ្លាំង​ពេក ពេល​នេះ​ទើប​ផេ​ក Mister Supranational Cambodia បាន​ចេញ​លិខិត​បកស្រាយ​ថា «​មកុដ​របស់​កម្មវិធី Mister Supranational Cambodia Organization គឺជា​មកុដ​សម្រាប់​បំពាក់​ជា​ការ​អបអរសាទរ​នៃ​ការ​បង្កើត​កម្មវិធី​ឆ្នាំ​ដំបូង គ្រង​ដោយ​បេក្ខភាព​ឆ្នាំ​ដំបូង​តែ​ប៉ុណ្ណោះ សម្រាប់​ចាប់ពី​ឆ្នាំ​នេះ​តទៅ នឹង​មិន​មានការ​បំពាក់​មកុដ​ទៀត​នោះ​ទេ គាត់​បន្ត ដោយ​យើង​រក្សា​គោលការណ៍ International Mister Supranational Organization ដែល​បាន​កំណត់​។ (​បញ្ជាក់​) មកុដ​បង្កើត​ឡើង​នៅ​ឆ្នាំ​ដំបូង សម្រាប់​អបអរ​ពី​ការ​ផលិតកម្ម​វិធី​ឆ្នាំ​ដំបូង​ដែល​យើង​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​របស់​ពិភពលោក Mister Supranational Cambodia 2023»​។

ក្រោយ​ធ្វើការ​បកស្រាយ ដើម្បី​ស្រាយ​ច​ម្ង​ល់​មួយ​នេះ ផេ​ក​ផ្លូវការ​របស់ Mister Supranational Cambodia ត្រូវ​អ្នក​និយម​លេង​បណ្តាញ​សង្គម​រិះគន់​ថា ធ្វេសប្រហែស​មិន​ព្រម​ធ្វើការ​បញ្ជាក់​តាំងពី​ដំបូង ទាល់តែ​គ្រប់​គ្នា​ចាប់ផ្តើម​រិះគន់​ទើប​ចេញ​មក​បកស្រាយ​តាម​ក្រោយ​។

បន្ទាប់​មក​ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​នៅ​ក្នុង​ផេ​ក​របស់ Mister Supranational Cambodia ដោយ​បាន​លើក​ឡើង​ពី​មួយ​ទៅ​មួយ​បែប​នេះ​ថា «​នេះ​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន គួរតែ post ប្រាប់​គេ​មុន​ប្រឡង ដើម្បី​ឲ្យ​គេ​បាន​យល់ ទើប​មិន​មានការ​រិះគន់​» «​ចុះ​មិន​ប្រាប់​តាំងពី​ដំបូង​» «Okay លើក​ក្រោយ ប្រាប់​មុន​ល្អ​» «​កាល​ដូរ​ប្រូ​ហ្វា​ល់​ដាក់​អ្នក​ជាប់​» «​យូរហើយ​មិន​ប្រាប់ ទាល់តែ fan. ប្រតិកម្ម​បាន​ហាមាត់​និយាយ​»​។

អ្នកខ្លះ​ទៀត​ក៏​បញ្ចេញមតិ​ដាក់​ទៅ​ចំ​ៗ​ថា «​អត់​ទោស​បង មកុដ​មួយ​មែន តែ​ផ្ទេរ​ឲ្យ​គ្រប់​ជំនាន់​ទៅ​វា​ធី​»​។ ចំណែក​មហាជន​ឯទៀត​ក៏​ព្រលយ​ដាក់​ទៅ​វិញ​ឡើង​ចុក​ៗ​ប្រកែក​លែង​រួច​ថា «​កុំ​ទម្លាប់​ទាល់​គេ​ស្ដី​គេ​ថា ទើប​មាន​ហេតុផល​។ ព្រោះ​កម្មវិធី​ធំ​ដំ គេ​តែង​មាន​បែប​មាន​បទ ការ​ប្រកាស​នានា​។ តាំង​គេ​រិះគន់ ក្លាយជា​តួ​កំសត់​ភ្លាម ស្ដី​ចេញ​ឡើង “​អ្នក​ថា​នឹង​បាន​ជួយ​អី​គេ​ខ្លះ​ហើយ​” ប្រយ័ត្ន​កុំ​ឲ្យ​មាន​ពាក្យ​បែប​នេះ ព្រោះ​បើ​គ្មាន​អ្នក​រិះគន់ ក៏​គ្មាន​អ្នក​ស្ថាបនា​ដែរ​» «​ខ្ញុំ​ពិតជា​អត់​យល់​នោះ​ទេ ធ្វើ​អ្វី​មួយ​បើ​មិន​បាន​គេ​នាំ​គ្នា​ជេរ​ទេ ម្នាក់​ៗ​មិន​ចេះ​ឈឺ​តែ​ម្ដង ទាល់តែ​គេ​ចេញ​មុខ​មក​ប្រតិកម្ម​រិះគន់​បាន​ធ្វើ​ឯង​អី​ណា​ចេញ​មុខ​មក​បកស្រាយ យូរហើយ ហេតុ​អ្វី​ក៏​មិន​ជំរាប​ប្រាប់​អោយ​គេ​បានដឹង​អ​ញ្ចឹ​ង​ឆ្ងល់​ដែរ?​»​។

