ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីកន្លែង​កំសាន្ត​ថ្មីសន្លាង​​មួយ​នឹង​ផុស​ចំ​បេះដូង​នៃ​ទឹកដី​អង្គរ ខេត្តសៀមរាប​ឆាប់​ៗ​នេះ !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជាមួយនឹង​កំណើន​នៃ​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​ទៅ

ខេត្តសៀមរាប​ ៖ ជាមួយនឹង​កំណើន​នៃ​ភ្ញៀវ​ទេ​ចរ​​ជាតិ និង​អន្តរជាតិ​ទៅ​កាន់​ទឹកដី​អង្គរ​ខេត្តសៀមរាប​កើន​ឡើងជាលំដាប់ តែ​សេវាកម្ម​កម្សាន្ត​បែប​ទំនើប និង​ការ​បម្រើ​ពេញ​បរិបូរណ៍​គ្រប់​រសជាតិ​ នៅ​មិន​ទាន់​មាននៅ​ឡើយ ។ ហេតុនេះហើយ​ ទើប​ក្រុមហ៊ុន មេត្រូ ឡា​ហ្វ ស្តា​យល៍ ឌី​វេ​លុប​មេន Metro Life Style Development បាន​ចាប់ផ្តើម​នូវ​ការបង្កើត​ទីកន្លែង​កំសាន្ត​ដ៏​សំបូរ​បែប ថ្មីសន្លាង​ និង​​ដំបូង​​គេ​បង្អស់​នៅ​ទឹកដី​អច្ឆរិយ​មួយ​នេះ ។

ទីកន្លែង​កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក នឹង​អាច​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប​រាប់​ពាន់​នាក់ ក្នុងវិស័យ​បដិ​សណ្ឋារ​កិច្ច និង​សេវាកម្ម​ម្ហូបអាហារ​។ ​ល​។ ទន្ទឹម​នឹង​នេះ​ផ្សារ​ទំនើប​មួយ​នេះ ​នឹង​ជា​ច​លករ រុញច្រាន​ចរន្តសេដ្ឋកិច្ច​ និង​ភាព​ស៊ី​វី​ល័យ​មក​កាន់​ខេត្តសៀមរាប​។

កាលពី​ថ្ងៃ​សៅរ៍ ទី​៧ ខែតុលា ឆ្នាំ​២០១៧ ក្រុមហ៊ុន មេត្រូ ឡា​ហ្វ ស្តា​យល៍ ឌី​វេ​លុប​មេន Metro Life Style Development បាន​ប្រារព្ធ​ពិធី​ប្រកាស​បើក​លក់​ទីតាំង​ជា​ផ្លូវការ​នូវ​គម្រោង​ទីកន្លែង​កំសាន្ត​សំបូរ​បែប​មួយ​នេះ ដែលមានឈ្មោះ​ថា ដឹ ហ៊ើ​រី​ថេ​ច វ៉ក (The Heritage Walk)​។

គម្រោង​ទីកន្លែង​កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក គឺជា​សំណង់​មជ្ឈមណ្ឌល​បែប​សហគមន៍​ដ៏​ធំ​ជាងគេ​នៅ​ខេត្តសៀមរាប  ដែលបច្ចុប្បន្ន​ដំណើរការ​សាងសង់​បាន​ប្រហែល​៨០% ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ ២០១៨ ដែល​គម្រោង​នេះ​សាងសង់​លើ​ផ្ទៃដី​ជាង​០.៧​ហិច​តា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំងាយ​ប្រមាណ​តែ​៥០​ម៉ែត្រ ចន្លោះ​ពី​បូជនីយដ្ឋាន សក្ការៈបូជា ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​ផ្លូវបំបែក​ស្តុ​ប​សណ្ឋាគារ​សុខា​។

