ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ប៊ី សុធា​រី បង្ហើប​រឿង​ត្រៀមខ្លួន​ចូលរួម​កម្មវិធី​ប្រកួត​កញ្ញាឯក​ថ្នាក់​ជាតិ ជា​ថ្មី​ម្តងទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា ប៊ី សុធា​រី បង្ហើប​អោយ​ដឹង​ថា នាង​គ្រោង​នឹង​ចូលរួម​កម្មវិធី​ប្រកួត​កញ្ញាឯក​ថ្នាក់​ជាតិ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​ធ្លាប់​ឈ្នះ​លើ​ការ​ប្រកួត​នេះ​ចំនួន​២​លើក​កន្លង​មក​ហើយ​។ មហាជន ប្រាកដជា​បានដឹង​ច្បាស់​ថា

រាជធានី​ភ្នំពេញ ៖ កញ្ញា ប៊ី សុធា​រី បង្ហើប​អោយ​ដឹង​ថា នាង​គ្រោង​នឹង​ចូលរួម​កម្មវិធី​ប្រកួត​កញ្ញាឯក​ថ្នាក់​ជាតិ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​នាង​ធ្លាប់​ឈ្នះ​លើ​ការ​ប្រកួត​នេះ​ចំនួន​២​លើក​កន្លង​មក​ហើយ​។ មហាជន ប្រាកដជា​បានដឹង​ច្បាស់​ថា ស្រី​ស្អាត ប៊ី សុធា​រី ធ្លាប់​ឈ្នះ​ក​មុ​ដ​កម្មវិធី Miss Univers Cambodia ឆ្នាំ​២០១៧ និង​កម្មវិធី Miss Charm ២០២២ ដែល​នាង​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា ក្នុង​កម្មវិធី​មួយ​នេះ​នៅ​ប្រទេស​វៀតណាម​។

យ៉ាងណា បើ​ទោះបីជា​ស្រី​ស្អាត ប៊ី សុធា​រី មិន​បាន​ឈ្នះ​មកុដ​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​ក៏​ដោយ ប៉ុន្តែ​ក៏​ឈ្នះ​បាន​ពាន​ឈុត​តំណាង​ជាតិ​ផង​ដែរ​។ ហើយ​ជា​ថ្មី​ម្តងទៀត​នេះ ស្រី​ស្អាត ប៊ី សុធា​រី មិន​បង្អាក់ដំណើរ ឬ​បញ្ឈប់​ក្តី​ស្រមៃ​របស់​ខ្លួន​លើ​វិ​ថី​កញ្ញាឯក​នៅ​ត្រឹមនេះ​ឡើយ ពោល​គឺ​នាង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ថ្នាក់​ជាតិ​ជា​ថ្មី​ម្តងទៀត​។

ស្រី​ស្អាត ប៊ី សុធា​រី បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា «​នាង​ខ្ញុំ ប៊ី សុធា​រី នឹង​ធ្វើការ​ចូលរួម​ប្រកួត​ជា​ថ្មី​ម្ដងទៀត​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ពេល​ខាង​មុខ​នេះ កុំ​ភ្លេច​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ​ផង​ដែរ​»​។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ស្រី​ស្អាត ប៊ី សុធា​រី នឹង​ចូលរួម​ប្រកួត​បវរ​ក​ញ្ញ​ថ្នាក់​ណាមួយ​ឡើយ? ដោយ​នាង​នៅ​មិន​ទាន់​អាច​បង្ហើប​ប្រាប់​មហាជន​នៅឡើយ​ទេ​។ យ៉ាងណា​ដំណឹង​មួយ​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​របស់​ស្រី​ស្អាត ប៊ី សុធា​រី នាំ​គ្នា​ចូលរួម​អបអរ និង​គាំទ្រ​ចំពោះ​ការ​វិល​ត្រឡប់​មក​ប្រកួត​កម្មវិធី​បវរកញ្ញា​ជា​ថ្មី​ម្តងទៀត​របស់​នាង​នា​ពេល​នេះ​ផង​ដែរ​។

នៅ​ក្នុង​ការ​ចូលរួម​ប្រកួត​កម្មវិធី​បវរ​ក​ញ្ញ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​នេះ បវរ​កញ្ញាឯក ដែល​មានស្រុក​កំណើត​មក​ពី​រាជធានី​ភ្នំពេញ ស្រី​ស្អាត ប៊ី សុធា​រី ធ្លាប់​លើក​ឡើង​ថា រូប​នាង​គ្មាន​អ្វី​ភ័យ​ខ្លាច​​នោះ​ទេ ក្នុង​ការ​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ ព្រោះ​នេះ​មិនមែន​ជា​លើក​ទី​១ សម្រាប់​រូប​នាង​ឡើយ​។ កន្លង​មក នាង​ធ្លាប់​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​ចំនួន​៤​លើក​មក​ហើយ មាន ៖ ប្រទេស​កូរ៉េ ថៃ និង​ហ្វី​លី​ពី​ន​។

ដោយឡែក អំឡុង​នៅ​មុន​ពេល​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ ប៊ី សុធា​រី បាន​ចំណាយពេល​ដល់​ទៅ​១​ឆ្នាំ ដើម្បី​ត្រៀមខ្លួន ទាំង​ផ្នែក​ភាសាបរទេស ការ​ដើរ​បង្ហាញ​ម៉ូ​ដ ការ​ឆ្លើយ​សំណួរ ការ​តុបតែង​ខ្លួន​ឲ្យ​ស័ក្តិសម​នឹង​កម្មវិធី​ប្រកួត​។ លើស​ពី​នេះ សុធា​រី បាន​ទៅ​ប្រទេស​ហ្វី​លី​ពី​ន ដើម្បី​ទទួល​ការ​ហ្វឹកហាត់​មុន​ប្រកួត​ផង​ដែរ​។ បទ​ពិសោធន៍​ខាងលើ​នេះ គេ​រំពឹង​ថា ប៊ី សុធា​រី នឹង​អាច​ឈ្នះ​ក​មុ​ដ​នៅ​ក្នុង​ការ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​បវរកញ្ញា​ថ្នាក់​ជាតិ ជា​ថ្មី​ម្តងទៀត ដែល​អាច​អោយ​នាង​មានឱកាស​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ហើយ​នាំ​យក​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​អន្តរជាតិ​ជា​ថ្មី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