គួរ​រំលឹក​ថា កាលពី​រាត្រី​ថ្ងៃ​ទី​០២ ខែមេសា កម្មវិធី​ប្រកួត Mister Supranational Cambodia 2023 ត្រូវ​បញ្ចប់​ជា​ស្ថាពរ ដោយ​ម្ចាស់​ជ័យ​លា​ភី​សម្រាប់​ឆ្នាំ​នេះ បាន​ទៅ​លើ​កំលោះ​សង្ហា វន សិលា តំណាង​ខេត្តពោធិ៍សាត់​។ ទន្ទឹម​នឹង​ក៏​មានការ​បញ្ចេញមតិ​អបអរ​ចំពោះ​ម្ចាស់​តំណែង​ថ្មី​ហើយ​ងាក​ទៅ​មើល​លោក ឡៅ បញ្ញា ម្ចាស់​តំណែង Mister Supranational Cambodia 2022 វិញ បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​វិភាគ​វែកញែក​ជា​ខ្លាំង ខណៈ​ដែល​មហាជន​ពុំ​ឃើញ​លោក​ដោះ​មកុដ​ដែល​ពាក់​នៅ​លើ​ក្បាល​របស់​ខ្លួន ប្រគល់​ជូន​ទៅ​ម្ចាស់​មកុដ​ដែល​ត្រូវជា​ម្ចាស់​តំ​ណែ​ក​ថ្មី​ឡើយ​។

រហូត​ទប់ចិត្ត​លែង​បាន​តទៅ​ទៀត ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ដាក់​ទៅ​ចំ​បែប​នេះ​ថា «​ហេតុ​អ្វី​ក៏​មិន​ប្រគល់​មកុដ​អោយទៅ​គេ​អ​ញ្ចឹ​ង ស៊ី​ខ្សែលើ​ម្ល៉េះ​នឹង​» «​គេ​ក្លាយជា​ម្ចាស់​តំ​ណែ​ក​ថ្មី​ទៅ​ហើយ មិច​ក៏​មិន​បំពាក់​មកុដ​អោយទៅ​ជា​ថ្មី​ដូច្នេះ យូរ​ៗ​ទៅ​ដូច​យ៉ាង​មិច​មិនដឹង​ទេ​លោក​អើយ​» «​មិច​អត់​ដោះ​មកុដ​អោយ​ចឹ​ង?​»​។

មួយ​ចំនួន​ទៀត​ក៏​បញ្ចេញមតិ​ថា «​ដូច​លេង​ឡុ​កឡ មិច​អត់​ពាក់​មកុដ​អោយ​ចឹ​ង​» «​បងប្រុស​ឡៅ បញ្ញា មិច​ក៏​ឈរ​ធ្វើ​ព្រងើយ​ទៅ​វិញ អត់​គិត​ដោះ​មកុដ​អោយ​គេ​ទេ​អី​» «​មាន​អារម្មណ៍​ថា​ចង់​សើច​យ៉ាង​មិច​ទេ ដល់​ពេល​ឃើញ​បែប​នេះ សុខចិត្ត​ឈរ​ធ្វើ​មិនដឹង អត់​ព្រម​ដោះ​មកុដ​អោយទៅ​គេ​» «​ខ្ញុំ​សុំ​សួរ​មួយ​ទៅ​មើល កម្មវិធី​នឹង​គេ​អត់​ប្រគល់​មកុដ​អោយ​អ្នក​ឈ្នះ​អី​ណា​ហី បានជា​មិនឃើញ​បង​ឡៅ បញ្ញា បែរជា​មិន​ព្រម​ដោះ​មកុដ​ចេញពី​ក្បាល​របស់​ខ្លួន​អោយទៅ​គេ​អ​ញ្ចឹ​ង ម្ចាស់​តំណែង​ថ្មី​គេ​ងាក​មើល​មកុដ​រហូត តែ​ឡៅ បញ្ញា ធ្វើ​អត់​ឃើញ​ទាល់តែ​សោះ​» «​អបអរសាទរ សាក​សម​បំផុត បេក្ខជន​មក​ពី​ខេត្តពោធិ៍សាត់ លោក វន សិលា បាន​ឈ្នះ​តំណែង Mister Supranational Cambodia 2023 ហើយ​ចម្លែក​តែ ឡៅ បញ្ញា ភ្លេច​ពាក់​មកុដ​អោយ​គ្នា​ហើយ​»​។

យ៉ាងណាមិញ បើ​ទោះបីជា​កម្មវិធី​ត្រូវ​បញ្ចប់​ពិតមែន​ក៏​ដោយ ប៉ុន្តែ​ពាក្យ​ខ្សឹប​ខ្សាវ​បាន​បន្ត​ដោយ​រិះគន់​លើ​ម្ចាស់​ជ័យ​លា​ភី Mister Supranational Cambodia 2022 លោក ឡៅ បញ្ញា ថា​មិន​ព្រម​ដោះ​មកុដ​ពីលើ​ក្បាល​ផ្ទេរ​ទៅ​ឱ្យ​ម្ចាស់​ជ័យ​លា​ភី​២០២៣ លោក វន សិលា ដដែល រហូត​ម្ចាស់​ផេ​ក Mister Supranational Cambodia ចេញ​មុខ​មក​ក​ស្រាយ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​រួច​ហើយ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