សំណង់​ដ៏​ធំ​និង​ទំនើប​មួយ​នេះ មិន​ត្រឹមតែ​នឹង​ក្លាយទៅជា​ទីកន្លែង​ប្រជុំ​ទី​ដោយ​ហាង​អាហារ​ល្បី​ៗ តូច​ធំ​និង​ទំនើបជាងគេ​ចុង​ក្រោយបង្អស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ទឹក​នៃ​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​ជា​គោលដៅ​លំហែ​កំសាន្តប្លែក​អារម្មណ៍ សម្រាប់​ប្រជាជន​រស់នៅ​ខេត្តសៀមរាប​ក៍​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដើម្បី​ទទួលទានអាហារ​ក្នុង​ភោជនីយដ្ឋាន មាន​បម្រើ​ម្ហូប​ច្រើន​ប្រភេទ​ទាំង​ក្នុងស្រុក​និង​បរទេស ក៏​ដូច​ជា​ចូល​ទស្សនា​ភាពយន្ត​ល្បី​ៗក្នុង​រោង​ភាពយន្ត​ទំនើប និង​កន្លែង​ក្មេង​លេង​ធំ​ទំនើប​ជាដើម​។

គម្រោង​ទីកន្លែង កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក ត្រូវ​បាន​ផ្តួចផ្តើម​គំនិត និង​វិនិយោគ​ដោយ​សហគ្រិន​ក្នុងស្រុក ក្រោម​ការរចនា​ស្ថាបត្យកម្ម ទាំងស្រុង​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ក្រុម​ស្ថាបត្យករ​ល្បី​ៗ និង​ជា​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ​។ សំណង់​និងរចនាបថ​របស់ ដឹ ហ៊ើ​រី​ថេ​ច វ៉ក ផុស​ចេញពី​ទស្សនទាន «​អភិវឌ្ឍន៍​និង​អភិរក្ស​សម្បត្តិ​វប្ប​ធ​ម៍ និង​បេ​តិក​ភ័​ណ្ឌ​» បង្កប់ដោយ​អត្ថន័យ និង​អត្ថរស​ចំរុះ​រួម​មាន ភាព​រស់​រវើក​នៃ​ជីវភាព​រស់នៅ សិល្បៈ​បុរាណ អត្តសញ្ញាណ កេ​រ្ត៍​ដំណែល និង​បេ​តិក​ភ័​ណ្ឌ​របស់​ខ្មែរ​ត​ពី​សម័យ​អង្គរ​ដ៍​រុងរឿង​មក ដែល​ជំរុញ​អោយ​សំណង់​ផ្សារ​ទំនើប​មួយ​នេះ មាន​រចនា​បទ សហ​សម័យ រសជាតិ​ជា​រចនាបថ​ខ្មែរ​លាយឡំ នឹង​បរិយាកាស និង​ការ​តុបតែង​ផ្នែក​ខាងក្នុង​ទំនើប​បែប​ប​ស្ចឹ​ម ប្រទេស​។

យោង​ទៅ​តាម​ទស្សនទាន​របស់​ស្ថាបនិក​របស់ ដឹ ហ៊ើ​រី​ថេ​ច វ៉ក ទីកន្លែង​កំសាន្ត​ដ៏​សំបូរ​បែប​មួយ​នេះ មាន​ចំណុចពិសេស​៤​សំខាន់​ៗ ដែល​ចំណុច​ពិសេស​មួយ​នោះ​គឺថា ក្នុង​ទំហំ​សរុប​​៤០,០០០ម៉ែត្រការ៉េ ជាង​ពាក់កណ្តាលនៃ​ទំហំ ដឹ ហ៊ើ​រី​ថេ​ច វ៉ក ទាំងមូល គឺជា​បរិ​វេណ​ដើរ​កំសាន្ត​គយគន់​រចនាបថ ការ​តុបតែង​ប្លែក​ៗ និង​ទេសភាព​សម្រាប់ផ្តិត​យក​រូបភាព​ស្អាត​ៗ ដែល​អម​ទៅ​ដោយ​បរិយាកាស​ទឹកធ្លាក់ ដើមឈើ​ធំ​ៗ និង​អាង​ហែល​ទឹក​លើ​អាកាស​។ កន្លែង​កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក គឺជា​ទីកន្លែង​កម្សាន្ត​ចំរុះ​សម្រាប់​ភ្ញៀវ​គ្រប់​វ័យ​មក​ដើរ​លេង ញ៉ាំ​អាហារ នំ កា​រ៉េ​ម មើល​កុន លេង​ហ្គេ​ម និង​ចូលរួម​កម្មវិធី​កំសាន្ត​សាធារណៈ​ផ្សេង​ៗ ដែល​មាន​ចរាចរណ៍​មនុស្ស​ម្នា​មក​លេង​កំសាន្ត​តាំងពី​ព្រឹក​រហូត​ដល់ ជិត​ពាក់កណ្តាល​អធ្រា​ត្រ​​។

