ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​បត់​ឆ្លងផ្លូវ ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ពេល​ពួក​គេ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ដែល​កំពុង​តែ​បត់​ចូល​ផ្សារ​ព្រែក​ព្នៅ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ កែង​នឹង​ផ្លូវ​លេខ​១៥១(​ផ្លូវបត់​ចូល​ផ្សារ​ព្រែក​ព្នៅ​) ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។ រថយន្ត​ដែល​ម៉ូតូ​បើក​បុក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស្លា​ទុំ សណ្ដោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4607 បើកបរ​ដោយ​បុរស​ម្នាក់​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​គេចខ្លួន​បាត់​។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ ហាប់ គ្រី​យ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅផ្ទះ​លេខ​២២៨ ភូមិ​ស្វាយ​បា​កាវ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំណែក​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់​ដឹក​យក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​។ អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​ហ្សុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1G-4596​។ តាម​សាក្សី​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ បើកបរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​កើតហេតុរ ថ​យន្ត​ក៏​បាន​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ ខណៈ​ដែល​បត់​មិន​ទាន់​ផុត​ផង​ស្រាប់​មាន​ជន​រង​គ្រោះ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​វាក់​នឹង​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​កង់​ក្រោយ​ផ្នែក​ខាងស្តាំ​ដៃ​រថយន្ត​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង​។

ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​សមត្ថកិច្ច​មូលរ​ដ្ឋា​ន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ប​ន្ងា​ន់​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​។ បន្ទាប់​ពី​គ្រោះថ្នាក់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​វាស់វែង​រួច​នាំ​រថយន្ត និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​។ ចំណែក​សាកសព​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