ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ខ្ចី​លុយ​ធនាគារ​ទិញ​ផ្ទះ ត្រូវ​មាន​លក្ខខណ្ឌ និង​ឯកសារ​ទាំងនេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាង​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​ឥណទាន​ធនាគារ ដើម្បី​ទិញ​ផ្ទះ ឬ​

រាជធានី​ភ្នំពេញ ៖ ជាង​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​ឥណទាន​ធនាគារ ដើម្បី​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​នានា​បាន​ក្លាយជា​រឿង​សាមញ្ញ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​យ៉ាង​សមរម្យ និង​បាន​ធ្វើ​ឲ្យ​ស្តង់ដា​នៃ​ការ​រស់នៅ​កាន់តែ​ប្រសើរ​ទ្បើ​ង ។ ទោះបី​យ៉ាងណា ក៏​មាន​អ្នកមួយ​ចំនួន​ត្រូវ​បាន​ធនាគារ​បដិសេធ​មិន​ផ្ដល់​កម្ចី​ផង​ដែរ ដោយសារ​តែ​ពុំ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​ធនាគារ​តម្រូវ​ឲ្យ​មាន ។ ដូច្នេះ នៅ​ថ្ងៃនេះ អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា លោកស្រី សោភ័ណ ណា​រី បាន​ប្រាប់​ពី​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ទទួល​បាន​កម្ចី​ទិញ​លំនៅ​ឋាន​នេះ ។

តើ​ធនាគារ​តម្រូវ​ឲ្យ​អតិថិជន​មាន​ឯកសារ និង​លក្ខខណ្ឌ​អ្វីខ្លះ ទើប​អាច​ទទួល​បាន​ទំនុកចិត្ត​ពី​ធនាគារ​នៅ​កម្ពុជា ?

អ្នក​ដែល​អាច​ទទួល​បាន​ឥណទាន​ពី​ធនាគារ ទិញ​លំនៅ​ឋាន ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ៖
-​ទី​១ ជា​ប្រជាពលរដ្ឋ​ដែល​មាន​សមត្ថភាព និង​អត្ត​ចរិតល្អ ។
-​ទី​២ ជា​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទៀងទាត់ ទោះជា​មន្ត្រីរាជការ អ្នកជំនួញ ឬ​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន​ក្តី ។
-​ទី​៣ ជា​អតិថិជន​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​និរន្តរភាព​ការងារ ប្រាក់ខែ​ច្បាស់លាស់ ដែល​អាច​សង​ប្រាក់​មក​ធនាគារ​បាន​ទៀងទាត់ ។
-​ទី​៤ ប្រសិនជា​ខ្ចី​ឥណទាន​សាងសង់​ផ្ទះ អតិថិជន​ត្រូវ​តែ​មាន​ដី​ស្របច្បាប់ និង​ជា​លំនៅ​ឋាន​ស្របច្បាប់ (​ប្រ​សិន​ទិញ​លំនៅ​ឋាន​) ។
-​ទី​៥ ជា​អ្នក​ដែល​ទិញ​លំនៅ​ឋាន​សម្រាប់​រស់នៅ មិនមែន​ទិញ​សម្រាប់​វិនិយោគ ឬ​ទុក​ចោល​ទេ ។
-​ទី​៦ ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​បទដ្ឋាន​ផ្សេង​ៗ​ដែល​អាច​ជំនួស​បាន ។
-​ទី​៧ ត្រូវ​មាន​លិខិតបញ្ជាក់​ពី​ការ​បង់​តម្លៃ​ទឹក និង​អគ្គិសនី ។
-​ទី​៨ ប្រសិនជា​អតិថិជន​ជា​ម្ចាស់​ក្រុមហ៊ុន ពួក​គាត់​ត្រូវ​មាន​ប័ណ្ណ​ប៉ាតង់ មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​លិខិត​ចុះបញ្ជី​ផលិតផល​ជាដើម ។

តើ​អតិថិជន​អាច​ទទួល​បាន​ឥណទាន​នៅ​ទីណា និង​យ៉ាងដូចម្តេច ?
សម្រាប់​ធនាគារ​អេ​ស៊ី​លី​ដា អតិថិជន​អាច​ទទួល​បាន​ឥណទាន​៧០%​នៃ​តម្លៃ​លំនៅ​ឋាន​សរុប​របស់​ពួក​គេ ពោល​គឺ​អតិថិជន​ត្រូវ​មាន​ប្រាក់​៣០%​នៃ​តម្លៃ​លំនៅ​ឋាន​របស់​ខ្លួន ហើយ​អតិថិជន​អាច​ទទួលយក​ឥណទាន​នៅ​គ្រប់​សាខា​ដែល​មាននៅ​គ្រប់​រាជធានី​-​ខេត្ត​ទាំង​២៥​ទូ​ទាំង​ប្រទេស ។

ចំណែក​ការ​រត់ការ​ឯកសារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អតិថិជន​អាច​រត់​ឯកសារ​ដោយ​ខ្លួនឯង ប៉ុន្តែ​អាច​មាន​ជំនួយ​ពី​បុគ្គលិក​ធនាគារ ប្រសិនជា​អតិថិជន​ស្នើ​សុំ​ឲ្យ​ជួយ ព្រោះ​បុគ្គលិក​អេ​ស៊ី​លី​ដា​ជា​អ្នក​បាន​ធ្វើការ​ជិត​ស្និទ្ធ និង​ដឹង​ពី​នីតិវិធី​ដែល​ត្រូវធ្វើ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។

រីឯ​ទំហំ​ឥណទាន គឺ​អាស្រ័យ​លើ​តម្លៃ​លំនៅ​ឋាន​ដែល​អតិថិជន​បាន​ទិញ និង​មាន​រយៈពេល​សង​ត្រឡប់​១០​ឆ្នាំ ។ ចំណែក​អត្រា​ការ​ប្រាក់​ស្ថិត​ក្នុង​រង្វង់​ចាប់ពី​១១,៥០​ដល់​១២%​ក្នុង​១​ឆ្នាំ ៕