ចំនុច​ពិសេស​មួយទៀត​នោះ គឺ​ភាព​ចំរុះ​នៃ​ហាង​ក្នុង កន្លែង​កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក​។ ជាមួយនឹង​ហាង​ចម្រុះ​ជិត១០០​ហាង ភ្ញៀវ​ទេសចរណ៍​នឹង​ទទួល​បាន​នូវ​ភាព​ពេញចិត្ត​ក្នុង​ការ​ជ្រើសរើស​ការ ទទួលទាន​មុខម្ហូប​ជា​ច្រើន​ប្រភេទ នាំ​មក​ជូន​ដោយ​ហាង​ល្បី​។ ការ​គិតគូរ​ពី​ភាព​ចម្រុះ​នៃ​ភោជនីយដ្ឋាន កាហ្វេ និង​ប្រភេទ​អាជីវកម្ម​ដែល​មាន​វត្តមាន​នៅ​ក្នុង ដឹ ហ៊ើ​រី​ថេ​ច វ៉ក  គឺជា​រឿង​ដែល ដឹ ហ៊ើ​រី​ថេ​ច វ៉ក  យកចិត្តទុកដាក់​ខ្លាំង​បំផុត ដើម្បី​ធ្វើ​យ៉ាងណា​បង្កើត បរិយាកាស​មួយ​ដែល​មានការ​ប្រកួតប្រជែង​សមរម្យ និង​ការ​ចាប់​យក​ឱកាស​រីក​ចំរើន​ទាំងអស់​គ្នា​របស់​ម្ចាស់​ហាង ឬ​អាជីវកម្ម​នីមួយ​ៗ​នៅ​ក្នុង ដឹ ហ៊ើ​រី​ថេ​ច វ៉ក ។

មិន​ត្រឹមតែ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ភាព​ចំរុះ​នៃ​ប្រភេទ​ហាង​នីមួយ​ៗ​ប៉ុណ្ណោះ​ទេ ដើម្បី​ធានា​បាន​ភាព​រស់​រវើក ចរាចរណ៍ និង​បរិយា​កាស​រំភើប​សប្បាយ​ជា​ប្រចាំ​នៅ​កន្លែង​កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក  គណៈ​គ្រប់គ្រង​នឹង ផ្តោត​សំខាន់លើ ការ​ធ្វើ​ពិធី​នានា​ដូច​
ពិ​ព័រ​ណ៌ ការ​ផ្សព្វផ្សាយ​ និង​ដាក់​បង្ហាញ​ផលិតផល ការ​សម្តែង​សិល្បៈ​កំសាន្ត និង​សកម្មភាព ពាណិជ្ជកម្ម​នានា​។

សម្រាប់​ព័​ត៌​មាន​លំអិត​អំពី​ទីកន្លែង​កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក  សូម​ទំនាក់ទំនង​មក​លោក​សុទ្ធ សុធា​រៈ
តាម​រយៈ​លេខ​ទូរស័ព្ទ​៖ Tel: 017 59 46 19 / 071 9888 888 
ឬ​តាម​រយៈ​អ៊ី​ម៉េ​ល thearak@emeraldplus.biz

សម្រាប់​ឱកាស​ក្នុង​ការ ​ដើម្បី​បើក​អាជីវកម្ម​ឬ​ការ​សហការ​នានា​នៅ​ក្នុង​កន្លែង​កំសាន្ត ដឹ ហ៊ើ​រី​ថេ​ច វ៉ក  ចាប់ផ្តើម​ពី​ពេល​នេះ​តទៅ​។
សម្រាប់​ការ​ព័​ត៌​មាន​ក្នុង​ការ​ជួល​ទីតាំង សូម​ទំនាក់​ទំ​ង​ទៅ​កាន់​លោក គី​ម សុវណ្ណ​ស៊ី​ដេ​ត
តាម​រយៈ​ទូរស័ព្ទ​លេខ  078 888 447
ឬ​តាម​រយៈ​អ៊ី​ម៉េ​ល ksv.sideth@emeraldplus.biz